ចរន្តទីផ្សារដីធ្លីខេត្តកោះកុងចាប់ផ្តើមមានសកម្មភាពឡើងវិញក្រោយរដ្ឋាភិបាលប្រកាសពីគម្រោងធំៗ

កោះកុង ៖ នៅក្នុងរយៈពេលជិត២ឆ្នាំដែលរាតត្បាតដោយវិបត្តិកូវីដ-១៩ ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តកោះកុងបានទទួលរងនូវផលប៉ះពាល់ និងស្ងប់ស្ងាត់មិនខុសពីបណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសនោះទេ ប៉ុន្តែបច្ចុប្បន្ន ជាការគួរឲ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកសេដ្ឋកិច្ចក្រោយចាកចេញពីវិបត្តិនៃជំងឺឆ្លងមួយនេះ ជាពិសេសក្រោយពីប្រមុខរដ្ឋាភិបាលប្រកាសពីគម្រោងអភិវឌ្ឍន៍ធំៗបានជំរុញឲ្យសកម្មភាពទិញ-លក់នៅក្នុងវិស័យមួយនេះចាប់ផ្តើមកម្រើកឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសបើកការដ្ឋានសាងសង់ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២បានរំពឹងថា ខេត្តកោះកុង នឹងមានការអភិវឌ្ឍ និងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ច្រើនជាងខេត្តផ្សេងទៀត ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ក្រោយមានហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនល្អប្រសើរ។

សម្ដេចតេជោបានបន្តថា ៖

« នៅពេលខាងមុខនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅថ្ងៃអនាគត ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ»

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance បានមានប្រសាសន៍សាសន៍ថា បន្តិចទៀតចង់ ឬមិនចង់ ខេត្តកោះកុងនឹងលែងស្ងប់ស្ងាត់ដូចកាលពី៣ឆ្នាំមុនទៀតនោះទេ ព្រោះបច្ចុប្បន្នមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ដោយរដ្ឋាភិបាល រួមទាំងវិស័យឯកជនដែលមានតម្លៃសរុបរាប់ពាន់លានដុល្លាររួចទៅហើយនោះ។

លោកបានបន្តថា ៖

«កាលពីប្រមាណ៣ឆ្នាំមុន ខេត្តកោះកុងជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍របស់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រឹមជាគម្រោងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍កែច្នៃ ឬជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរក្នុងគោលបំណងធំលក់ដីឡូតិ៍តែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ម្ចាស់គម្រោងមួយចំនួនបានផ្អាកការប្រកាសលក់របស់ខ្លួនដោយទុករង់ចាំឱកាសថ្មី ក្រោយពេលរាជរដ្ឋាភិបាលប្រកាសពីគោលនយោបាយអភិវឌ្ឍន៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំៗនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឲ្យដូចជាគ្នាទៅនឹងខេត្តព្រះសីហនុដែរ»

យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះបានបង្ហាញពីការយល់ឃើញថា ការប្រែក្លាយពីខេត្តជាប់មាត់សមុទ្រដែលស្ងប់ស្ងាត់ ទៅជាមណ្ឌលពាណិជ្ជកម្មសកម្មដូចខេត្តព្រះសីហនុអាចធ្វើទៅបាន ប៉ុន្តែត្រូវការពេលវេលាយូរបន្តិចក្នុងការអភិវឌ្ឍ។

លោក ឡុង គឹមសួគ៌ បានបញ្ជាក់ថា ៖

«យើងឃើញមានគម្រោងអភិវឌ្ឍន៍ធំៗដែលមានទំហំទុនសរុបរាប់ពាន់លានដុល្លារកើតមាននៅក្នុងខេត្តកោះកុង ដូចជាគម្រោងព្រលានយន្តហោះចំនួន២ គម្រោងបង្កើតទីក្រុងពាណិជ្ជកម្ម និងកម្សាន្តរបស់ក្រុមហ៊ុនចិន គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង គម្រោងបង្កើតតំបន់ពហុបំណងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ រួមជាមួយនឹងគម្រោងធំៗមួយចំនួនទៀត។ ប៉ុន្តែដំណើរវឌ្ឍនភាពរបស់ខេត្តកោះកុងដូចគ្នាទៅនឹងខេត្តព្រះសីហនុគឺត្រូវការពេលវេលាយូរបន្តិច»

ជាមួយនឹងការលើកឡើងខាងលើនេះ លោក ឡុង គឹមសួគ៌ ក៏បានបញ្ជាក់ពីឱកាសនៃការវិនិយោគទទួលយកផលចំណេញក្នុងទីផ្សារអចលនទ្រព្យក្នុងខេត្តកោះកុងផងដែរ ខណៈដែលតម្លៃដីធ្លីស្ថិតនៅកម្រិតទាបនៅឡើយ ហើយអាចនឹងឡើងថ្លៃបន្ថែមទៀតក្រោយពេលដែលគម្រោងអភិវឌ្ឍន៍នានាចាប់ផ្តើមបង្ហាញរូបរាងជាក់ស្ដែង។ គួរបញ្ជាក់ផងដែរថា កោះកុង គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាប់​សមុទ្រ​ទាំង៤ និង​ស្ថិត​នៅ​ប៉ែក​នីរតី​បំផុត​នៃ​ប្រទេស​កម្ពុជា ហើយ​មាន​ព្រំ​ប្រទល់ខាង​កើត​ជាប់​នឹង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ ខាង​លិច​ និង​ខាង​ត្បូង​ជាប់​នឹង​ឈូង​សមុទ្រ និង​ប្រទេស​ថៃ ហើយ​ខាង​ជើង​ជាប់​ខេត្តពោធិ៍សាត់​។ ខេត្ត​កោះកុង​មាន​ក្រុងចំនួន ១ និង​ស្រុក​ចំនួន ៦ ឃុំ​ចំនួន ២៦ និង​សង្កាត់​ចំនួន ៣ ដែល​បាន​បែង​ចែក​ជា ១១៩ ភូមិ និង​មាន​ផ្ទៃ​ដី​សរុប ១០ ០៤៥.៥៨ គីឡូ​ម៉ែត្រ​ការ៉េ។ ជាមួយ​នឹង​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះដ៏សំបូរ​បែប ខេត្ត​កោះកុង​មាន​ឆ្នេរ​សមុទ្រ​សរុប ២១៥ គីឡូ​ម៉ែត្រ ស្មើនឹងប្រមាណជាង ៥០% នៃ​ឆ្នេរ​សមុទ្ររបស់​ប្រទេស​កម្ពុជា​ទាំង​មូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់