ឧកញ៉ា ​នួន រឹទ្ធី ​៖ អ្នកមានចំណូល​មធ្យម ​​និង​ក្រោម​មធ្យម​មិនគួរ​វិនិយោគ​អចលនទ្រព្យនៅពេលនេះទេ

ភ្នំពេញ ៖​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​មានការ​ពេញនិយម​ និងហុចផល​​ប្រយោជន៍​ជាច្រើនដល់​អ្នកវិនិយោគ ប៉ុន្តែ​ក្នុង​ដំណាក់កាល​​នៃវិបត្តិកូវីដ​១៩ ​វិស័យ​អចលនទ្រព្យ​បាន​រង​ផល​ប៉ះ​​ពាល់ ​​និង​រង្គោះ​រង្គើ​ដោយអន្លើ​។ ទោះជា​យ៉ាងណាក្ដី ​អ្នកវិនិយោគ​ខ្លះនៅតែបណ្ដាក់ទុនវិនិយោគ​លើ​អចល​ន​ទ្រ​ព្យ​ជា​បន្តបន្ទាប់​ ខណៈដែល​អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យកម្ពុជា​បានផ្ដល់​ជា​យោបល់​ថា សម្រាប់​អ្នក​មានចំណូល​មធ្យម​ និងក្រោមមធ្យម​មិន​គួរ​វិនិយោគ​នៅពេល​នេះទេ។

​លោកឧកញ៉ា នួន រឹទ្ធី​ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ​KFA Group បានមានប្រសាសន៍ថា សម្រាប់អ្នកមានចំណូល​មធ្យម​ និងក្រោម​មធ្យ​ម មិនគួរ​បណ្ដាក់ទុនវិនិយោគទៅលើអចលនទ្រព្យ​នោះទេ​នៅពេលនេះ ដោយសារតែពេល​នេះជា​ពេលវេលាដែលត្រូវតែត្រៀមខ្លួន ហើយបើករណី​ពួកគាត់ចង់វិនិយោគ​ ក៏មិនគួរ​វិនិយោគ​លើ​លំនៅឋាននោះដែរ ប៉ុន្តែពួកគាត់អា​ចវិនិយោគលើ​ដីធ្លី ទើបអាចរក​ប្រាក់ចំណេញ​ត្រលប់មកវិញ​បាន។

លោក​ឧកញ៉ា​បន្តថា​ ៖

“បើសិនជា​មានចំណូល​ក្រោមមធ្យម ​បើទោះជាការបង់រំលស់​ផ្ទះដើម្បីយក​ចំណេញនៅ​ពេលអនាគត​ ក៏គួរកុំទាន់អីនៅពេនេះ ពីព្រោះថា​វាអាច​នឹង​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់ពួកគាត់ ប៉ុន្តែបើសិនជា​គាត់​ចង់វិនិយោគ​ទៅលើដី គឺអាចនៅទទួលបានប្រាក់ចំណេញ​ ដោយសារតែដីនៅតែមានឱកាស​ក្នុងការ​កើនឡើង​តម្លៃ ហើយតំបន់ខ្លះ​ចំណេញ​ច្រើន តំបន់ខ្លះ​ចំណេញតិច​តួច​។ សម្រាប់ការទិញផ្ទះខ្លះ​មិនមែន​ចំណេញពី​ផ្ទះនោះទេ គឺចំ​ណេញពីដីទៅវិញទេ តែដីខ្លះ​ហក់ឡើង​តម្លៃខ្ពស់មានហាង​ឆេងខ្ពស់ ហើយតំបន់ខ្លះ​ហេង​ឆេង​ឡើង​យឺត”

លោកឧកញ៉ា​បន្ថែមថា ៖

“សម្រាប់អ្នកដែលមានទុន​គ្រប់គ្រាន់​ យើងអាច​និយាយថា​គឺជាឱកាស​ល្អហើយ និង​អាច​ប្រមូលទិញអចលនទ្រព្យ​ទាំង​ផ្ទះ​ ទាំងដី​​និងអាចជ្រើសរើស​យកទីតាំង​ល្អ​ថែមទៀតផង ដែលអាច​ប្រមូល​បាន​ទៅតាមលទ្ធភាព។ ​ម្យ៉ាងទៀត​ក្នុងកាលៈទេសៈ​នេះ អ្នកមានទុន​អាច​ទិញ​អចលនទ្រព្យ​បានក្នុង​តម្លៃ​សម​រម្យ​ទៀត​ផង”

យ៉ាងណាក៏ដោយ លោកឧកញ៉ា នួន រិទ្ធី បានក្រើនរំលឹកផងដែរថា រាល់ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យមិនមែនសុទ្ធ​តែអាចទទួលបានចំណេញ​គ្រប់​គ្នា​នោះទេ មានអ្នកខ្លះមានទុនច្រើនគ្រប់គ្រាន់ ក៏មិនប្រាកដថាអាចចំណេញនោះដែរប្រសិនបើគ្មានបទពិសោធន៍ ចំណេះដឹងពីវិស័យអចលនទ្រព្យទូលំទូលាយ​នោះ។ ដូច្នេះ មុននឹងសម្រេចចិត្តបណ្តាក់ទុន ត្រូវតែមានការពិចារណា និងសិក្សាឱ្យបានលម្អិតបំផុតទើបមិនជួបការខាតបង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល