គម្រោ​ង​លើកកម្រិតគុណភាពផ្លូវជាតិលេខ​៣១ ពីបែកគុស​ទៅ​កំពង់​ត្រាច​គ្រោង​បញ្ចប់​នៅចុង​ខែ​ក្រោយ​

ភ្នំពេញ ៖ ផ្លូវជាតិលេខ​៣១ ដែតភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​​៣ ត្រង់ផ្លូវ​បំបែក​ បែកគុស​ទៅដល់ទីរួមស្រុក​កំពង់​ត្រាច​ មានប្រវែង​ជាង​៥៣​គីឡូម៉ែត្រ បានចាប់ផ្ដើម​បើក​ការដ្ឋាន​ស្ដារ និង​លើ​ក​កម្រិត​គុណភាព​​កាលពី​ចុងឆ្នាំ២០២២​​ ដែលមក​ដល់​បច្ចុប្បន្ន​នេះ គម្រោ​ងអភិវឌ្ឍន៍​ផ្លូវ​ជាតិមួយ​នេះ​សម្រេច​ស្ទើរតែ​ទាំងស្រុង​ហើយ និងដោ​យ​​​​​​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុង​ខែមិថុនា ឆ្នាំ ២០២៤ខាងមុខនេះ ពោលគឺ​សម្រេច​មុន​ផែនការ​ដែលបានកំណត់រហូត​ដល់​​មួយ​ឆ្នាំ ។​

បើតាម​ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ និងជានាយក​គម្រោង​ស្ដារ​ និងលើកកម្រិត​គុណភាពផ្លូវជាតិលេខ​៣១​ បានឱ្យដឹងថា តាម​ការ​គ្រោង​ទុក ការងារ​នឹងបញ្ច​ប់​​ក្នុ​ងដំ​ណាច់ខែ​មិ​​ថុនាឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹង​រៀ​​ប​ចំ​បែប​បទ​ប្រគល់​ទទួល​បញ្ចប់​គម្រោង​បណ្ដោះ​​អា​​សន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោ​ល​គឺ​មា​ន​​ន័យ​​ថា​ប​ញ្ចប់​មុ​ន​កិច្ចសន្យារយៈពេល១ឆ្នាំ។

ឯកឧត្តម​បន្តថា មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ភាគីក្រុមហ៊ុនសាងសង់ CRBC ព្រមទាំងក្រុមហ៊ុ​នត្រួ​ត​ពិនិ​ត្យ​ល​ក្ខណ:បច្ចេកទេស WACC តែងយកចិត្តទុកដាក់ និង​ពិនិត្យ​ជាក់ស្តែងលើ​វឌ្ឍន​ភាព​ការងា​រ ដូ​​ច​ជា​ការ​កាយ​ដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់​លូ​បង្ហូរ​ទឹក​​កាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និង​បន្ថែមដែកក្បាំង guard rail ការពារលូប្រអប់ ដោយ​លទ្ធ​ផល​ការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្រេចបាន៧៨,៤៣%ហើយ ។

គ​ម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់​ពីបែកគុស ចំណុច​ប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុច​តភ្ជាប់​ផ្លូវ​ជាតិលេ​ខ​៣​៣​) ​បាន​លេច​ចេញវឌ្ឍនភាពជាមោទកភាព។ ទន្ទឹមនឹងនោះ ការចុះពិនិត្យជាប្រចាំ តែង​បាន​ធ្វើ​ឡើ​ង​ដើ​ម្បី​ដា​ន​ការងា​រ​បច្ចេក​ទេស​សាង​សង់​របស់​ក្រុម​ហ៊ុន​សំ​ដៅ​ឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និង​កិច្ចស​ន្យា​សាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង ។​

ផ្លូវនេះដែរ​ក៏នឹង​តភ្ជាប់ទៅ​ផ្លូវជាតិលេខ​៣៣ ពីទី​រួម​ស្រុកកំពង់ត្រាច​ទៅ​ដល់ទីរួមខេត្តកំពត និង​ចេញ​ពី​ស្រុក​កំព​ង់ត្រាច​ទៅច្រកព្រំដែនកម្ពុជា-វៀតណាម​ (ច្រកលក ) ដែល​ក្នុង​នោះ​គម្រោងស្ដារ ​និង​លើក​កម្រិត​គុណ​ភាពផ្លូវជាតិលេខ​៣១ គ្រោងចំណាយថវិកា​ប្រមាណ ៦០លានដុល្លារ​អាមេរិក និង ផ្លូវ​ជាតិលេខ​៣៣ គ្រោង​ចំណា​យថវិកា​ប្រមាណ៦១​លានដុល្លារ​អាមេរិក ។ ក្រោយបញ្ចប់ការសាងសង់ផ្លូវជាតិទាំងពីរខ្សែនេះ នឹងចូលរួមចំណែកដល់ការតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្ត​តាកែវ ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ព្រម​ទាំង​តភ្ជាប់​ទៅ​នឹង​តំបន់​ឧស្សាហកម្ម កំពង់ផែ​ស​មុទ្រ​ តំ​បន់ព្រំដែនកម្ពុជា-វៀតណាម និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តកែប និងខេត្តកំពត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក