វឌ្ឍនភាពនៃគម្រោង​សាងសង់ផ្លូវជាតិលេខ​៤៨​ទៅកាន់ខេត្តកោះកុង​សម្រេចបាន៣៥ភាគរយ

ភ្នំពេញ ៖ ផ្លូវជាតិមួយខ្សែ​តភ្ជាប់ពីផ្លូវជាតិលេខ​៤ទៅកាន់ទីរួម​ខេត្តកោះកុង​ គឺផ្លូវ​ជាតិលេខ​៤៨​គិត​ត្រឹមថ្ងៃទី​៣១ សីហា ឆ្នាំ២០២៣​ សម្រេចបាន​ ៣៥ភាគរយ​​ ។ នេះបើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សា​ធា​រ​ណ​ការ​​ និងដឹកជញ្ជូន​ ។

នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​ដដែលនេះឱ្យដឹងថា អន្តរក្រសួងរួមមានក្រសួង​សាធារណការ​ និងដឹកជញ្ជូន និងក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចុះត្រួតពិនិត្យគុណភា​ព​ និងវ​ឌ្ឍន​ភា​ព​ការ​សាង​សង់ផ្លូវជាតិលេខ ៤៨ ជា​ប្រចាំ​ ក្នុងគោលបំណងធ្វើការតាមដានការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹ​មត្រូវ​តា​មប​ទ​ដ្ឋា​​ន​ប​ច្ចេកទេសដែលបានកំណត់ សំដៅឱ្យ​ខ្សែ​ផ្លូវ​មាន​គុណ​ភាព អាចប្រើប្រាស់បានយូរអង្វែង។

សេចក្ដីប្រកាសព័ត៌មាន​នេះថា តួលេខនៃវឌ្ឍនភាព​នេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពល្អ​ប្រសើរ​បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ ។ ភាពយឺ​ត​យ៉ា​វ​នេះ​ប​ណ្តា​ល​ម​កពី​ក​ត្តា​​ភូ​មិសា​​ស្រ្ត​ កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។

ជាការឆ្លើយតបទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោ​យ​គ្រោ​ងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ ។

ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន ក៏បានក្រើនរំលឹកដល់ក្រុម​ហ៊ុន​សា​ង​ស​ង់​ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តកា​រងារសា​ងសង់​គម្រោង​ឱ្យ​បាន​ចប់​រួចរាល់តាមផែ​នកា​រ​ដែ​លបានស្នើសុំ។ ឯកឧត្តមរដ្ឋលេខាធិការ  ក៏បាន​ចុះ​សិក្សា​ពិ​​និត្យ​ល​ទ្ធ​ភា​ព​ក្នុ​ង​​​កា​រលើ​ក​ក​ម្រិត​​គុណ​ភា​​ពកំ​ណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង ​រហូត​ដ​ល់​ច្រ​ក​​ទ្វា​រ​ព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែ​លមា​ន​ប្រ​វែ​ង​ប្រមា​ណ​ ​១​៩០០មផងដែរ ​។​

គួរ​រ​ម្លឹក​ថា ផ្លូវជាតិ​ថ្មីមួយខ្សែ​ទៀត​ដែល​តភ្ជាប់​ពីតំបន់ព្រំដែន​ប៉ែក​ពាយព្យ​នៃប្រទេស​ទៅកាន់ខេត្ត​កោះកុង​ គឺផ្លូវជាតិលេខ​១០​ ក៏បាន និងកំពុង​សាងសង់ជិតរាល់រាល់ និងត្រៀមដាក់ដំណើរការ​នៅពេលរួចរា​ល់​នេះ​ផង​ដែរ ដែលផ្លូវពីរខ្សែនេះ ( ផ្លូវលេខ​៤៨ និងផ្លូវ​លេខ​១០ ) នឹង​ជំរុញ​សក្ដានុពលល​ខេត្តកោះកុង​កាន់​តែ​មាន​ភាព​ទាក់ទាញក្នុងការ​វិនិយោគបន្ថែមទៀតស្រប​នឹង​បច្ចុប្បន្ន​នេះ អ្នក​វិនិយោគក្នុងស្រុកជាច្រើនក៏បានត្រៀម​ដី​ត្រៀមទីតាំងដើម្បីអភិវឌ្ឍន៍គម្រោង​របស់ខ្លួន​នាពេល​ខាងមុខនេះផងដែរ ។

បើតាមអ្នកជំនាញ​អចលនទ្រព្យ​ប្រចាំខេត្ត​កោះកុង​បានបញ្ជាក់​ផងដែរថា អ្នកវិនិយោគ​ដីធ្លីដែលចង់វិនិយោគ​ក្នុ​ងខេត្ត​កោះកុង ពេលនេះគឺជា​ឱកាស​ល្អសម្រាប់ពួកគេ ដោយសារតែ​ពេល​នេះ​តម្លៃ​ដី​ធ្លីនៅមានកម្រិត និងអាច​ចំណេញនៅពេលអនាគត​ ជាពិសេស​ពេលផ្លូវទាំងពីរខ្សែ​សាងសង់រួច ហើយបើចាំ​ដ​ល់ផ្លូ​វ​ធ្វើ​រួច​រា​ល់​​ចាំ​ចាប់ផ្ដើម​វិនិយោគ​វាអាចជាការ​យឺត​យ៉ាវ​បន្តិចហើយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)