ខុនដូដែល​សាង​សង់រួចនៅរក្សា​​តម្លៃ​ថេរ ខណៈតម្លៃខុនដូដែលកំពុង​សាងសង់​មានការ​ថមថយច្រើន

ភ្នំពេញ ៖ទីផ្សារ​ខុនដូ ជាផ្នែក​មួយនៃវិស័យ​អចលនទ្រព្យ ដូច្នេះនៅក្នុងវិបត្តិ​នៃជំងឹកូវីដ​១៩ និងវិបត្តិ​សេដ្ឋកិច្ច​សកល​នេះ​ ទីផ្សារ​ខុនដូក៏រងផលប៉ះពាល់​គួរ​ឱ្យ​សម្គាល់​​ដែរ ដោយ​សកម្មភាពនៃសាងសង់​ទិញ​លក់ និងតម្លៃ​មានការ​ថមថយមួយកម្រិត ក្នុងនោះ​សម្រាប់​ខុនដូ​ដែល​បានសាងសង់រួចរាល់នៅរក្សា​តម្លៃថេរ ឬមានកា​រ​ប្រែ​​ប្រួល​តិចតួច ប៉ុន្តែសម្រាប់ខុនដូដែលកំពុង​សាងសង់ឃើញថាមានតម្លៃធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ ។

លោកឧកញ៉ា ​នួន រឹទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ KFA Group បានមានប្រសាសន៍ថា​ ខុនដូ​ដែល​សាង​សង់​រួច​រា​ល់​ឃើញ​មានមនុស្ស​រស់នៅច្រើន​ ហើយ​តម្លៃរបស់​វា​វិញក៏ឃើញថា​មិនមានការ​ប្រែប្រួលដែរ ខណៈ​ខុន​ដូ​​ដែល​កំពុង​សាងសង់ឃើញថា​ ទាំង​ការទិញ-លក់ និង​តម្លៃ​មានភាពថមថយ​គួរឱ្យកត់សម្គាល់ ។​

លោកឧកញ៉ាបញ្ជាក់ថា ៖

​« ខុនដូ​ដែលកំពុងសាងសង់ ​និង​ត្រូវ​ការ​បញ្ចប់​ កន្លែង​ខ្លះ​ធ្លាក់ចុះពី ​២០ ​ទៅ​​ ៣០​ភាគរយ​ តាមរយៈការ​ធ្វើ​ទីផ្សារ ដូចជា​ការបញ្ចុះតម្លៃ​ជូនអ្នកអតិថិជនដែលជាអ្នកទិញ ។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ទាក់​ទាញ​អ្នកទិញបន្ថែម​ ប៉ុន្តែក៏មិនទទួល​បានការ​ទិញ​បន្ថែម​ច្រើននោះដែរ ។ ខុនដូដែលសាងសង់​រួច​មិនមានការធ្លាក់ថ្លៃ​នោះទេ ពីព្រោះថា​ខុនដូ​ប្រភេទ​នេះ ម្ចាស់​កម្មសិទ្ធិ​អាចជួល​បន្តឱ្យ​អ្នកមានតម្រូវការ​ ដូច្នេះអាច​រក​ចំណូល​ត្រលប់មក​វិញ​បានខ្លះ​ ចំណែក​ខុនដូ​កំពុង​សាងសង់​ នៅមិនទាន់អាច​រក​ចំណូលដល់អ្នកទិញ​បាននោះទេក្នុង​ដំណាក់​កាល​នេះ អញ្ចឹងហើយទើបអ្នក​រកទិ​ញ​ខុន​ដូ​គាត់ស្វែង​រក​ខុនដូ​ណា​ដែល​សាងសង់រួច»។

លោកឧកញ៉ា​បន្ថែមថា បច្ចុប្បន្ន​នេះ ចំនួន​ខុនដូនៅរាជធានីភ្នំពេញ មានរាប់ម៉ឺន​យូនីត ដោយក្នុងនោះ ខុនដូ​ដែលសាងសង់រួចរាល់​មានប្រមាណ ២០​ភាគរយ ​ទៅ​ ៣០ភាគរយ​ ដូច្នេះ សបញ្ជាក់ថា ​ខុនដូមិនទាន់​សាងសង់​រួច​មានចំនួនច្រើនជាង​ខុនដូ​ដែល​រួចរាល់ ​និងដាក់លក់លើ​ទីផ្សារ ។

ជាការ​កត់សម្គាល់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន អ្នកទិញលក់​ខុនដូ​នៅក្នុ​ងប្រទេស​កម្ពុជា ភាគច្រើនគឺជា​ជន​បរទេស ​ប៉ុន្តែ​នៅក្នុងដំណាក់​កាលនៃ​វិបត្តិកូវីដ១៩​មកឃើញថា អ្នកទិញខុនដូ​ភាគច្រើនគឺជា​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក ហើ​​យ​អ្នក​​អភិវឌ្ឍន៍​ខុនដូក៏​បាន​ចាប់ផ្ដើម​កែប្រែ​​​ពីកា​រផ្គត់ផ្គង់​ជា​លក្ខណៈបរទេស​មក​ការផ្គត់ផ្គង់​ខុនដូ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ។

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យជាច្រើន​បានលើកឡើង​ថា​នៅពេល​ណាទីក្រុងកាន់តែរីក​ទៅកាន់តែឆ្ងាយ ​ពលរដ្ឋ​​ដែលមិនចង់​​ទៅរស់​នៅ តំបន់ជាយក្រុង​ក៏បាន​​ទិញ​ខុនដូនៅកណ្ដាលក្រុង​​ងាយស្រួលក្នុងការ​ធ្វើដំណើរ​ទៅធ្វើការ ​និង​រស់នៅជិត​បណ្ដុំអាជីវកម្ម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា