កោះពេជ្រ ប្រែពីតំបន់ដាំបន្លែតិចតួចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ និងមានអគារខ្ពស់ៗកប់ពពកជាច្រើន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា កាលពីអតីតកាល រាជធានីភ្នំពេញគ្មានអគារខ្ពស់ៗ និងរីកចម្រើនដូចពេលបច្ចុប្បន្ននោះទេ ជាក់ស្តែងដូចជានៅកោះពេជ្រ គឺគ្រាន់តែជាតំបន់ដាំបន្លែតិចតួច និងជាកន្លែងដងត្រីប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នទីតាំងនេះបានក្លាយជាតំបន់ពាណិជ្ជកម្មចម្រុះ និងមានអគារខ្ពស់ៗកប់ពពកជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ(BBU)សរុបប្រមាណ ៤ ៥៦៦នាក់ នារី ២ ០៣២នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា ផ្អែកតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងបានអនុម័តឱ្យគម្រោងសាងសង់ចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុប ៦ ៥៩៦ ៩៣៦ ម៉ែត្រការ៉េ។ ចំណែកទុនវិនិយោគក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២២ គឺមាន ២ ៦៣៤,៩៩ លានដុល្លារ។

បើយោងតាមទិន្នន័យខាងលើ គឺក្នុងចំណោមគម្រោងទាំង ៣ ៨២៧ គម្រោង គឺ ២០២ គម្រោងត្រូវបានអនុម័តដោយសមត្ថកិច្ចក្រសួងដែលមានទុនវិនិយោគប្រមាណ ២ ០៨៧,៧៨ លានដុល្លារ និងចំនួន ៣ ៦២៥ គម្រោងត្រូវបានអនុម័តដោយសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត ដែលមានទុនវិនិយោគ ៥៤៧,២១ លានដុល្លារ។

ក្រសួងបានឱ្យដឹងទៀតថា បើគិតពីឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ គឺក្រសួងបានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប ៦១ ៤១៨ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុប ១៧៣ ២១៣ ៧៥៦ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៦៨៨៣៧,៥៤ លានដុល្លារ។ គិតពីឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជាមានគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងនៅ ២ ៥៣៤ អគារ ដោយនៅរាជធានីភ្នំពេញ មាន ១ ៦៧៥ អគារ, ខេត្តព្រះសីហនុ ៦៨៥ អគារ, បន្ទាយមានជ័យ ១៣១ អគារ និងខេត្តផ្សេងៗចំនួន ៤៣ អគារ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ឆ្នាំ២០២៥ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគ​ដោយផ្ទាល់​ពីប្រទេស​ចិន​ចំនួន ៣.៧៦ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា​ទទួលបានលំហូរ​វិនិយោគផ្ទាល់​ពីបរទេស​ក្នុងទំហំទឹកប្រាក់ ៥,១ពាន់​​លានដុល្លារអាមេរិក​ មានកំណើន​ប្រមាណ ១៦ភាគរយ​ ធៀបនឹងឆ្នាំ២០២៥កន្លងទៅ

អាម៉េរិក ព្រមព្រៀង​ទម្លាក់​ពន្ធ​លើ​ការ​នាំ​ចូលពីកោះតៃវ៉ាន់ពីអត្រា ២០% ​មក​ត្រឹម ១៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

អាម៉េរិកនឹងទម្លាក់ពន្ធលើការនាំចូលពីកោះតៃវ៉ាន់ពីអត្រា ២០% មកត្រឹម ១៥% ជាថ្នូរនឹងកោះតៃវ៉ាន់ដកពន្ធស្ទើរតែទាំងស្រុង ៩៩% លើការនាំចូលពីអាម៉េរិក និងបង្កើនការទិញទំនិញពីមហាអំណាចមួយនេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)