កែប ៖ រដ្ឋបាលខេត្តកែបបានលើកឡើថា គម្រោងស្ថាបនាផ្លូវបេតុងប្របមាត់សមុទ្រខេត្តកែប ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលមានប្រវែងជាង១១គីឡូម៉ែត្រ តម្លៃជាង ១០លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក វ៉ៅ សុខា អភិបាលរងខេត្តកែបបានមានប្រសាសន៍ថា កែប គឺជាខេត្តគោលដៅទេសចរណ៍លំដាប់អន្តរជាតិដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាឲ្យល្អប្រសើរ ដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ។

លោកបានបន្តថា បច្ចុប្បន្ន តំបន់គោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្ត បាន និងកំពុងអភិវឌ្ឍជាច្រើន ដើម្បីត្រៀមស្វាគមន៍ទេសចរនៅឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ដោយឡែកសម្រាប់គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែស្ថិតនៅប្របឆ្នេរសមុទ្រខេត្តកែប គឺជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដោយអនុវត្តក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់បង្កើនកំណើនប្រកបដោយបរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ ដែលមានប្រវែងជាង១១គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ-១៥ម៉ែត្រ ប្រើរយៈពេលសាងសង់ចំនួន២២ខែ និងចំណាយថវិកាអស់ចំនួនជាង ១០លានដុល្លារ ដែលនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោងសាសង់ផ្លូវប្របមាត់ឆ្នេរកែបនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ក្រោមគម្រោងនេះ ADB ក៏បានសម្រេចផ្ដល់ថវិកា ១,៦ លានដុល្លារអាមេរិកសម្រាប់សាងសង់កំពង់ផែទេសចរណ៍ថ្មីមួយនៅកោះទន្សាយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2026
ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី១០០ ទៅ ២០០ ឆ្នាំម្តង)។ អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content