រដ្ឋមន្ត្រីដែនដី ៖ យុទ្ធនាការ​ចុះបញ្ជីដីធ្លីបង្ហើយ គឺដើម្បី​បញ្ចប់ភាព​មិនច្បាស់លាស់​ និង​វិវាទដីធ្លីទាំងស្រុងនៅកម្ពុជា​

ភ្នំពេញ ៖ ក្នុង​អាណត្តិទី​៧​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងជំរុញពន្លឿនឱ្យបញ្ចប់ការ​​វាស់វែង​ចុះបញ្ជី​ដីធ្លីនៅទូទាំង​ប្រទេស ដើម្បី​បញ្ចប់​ភាពមិនច្បាស់លាស់ ជាពិសេស វិវាទដីធ្លីនៅកម្ពុជា ជាក់ស្ដែង ត្រឹមរយៈពេល​មិនដល់ ៣ឆ្នាំផង ក្រសួង​រៀបចំដែនដី បានចុះបញ្ជីដីរហូតដល់ប្រ​មាណ ​​៥លាន​​ក្បាល​ដី ។​

ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន​មានប្រសាសន៍ថា​ វិវាទដីធ្លីនៅក្នុង​សង្គមជាតិ​ គឺជារឿង​ដែលមិនផ្ដល់​ផលប្រយោជន៍អ្វីទាល់តែសោះដល់​សង្គមជាតិ​​​ ហើយបើសិនជា​​នៅតែរវល់​នឹងរឿង​នេះ យើងនឹងជំពប់​ជើង​ដួល​នៅថ្ងៃណាមួយ ។ ដូច្នេះ យើងត្រូវប្ដេជ្ញា​លុប​បំបាត់​បញ្ហានេះ មិនឱ្យកើត​មានតទៅទៀត​នោះទេ ។

ឯកឧត្តមមានប្រសាសន៍ថា កិច្ចការ​សំខាន់ទី១​ដែលក្រសួងរៀបចំដែនដី ត្រូវធ្វើគឺត្រូវ​ចុះបញ្ជី​ដីធ្លី​ឱ្យចប់ ដើម្បីបញ្ចប់វិវាទ ភាពមិនច្បាស់លាស់ផ្លូវច្បាប់​ក្នុងការគ្រប់គ្រ​ងអចលនទ្រព្យ  ។ ដើមអាណត្តិ​នេះ យើងមាន៥លានក្បាលដី ហើយក៏បានចុះបញ្ជីស្ទើរតែរួចរាល់ទាំង​ស្រុង​ហើយ ដោយនៅសល់​ត្រឹមតែប្រមា​ណ​​ជិត​១ម៉ឺនក្បាលដីទៀត​ប៉ុណ្ណោះនឹងត្រូវចុះបញ្ជីបញ្ចប់ទាំងស្រុង ។​​ ចំពោះក្បាលដីដែលមិនទាន់​បានចុះបញ្ជី ដោយសារតែនៅជាប់ពាក់ព័ន្ធនឹង​ភាពមិនច្បាស់លាស់ គឺនៅមានវិវាទ​ព្រំប្រទល់​ដែលត្រូវ​ដោះស្រាយឱ្យរួចស្រេច​សិន ។

ឯកត្តម​បានបញ្ជាក់ថា កម្ពុជា​មានក្បាលដីសរុប​ចំនួន១៤លាន​ក្បាលដី ទាំង​ឯកជន​ និងរដ្ឋ ។ ដីធ្លីដែលជាកម្មសិទ្ធិ​របស់រដ្ឋ​ ដូចជា ​ដីសម្បទានសេដ្ឋកិច្ច ដីព្រៃ​បម្រុងរបស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ​ដីអភិរក្ស​របស់ក្រសួង​បរិស្ថាន ដីប្រឡាយ បឹងបួរ របស់ក្រសួង​ធនធាទឹក ដីនៅតំបន់​បុរាណឋានរបស់ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ និងផ្លូវថ្នល់​នានា​ទូទាំង​ប្រទេស​ដែលជាកម្មសិទ្ធិរបស់​ក្រសួងសាធារណការ ​និងដឹកជញ្ជូន ​។ ដីទាំងនេះ នឹង​ត្រូវចុះបញ្ជីឱ្យ​បានចប់​​ដើម្បីបញ្ជាក់ពីកម្មសិទ្ធិរបស់ក្រសួង​ណា​មួយ ។​

ទាក់ទិន​នឹង​ការ​ចុះបញ្ជី​ដីធ្លី​បង្ហើយនៅទូទាំង​ប្រទេស​នេះដែរ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​បានលើកឡើងថា ក្រៅអំពីការផ្ដល់ភាពស្របច្បាប់​ដល់​ម្ចាស់ដីធ្លី ការ​ចុះ​បញ្ជី ចេញ​បណ្ណកម្មសិទ្ធិ​លើដីធ្លីទូទាំងប្រទេស​នេះដែរ នឹងអាច​សម្រួលដល់ការ​វិនិយោគ​ ជាពិសេស​ផ្ដល់​ទំនុក​ចិត្តដល់​វិនិយោគិន​ដែល​ចង់មកបណ្ដាក់ទុននៅកម្ពុជា ។

សម្ដេច​ធិបតី បានលើក​ឡើងថា នៅពេល​គេចង់វិនិយោគ​ ឬចង់បណ្ដាក់ទុនវិនិយោគ ជា​ដំបូង​គេនឹង​ស្វែងរកទីតាំង​ដី និងសិក្សាលម្អិត​ ហើយនៅពេលដឹងថាដីមានបញ្ហា​ មិនមានឯកសារ​ច្បាស់លាស់​​ វា​នឹងអាច​ធ្វើឱ្យ​វិនិយោគិន​រារែក​ចិត្ត ប៉ុន្តែបើសិនជា​ដីនោះមានប្លង់រឹង មានឯកសារ​ច្បាស់លាស់ វិនិយោគិន​នឹង​មិនចាំបាច់គិតគូរយូរទៀត​នោះទេ បើពេញចិត្ត​ទីតាំង​នោះគឹនឹងធ្វើសកម្មភាព វិនិយោគ​តែម្ដង ។

គួររម្លឹកថា គិតត្រឹមឆ្នាំ២០២៥នេះ បណ្ដាខេត្តមួយចំនួន​​បានប្រកាស​បញ្ចប់ការ​វាស់វែងដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ នឹង​បន្ត​សកម្មភាពចុះបញ្ជី និងចេញបណ្ណជូនពលរដ្ឋ​ឱ្យបានចប់​សព្វគ្រប់ក្នុងពេលឆាប់ៗនេះ ហើយ​ក៏មាន​បណ្ដាខេត្តមួយចំនួនចាប់ផ្ដើមប្រគល់បណ្ណកម្មសិទ្ធដីធ្លីជូន​ពលរដ្ឋ​ជា​ម្ចាស់ដី​ជា​បន្តបន្ទាប់ផងដែរ និងឈានដល់ការ​ចែកបញ្ចប់​ក្នុងពេលឆាប់ៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ


Leave a Reply

Your email address will not be published.Required fields are marked *