ឥណទាន​សម្រាប់ទិញ​លំនៅឋាន​​កើនឡើង​ប្រមាណ ៦,៤ភាគរយ

ភ្នំពេញ  ៖ ទោះបីជា​ក្នុងស្ថានភាព​នៃវិស័យ​អចលនទ្រព្យ​នៅមិនទាន់មានភាពប្រសើរឡើង​ដូច​មុនកូវីដ​១៩​ក្ដី​ តែកា​រ​ទិញ-លក់​អចលនទ្រព្យ ​ជាពិសេស​លំនៅឋាន​ក្នុង​ប្រទេស​កម្ពុជា​នៅ​បន្ត​មានជាហូរហែ ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំ២០២៣​កន្លងទៅនេះ ការផ្ដល់​ឥណទាន​សម្រាប់ទិញ​ផ្ទះជាកម្មសិទ្ធិ​ផ្ទាល់​បានកើនឡើង​ប្រមាណ ៦,៤​ភាគរយ ។ នេះបើតាមរបាយការណ៍របស់​ធនាជាតិ​នៃកម្ពុជា​ចេញផ្សាយនៅ​ចុងខែ​មករា ឆ្នាំ២០២៤​នេះ ។​

បើតាមរបាយការណ៍​របស់ធនាគា​រជាតិនៃកម្ពុជាបានបង្ហាញថា កំណើន​ឥណទាន​​នៅក្នុង​ប្រព័ន្ធធនាគារ​​ឆ្នាំ២០២៣​ឃើញ​ថា ​មានកំនើន​ប្រមាណ ៤,៨ភាគរយ ដែល​ជាអត្រា​ទាប​បំផុត​ក្នុង​រយៈ​ពេល​២០ឆ្នាំចុងក្រោយ​នេះ ក្នុង​នោះ​ឥណទាន​ដែលគ្រឹះស្ថាន​ធនាគា​រផ្ដល់ទៅ​វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​មាន​កំណើន​ត្រឹមតែ ​០,៦​ភាគរយ​ ខណៈការ​ជួញដូរ​ដុំកើនឡើង ៤,៨ភាគរយ  ។

របាយការណ៍​បានបង្ហាញថា​ ឥណទាន​សម្រាប់ផ្ដល់​ជូន​ការទិញផ្ទះ​សម្រាប់ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ក្នុង​ឆ្នាំ២០២៣​ មានការកើនឡើង​៦,៤ភាគរយ ស្រ​បនឹង​ឥណទាន​សម្រាប់​ការជួញដូរអចលនទ្រព្យ​មាន​កំណើន​រហូតដល់​ ១៦,៩ភាគរយ ។ ដោយឡែក​ក្នុងវិស័យសំណង់​ទាំងមូល​​មានការកើនឡើង​១៣,៩ភាគរយ​ ។ 

ធនាគារ​ជាតិ​បាន​បង្ហាញទស្សន​ថា ក្នុង​ស្ថានភាពបែបនេះ បទប្បញ្ញត្តិ​​ប្រុង​ប្រយ័ត្ន​មួយ​ចំនួន ត្រូវ​បាន​អនុ​គ្រោះ​​​ដើម្បីផ្ដល់លទ្ធភាពបន្ថែម​ដល់​គ្រឹះស្ថាន​ធនាគារ ​និងហិរញ្ញវត្ថុ ក្នុងការជួយ​ទ្រទ្រង់​វិស័យ​ដែល​ត្រូវ​ការ​ហិ​រញ្ញប្បទាន​ដើម្បីរក្សា​និរន្តរភាព និងពង្រីកកា​រវិនិយោគ។

ទោះជា​យ៉ា​ងណាក្ដី​​ របាយការណ៍​ដដែល​នេះ​បាន​បង្ហាញថា សកម្មភាពលក់​លំនៅឋាន​ រួមមានផ្ទះល្វែង វីឡា​ភ្លោះ និងទោល​បានថយចុះ​រហូតដល់ ៤៩,៧​ភាគរយ ប៉ុន្តែ​ការ​លក់ខុនដូ​​វិញឃើញ​ថា​មានកំណើន​ឡើង​២ភាគរយ ​ក្នុង​ពេលសន្ទស្សន៍​ថ្លៃលំនៅឋាន​ បានថយ​ចុះ ២,៤ភាគរយ ក្នុងនោះដែរ​នៅរាជធានីភ្នំពេញ បានថយ​ចុះ​ ៣,២ភាគរយ ខណៈបណ្ដាខេត្ត​បានកើនឡើង ​៣,២ភាគរយ​ ។​

បើតាមធនាគារ​ជាតិ​ឱ្យដឹងថា​ ឥណទាន​សរុប​ក្នុងវិស័យធនាគារ​ បានកើនដល់​ ៥១,៨ពាន់លាន​ដុល្លារ​អាមេរិក​ហើយ​ ឥណទាន​ដែលគ្រឹះស្ថាន​ធនាគា​រផ្ដល់​ជូន​​សម្រាប់ការទិញផ្ទះជា​កម្មសិទិ្ធផ្ទាល់​ខ្លួន ១៣,៥ភាគរយ​នៃ​ឥណទានសរុប​ក្នុងឆ្នាំ២០២៣ ដូច្នេះគិតត្រឹម​ឆ្នាំ​២០២៣ ឥណទាន​ដែលផ្ដល់ជូន​សម្រាប់​ការ​ទិញ​ផ្ទះជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​មានជិត​៧ពាន់លានដុល្លា​រអាមេរិក ។​

បើតាម​លោកឧកញ៉ា នួន រឹទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ​បានមានប្រសាសន៍ថា​ ការលក់​ និងការ​អភិវ​ឌ្ឍ​​​លំនៅឋានតម្លៃខ្ពស់​មានការ​ថមថយ​គួរ​ឱ្យ​កត់​សម្គាល់ ប៉ុន្តែសម្រាប់​លំនៅឋាន​តម្លៃសមរម្យ ​និង​​តម្លៃ​មធ្យម​នៅតែបន្តមានសកម្មភាព ទាំងការសាងសង់ ទាំងការទិញ-លក់ ជាពិសេស​ការ​បង់ផ្ដាច់​ជាមួយធនាគារតែម្ដង។

អ្នកទិញផ្ទះភាគច្រើន​បានចាប់ផ្ដើម​ប្រើ​ឥណទាន​ធនាគារ​យកទិញ​ផ្ទះ ព្រោះតែ​មុននឹងទទួល​បាន​ឥណទាន​​ ភាគីខាង​ធនាគារ​ត្រូវ​សិក្សា​ពីចំណូល និងខ្ទង់ចំណាយ​របស់​អតិ​ថិ​ជន​ជាមុន​សិន​ ហើយអត្រាការ​ប្រាក់​ធនាគា​រក៏មាន​អត្រា​ទាប​ជាង​ការ​ប្រាក់ដែលទិញផ្ទះបង់ជា​មួយ​ម្ចាស់​បុរីដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់