កំពង់ធំ ៖ ខេត្តកំពង់ធំ ដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា មានចម្ងាយ ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានភូមិសាស្រ្តអំណោយផលប្រកបដោយសក្តានុពល និងការអភិវឌ្ឍសម្រាប់ការវិនិយោគ ពិសេសការវិនិយោគលើដីដើម្បីទាញយកផលប្រយោជន៍កសិកម្ម។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានថ្លែងថា ខេត្តកំពង់ធំស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា មានចម្ងាយ ១៦៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងត្រូវបានចែកចេញជាក្រុង ១ ស្រុក ៨ ឃុំ ៧៣ សង្កាត់ ៨ និងភូមិ ៧៦៧ ដែលមានប្រជាពលរដ្ឋចំនួនជិត ១៨ម៉ឺនគ្រួសារ ឬស្មើនឹងប្រមាណ ៨៤ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ខេត្តមានផ្ទៃដីសរុប ចំនួន ១៥ ០៦១គីឡូម៉ែត្រការ៉េ ដែលត្រូវបានចែកជាពីរសណ្ឋានដីគឺ តំបន់ខាងក្រោមផ្លូវជាតិលេខ ៦ ជាតំបន់វាលទំនាបលាតសន្ធឹងរហូតដល់មាត់បឹងទន្លេសាប ដែលអំណោយផលដល់ការដាំដុះស្រូវនិងការនេសាទ និងតំបន់ខាងលើផ្លូវជាតិលេខ ៦ ជាតំបន់ខ្ពង់រាប សមប្រកបសម្រាប់ដំណាំចម្ការដូចជាកៅស៊ូ ស្វាយចន្ទី និងដំឡូងមី ជាដើម។
ឯកឧត្តម ងួន រតនៈ បានថ្លែងដូច្នេះថា ៖
“វិស័យកសិកម្ម គឺជាវិស័យចម្បងក្នុងការរក្សាលំនឹងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១កន្លងទៅ ផ្ទៃដីដាំដុះស្រូវមានសរុបចំនួន ៣០៦ ៧២៥ ហិកតា ក្នុងនោះស្រូវប្រាំង ៧៦ ៩៥៦ ហិកតា និងស្រូវវស្សា ២២៩ ៧៦៩ហិកតា ខណៈដែលផ្ទៃដីប្រមូលផលសរុបមានចំនួន ៣០៥ ៦១៦ហិកតា ជាមួយទិន្នផលជាមធ្យមជាង ៣តោនក្នុង ១ហិកតា”
ឯកឧត្តមបានឱ្យដឹងទៀតថា ក្រៅពីដំណាំស្រូវ ការដាំដុះបន្លែ ដំណាំកសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងផលនេសាទ ក៏បានផ្តល់ផលជាទីគាប់ប្រសើរផងដែរ។ ទន្ទឹមនឹងភាពអំណោយផលផ្នែកភូមិសាស្រ្ត កត្តាដែលផ្តល់លទ្ធភាពឱ្យវិស័យកសិកម្មអាចប្រព្រឹត្តទៅបានល្អប្រសើរគឺប្រព័ន្ធធារាសាស្រ្ត។ ក្នុងខេត្តកំពង់ធំ ប្រព័ន្ធធារាស្ត្រមានចំនួន ២៥៨ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៣ (ធំជាង ៥ ០០០ហិកតា) ប្រព័ន្ធខ្នាតមធ្យម161 (២០០ ទៅ ៥ ០០០ហិកតា) និងប្រព័ន្ធខ្នាតតូច ៩៤ (តូចជាង ២០០ហិកតា)។ ឯឧត្តមបានថ្លែងបន្តថា ក្រៅពីវិស័យ កសិកម្ម វិស័យទេសចរណ៍ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តផងដែរ។ តំបន់ទេសចរណ៍ដែលមានសក្តានុពលរួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដូចជា ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ២០១៧ និងប្រាសាទគុហនគរ និងរមណីយដ្ឋានធម្មជាតិ ដូចជា ភ្នំសន្ទុក ស្ទឹងជីនិត ស្ទឹងព្រៃប្រស់ និងបឹងសំរិទ្ធ ជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content