ភ្នំពេញ ៖ ភ្នំពេញ ជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេក្នុងចំណោមរាជធានីខេត្តទូទាំងប្រទេសកម្ពុជា ហើយក្នុងនោះដែរ សម្រាប់រាជធានីភ្នំពេញ មានខណ្ឌចំនួន៥ ដែលមានតម្លៃខ្ពស់ជាងគេចំណោមបណ្ដាខណ្ឌទាំង១៤ទូទាំងរាជធានីភ្នំពេញ។
១- ខណ្ឌបឹងកេងកង ៖ ខណ្ឌនេះមានតម្លៃចន្លោះពី ២ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់១ម៉ឺនដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះសង្កាត់បឹងកេងកងទី១មានតម្លៃខ្ពស់ជាងគេដែលនៅទីតាំងខ្លះអាចមានតម្លៃរហូត១ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ(នៅតំបន់ផ្លូវធំ) និងទាបបំផុតត្រឹម៤ ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ (សម្រាប់នៅតាមផ្លូវតូចៗ)។ សម្រាប់សង្កាត់ដែលមានតម្លៃទាបបំផុតគឺសង្កាតទំនប់ទឹក ដែលមានតម្លៃចម្លោះ ៣ ២០០ដុល្លារ ទៅ ៦ ៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ(សម្រាប់ផ្លូវធំ) និង ២ ៨០០ដុល្លារទៅ ៤ ៤០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ (សម្រាប់នៅតាមផ្លូវតូចៗ)។

២- ខណ្ឌដូនពេញ ៖ តំបន់នេះដីធ្លីមានតម្លៃចាប់ពី ២ ២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ ១៣ ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ដែលមានតម្លៃខ្ពស់ជាងគេក្នុងខណ្ឌមួយនេះគឺសង្កាត់ផ្សារថ្មីទី១ និងផ្សារថ្មីទី២ ដែលមានតម្លៃដល់ទៅ ១៣ ៣០០ដុល្លារអាមេរិក (សម្រាប់ផ្លូវធំ) និង ៤ ១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ (សម្រាប់តំបន់ផ្លូវតូចៗ)។
៣- ខណ្ឌចំការមន ៖ ខណ្ឌនេះដីធ្លីមានតម្លៃចន្លោះពី ១ ៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ ៧ ៣០០ដុល្លារអាមេរិក ក្នុងនោះដែរសង្កាត់ទន្លេបាសាក សង្កាត់ទួលទំពូងទី១ និងទី២ តម្លៃដីអាចមានដល់ ៧ ៣០០ដុល្លារអាមេរិក (សម្រាប់ផ្លូវធំ) និង ៤ ២០០ដុល្លារអាមេរិក (សម្រាប់តំបន់ផ្លូវតូច)។
៤- ខណ្ឌ៧មករា ៖ តំបន់នេះអាចមានតម្លៃចន្លោះពី ២ ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ ៨ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយសង្កាត់ដែលមានតម្លៃ ៨ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ គឺសង្កាត់អូរឬស្សី ។
៥- ខណ្ឌទួលគោក ៖ តម្លៃដីនៅក្នុងខណ្ឌទួលគោកមានចន្លោះពី ១ ៩០០ដុល្លារអាមេរិក ដល់ ៦ ១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះ សង្កាត់បឹងកក់ទី១ និងទី២ តម្លៃដីធ្លីអាចឡើង ៦ ១០០ដុល្លារអាមេរិក (សម្រាប់ផ្លូវធំ) និងតម្លៃដល់ ៣ ៨០០ដុល្លារអាមេរិក(សម្រាប់តំបន់នៅតាមផ្លូវតូចៗ) ។
របាយការណ៍នេះគឺទទួលបានពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលបានវាយតម្លៃកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content