ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយលុយប្រមាណ ៦០ លានដុល្លារអាមេរិក ដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ខណៈបច្ចុប្បន្ននេះ គម្រោងសាងសង់កំពុងដំណើរការទៅមុខយ៉ាងរលូន និងអាចបញ្ចប់ទៅតាមផែនការដូចដែលបានគ្រោងទុក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ជាមួយនឹងទឹកប្រាក់ដែលជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងជាមួយនឹងប្រាក់របស់រាជរដ្ឋាភិបាល យកទៅដោះស្រាយផលប៉ះពាល់ចំនួន ៣២ លើក ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បូកសរុបឱ្យខ្ញុំ យ៉ាងហោចណាស់ខ្ញុំ គិតថា ៦០លានរួចស្រេចទៅហើយ”

កាលពីថ្ងៃទី០១ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាឱ្យបញ្ចេញប្រាក់របស់រាជរដ្ឋាភិបាលប្រមាណ ៥ លានដុល្លារបន្ថែមទៀត ក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដែលមានដីធ្លី និងដំណាំដាំដុះផ្សេងៗ នៅតាមផ្លូវគម្រោងក្រវ៉ាត់ក្រុងទី៣ នេះ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ពន្យារពេលសកម្មភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ រយៈពេលមួយឆ្នាំបន្ថែមទៀត ដោយសារការដោះស្រាយផលប៉ះពាល់មានកំណើនយឺត។

ឯកឧត្តមបានបញ្ជាក់ថា ៖
“ការសាងសងផ្លូវក្រវាត់ក្រុងគឺមានការយឺតយ៉ាវ ក្រុមហ៊ុនសាងសង់បានស្នើសុំឱ្យមានពន្យារពេលសាងសង់មួយឆ្នាំ ដោយសារមានភាពយឺតយ៉ាវក្នុងការដោះស្រាយផលប៉ះពាល់។ តាមលក្ខណៈបច្ចេកទេស យើងពិនិត្យមើលទៅលើគុណភាព យើងអនុញ្ញាតពន្យារពេលផ្លូវក្រវាត់ក្រុងទី៣នេះមួយឆ្នាំទៀត”
គួរបញ្ជាក់ផងដែរថា គម្រោងនៃផ្លូវក្រវាត់ក្រុងទី៣ មានការសាងសង់ស្ពានអាកាសចំនួន០៤កន្លែង ឆ្លងកាត់ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ មានប្រវែងសរុប ១ពាន់ម៉ែត្រ។ ផ្លូវក្រវាត់ក្រុងទី៣ ត្រូវគ្រោយចំណាយលើការសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content