រដ្ឋាភិបាល​នឹង​កែប្រែ​តំបន់អភិវឌ្ឍន៍រុន​តាឯក និងពាក់​ស្នែង​​ឱ្យ​ក្លាយជា​បុរី​ជនបទគំរូ

សៀមរាប ៖ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​តំបន់​រុនតាឯកដែលជា​តំបន់អភិវឌ្ឍន៍​ថ្មី​ស​ម្រា​ប់​​ប្រជាពលរដ្ឋ​​​ផ្លាស់ទីលំនៅ​ពី​តំបន់​អភិរក្ស​របស់អាជ្ញាធរជាតិ​អប្សរា​ដោយស្ម័គ្រ​ចិត្ត​ ហើយ​រដ្ឋា​ភិបាល​​ប្ដេជ្ញា​នឹង​​កែ​ប្រែ​តំបន់អភិវឌ្ឍន៍រុន​តាឯក​ឱ្យក្លាយជា​បុរី​ជនបទគំរូ​សម្រាប់ការរៀបចំភូមិ​ឋាន ។​

ថ្លែង​នៅក្នុង​ពិធីសំណេះសំណាលជាមួយបងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់​ស្នែង ​នាខេត្ត​សៀមរាប​នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣​នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​បានជំរុញឱ្យក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ និងក្រសួង​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធទាំងអស់​ ត្រូវបន្ត​សហការ​គ្នា​ឱ្យបាន​ល្អ​ប្រកបដោយ​ប្រសិទ្ធភាពបន្ថែមទៀត ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម​សង្គមចាំបាច់នានា​ដើម្បី​ប្រែក្លាយ​តំបន់អភិវឌ្ឍន៍រុន​តាឯក​ និង​ពាក់​ស្នែង​​ឱ្យក្លាយជា​បុរី​ជនបទគំរូ​សម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោត​សំខាន់លើ​គោលការណ៍និរន្ត​រភាពក្នុង​ការ​លើកកម្ពស់ជីវភាពរស់​នៅឱ្យបានសមរម្យ​ បរិស្ថាន​រស់​នៅស្អាត និង​សេវា​សាធារណគ្រប់គ្រាន់​ ។​

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏បាន​ជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បន្តរៀបចំប្លង់គោល​ប្រើប្រា​ស់​​ដី​សម្រាប់តំបន់អភិវឌ្ឍន៍​រុន​តាឯក​ និងពាក់​ស្នែង ដើម្បី​ប្រើប្រាស់ធនធាន​ដីធ្លីឱ្យ​អស់សក្ដានុពល​ស្រប​តាម​ប្រភេទដី ការ​ចិញ្ចឹម​សត្វ ​និង​សកម្មភាពសេដ្ឋកិច្ច​ផ្សេងៗ ដែលតភ្ជាប់​របៀង​សេដ្ឋកិច្ច​រវាង​ទីក្រុង​ និង​ជ​ន​បទ តភ្ជាប់​ជាមួ​យនឹង​តំបន់​សំខាន់ៗ ។

សម្ដេចធិបតីបាន​មានប្រសាសន៍បញ្ជាក់ថា ៖

« សេដ្ឋកិច្ច​របស់ប្រជាពលរដ្ឋ​នៅតំបន់​នឹង​កាន់តែប្រសើរ​នៅពេលដែល​សៀមរាប​កាន់តែមានសក្ដានុពល​ និងទទួលបានការអភិវឌ្ឍជា​បន្តបន្ទាប់​ ជាក់​ស្ដែង​​ព្រលានយន្តហោះថ្មី​សៀមរាប​អង្គរ នឹង​ទាក់ទាញ​ការអភិវឌ្ឍនៅនឹង​កន្លែង​ ដូចជា ​សណ្ឋាគារ ​ភោជ​នី​យ​ដ្ឋា​ន ហើយភ្ញៀវទេសចរ​មកកាន់ខេត្ត​សៀមរាប​នឹង​កាន់​កើនឡើងបន្ថែមទៀត​នៅពេល​ខាង​មុ​ខ​នេះ ​» ។

សម្ដេច​ធិបតី​បានបន្ថែមថា ផែនកា​រស្នួល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិទី៧​ គឺការ​បង្កើតការងារ​ជូន​ប្រជា​ពល​រ​ដ្ឋ ហើយ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់អភិវឌ្ឍន៍​រុន​តាឯ​ក ​​និង​ពាក់ស្នែង ​ក៏នឹងទទួលបានការ​អភិវឌ្ឍបន្ថែម​ស្រប​តាមផែនការរបស់រដ្ឋាភិបាល​ ។

សម្ដេចក៏បានជំរុញឱ្យ​ក្រសួង ​និងអាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​ជំរុញ​តំបន់ជុំវិញ​តំបន់អភិវឌ្ឍន៍​​រុន​តាឯកឱ្យក្លាយជា​តំបន់ប៉ូល​សេដ្ឋកិច្ច​មួយ​ទៀត​សម្រាប់​ខេត្ត​សៀមរាប ដើម្បីរុញការងារ​មកដល់​កន្លែង​របស់ប្រជាពលរដ្ឋ​រស់​នៅក្នុង​តំបន់​នេះផ្ទាល់តែម្ដង ហើយរដ្ឋាភិបាល​នឹងមិនមែនពង្រីកការអភិវឌ្ឍ​តែ​ជុំវិញ​ក្រុង​សៀមរាប​ទេ គឺត្រូវ​តែរីក​ចម្រើនគ្រប់ស្រុកទាំងអស់​នៅក្នុង​ខេត្ត​ទេសចរណ៍វប្បធម៌មួយនេះ ៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ