ភ្នំពេញ ៖ ទំហំទុនវិនិយោគសរុបច្រើនជាង ៤ ០០០លានដុល្លារត្រូវបានបង្ហូរចូលទៅក្នុងគម្រោងអភិវឌ្ឍន៍វិស័យលំនោដ្ឋាននៅកម្ពុជារួមមានគម្រោងបុរី គម្រោងបណ្តុំលំនៅដ្ឋាន និងគម្រោងសំណង់លំនៅដ្ឋានដាច់ដោយដុំនៅក្នុងឆ្នាំ២០២១។

យោងតាមរបាយការណ៍ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២បានឱ្យដឹងថា កាលពីឆ្នាំ២០២១កន្លងទៅនេះ គម្រោងបុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋានដែលមានលក្ខណៈជាបុរី ចំនួន ៨១ គម្រោង ស្មើនឹង ២៧,២៧១ ខ្នងលើផ្ទៃក្រឡាកម្រាលសំណង់ ៥,៤០៨,៦២៣ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានប្រមាណ ១,៨៩៣,០១៧,៩៩៥ ដុល្លារ (ជាង ១,៨ ពាន់លានដុល្លារ)។

របាយការណ៍បានបន្ថែមថា អគារផ្ទះល្វែងមាន ៣១,៩៨៥ ល្វែង/ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់ ៦,៦១៧,៥៩៤ ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៣១១,៥៨៥,១១២ ដុល្លារ (ជាង ២,៣ ពាន់លានដុល្លារ)។
សរុបជារួម នៅក្នុងឆ្នាំ២០២១ ទាំងទុនវិនិយោគលើលើបណ្តុំលំនៅដ្ឋានមានលក្ខណៈបុរី និងអគារផ្ទះល្វែងមានទំហំទឹកប្រាក់សរុប ៤,១ ពាន់លានដុល្លារ។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទំនើបតម្លៃសមរម្យបានមានប្រសាសន៍ប្រាប់ AMS ថា ៖
“ការរំពឹងទុករបស់ខ្ញុំចំពោះទីផ្សារលំនៅដ្ឋានគឺនៅតែរក្សាបានភាពល្អប្រសើរបើទោះបីជាមានការរំខានពីវិបត្តិជំងឺឆ្លងជាង១ឆ្នាំនោះក៏ដោយ។ ជាក់ស្ដែង សកម្មភាពសាងសង់សំណង់លំនៅដ្ឋានក្នុងបុរីកៀនស្វាយ ផាក របស់ខ្ញុំនៅតែដំណើរការយ៉ាងរលូនមិនមានរាំងស្ទះនោះទេ ហើយជាឱកាសល្អដែរ នៅដើមឆ្នាំ២០២២ខាងមុខនេះ សំណង់លំនៅដ្ឋានរបស់ខ្ញុំត្រូវបានសាងសង់ស្ទើររួចរាល់ទាំងស្រុង ដែលនឹងអាចទទួលបានចំណែកទីផ្សារច្រើនជាមិនខាន”
ជាមួយនឹងការបង្ហាញពីក្ដីរំពឹងខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានបន្តឲ្យដឹងថា នៅឆ្នាំ២០២២ ប្រជាជនស្ទើរទូទាំងប្រទេស ភាគច្រើនសុទ្ធតែបានចាក់វ៉ាក់សាំងបង្ការការឆ្លងជំងឺ ដូច្នេះបានបង្កើនទឹកចិត្ត និងទំនុកចិត្តដល់បងប្អូនប្រកបអាជីវកម្មទូទៅ ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកឲ្យបង្កើនសកម្មភាពឡើងវិញ ហើយក៏មានឱកាសទទួលបានចំណូលច្រើនជាងឆ្នាំកន្លងទៅផងដែរ ដែលទាំងអស់នេះសុទ្ធជះឥទ្ធិពលល្អដល់វិស័យអចលនទ្រព្យ ជាពិសេសផ្នែកលំនៅដ្ឋាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content