គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពតគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរដំណាច់ឆមាសទី១ឆ្នាំនេះ

ភ្នំពេញ ៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆមាសទី១ ឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្នគម្រោងនេះបានសម្រេចការសាងសង់បាន ៩៣,៤១ភាគរយហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនថ្លែងក្នុងឱកាសឯកឧត្តមចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកាលពីថ្ងៃទី២៩ មីនា២០២២ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក ។ ហើយសមិទ្ធផលនេះដែរក៏កើតចេញពីសន្តិភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ ។

ឯកឧត្តមបន្តថា កំពង់ផែនេះមានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី៣០០ ទៅ៤០០នាក់ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វឌ្ឍនភាពការងារសាងសង់ សម្រេចបាន៩៣,៤១ ភាគរយហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។

ឯកឧត្តមបន្ថែមថា ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាមចូលមកកាន់កម្ពុជា ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ។ ជាងនេះទៅទៀត កំពង់ផែនេះចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ កំពង់ផែទេសចរណ៍ខេត្តកំពត ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។ ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន ។ កំពង់ផែ នេះជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេស ចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភព លោក។ តាមរយៈកំពង់ផែនេះនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា