ខេត្តកំពង់ធំ មានភូមិសាស្រ្តអំណោយផលប្រកបដោយសក្តានុពល និងការអភិវឌ្ឍសម្រាប់ការវិនិយោគដីកសិកម្ម

កំពង់ធំ ៖ ខេត្តកំពង់ធំ ដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា មានចម្ងាយ ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានភូមិសាស្រ្តអំណោយផលប្រកបដោយសក្តានុពល និងការអភិវឌ្ឍសម្រាប់ការវិនិយោគ ពិសេសការវិនិយោគលើដីដើម្បីទាញយកផលប្រយោជន៍កសិកម្ម។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានថ្លែងថា ខេត្តកំពង់ធំស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា មានចម្ងាយ ១៦៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងត្រូវបានចែកចេញជាក្រុង ១ ស្រុក ៨ ឃុំ ៧៣ សង្កាត់ ៨ និងភូមិ ៧៦៧ ដែលមានប្រជាពលរដ្ឋចំនួនជិត ១៨ម៉ឺនគ្រួសារ ឬស្មើនឹងប្រមាណ ៨៤ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ខេត្តមានផ្ទៃដីសរុប ចំនួន ១៥ ០៦១គីឡូម៉ែត្រការ៉េ ដែលត្រូវបានចែកជាពីរសណ្ឋានដីគឺ តំបន់ខាងក្រោមផ្លូវជាតិលេខ ៦ ជាតំបន់វាលទំនាបលាតសន្ធឹងរហូតដល់មាត់បឹងទន្លេសាប ដែលអំណោយផលដល់ការដាំដុះស្រូវនិងការនេសាទ និងតំបន់ខាងលើផ្លូវជាតិលេខ ៦ ជាតំបន់ខ្ពង់រាប សមប្រកបសម្រាប់ដំណាំចម្ការដូចជាកៅស៊ូ ស្វាយចន្ទី និងដំឡូងមី ជាដើម។

ឯកឧត្តម ងួន រតនៈ បានថ្លែងដូច្នេះថា ៖

“វិស័យកសិកម្ម គឺជាវិស័យចម្បងក្នុងការរក្សាលំនឹងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១កន្លងទៅ ផ្ទៃដីដាំដុះស្រូវមានសរុបចំនួន ៣០៦ ៧២៥ ហិកតា ក្នុងនោះស្រូវប្រាំង ៧៦ ៩៥៦ ហិកតា និងស្រូវវស្សា ២២៩ ៧៦៩ហិកតា ខណៈដែលផ្ទៃដីប្រមូលផលសរុបមានចំនួន ៣០៥ ៦១៦ហិកតា  ជាមួយទិន្នផលជាមធ្យមជាង ៣តោនក្នុង ១ហិកតា”

ឯកឧត្តមបានឱ្យដឹងទៀតថា ក្រៅពីដំណាំស្រូវ ការដាំដុះបន្លែ ដំណាំកសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងផលនេសាទ ក៏បានផ្តល់ផលជាទីគាប់ប្រសើរផងដែរ។ ទន្ទឹមនឹងភាពអំណោយផលផ្នែកភូមិសាស្រ្ត កត្តាដែលផ្តល់លទ្ធភាពឱ្យវិស័យកសិកម្មអាចប្រព្រឹត្តទៅបានល្អប្រសើរគឺប្រព័ន្ធធារាសាស្រ្ត។ ក្នុងខេត្តកំពង់ធំ ប្រព័ន្ធធារាស្ត្រមានចំនួន ២៥៨ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៣ (ធំជាង ៥ ០០០ហិកតា) ប្រព័ន្ធខ្នាតមធ្យម161 (២០០ ទៅ ៥ ០០០ហិកតា) និងប្រព័ន្ធខ្នាតតូច ៩៤ (តូចជាង ២០០ហិកតា)។ ឯឧត្តមបានថ្លែងបន្តថា ក្រៅពីវិស័យ កសិកម្ម វិស័យទេសចរណ៍ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តផងដែរ។ តំបន់ទេសចរណ៍ដែលមានសក្តានុពលរួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដូចជា ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ២០១៧ និងប្រាសាទគុហនគរ និងរមណីយដ្ឋានធម្មជាតិ ដូចជា ភ្នំសន្ទុក ស្ទឹងជីនិត ស្ទឹងព្រៃប្រស់ និងបឹងសំរិទ្ធ ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh