​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ប្រកាស​បង្កើត​តំបន់​សេដ្ឋកិច្ចថ្មីមួយ​លើ​ទំហំ​ដី​១២០​ហិកតា​នៅក្នុង​ខេត្តកណ្ដាល​

កណ្តាល ៖ ចាត់ទុកថា​ជា​ដំណឹង​មួយ​ល្អសម្រាប់ស្ថានភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយក្រុមហ៊ុនធំមួយ​ក្នុងស្រុក រ៉ូយ៉ាល់​គ្រុប ​របស់​កំពូលមហាសេដ្ឋី អ្នកឧកញ៉ា​ គិត​ ម៉េង បានប្រកាស​ពីផែនការ​បង្កើត​តំបន់សេដ្ឋកិច្ច​​ថ្មីមួយទៀត​លើទំហំដី​ប្រមាណ​១២០ហិកតា ក្នុង​ទឹកដី​ខេត្តកណ្ដាល និងរំពឹងថា​នឹង​អាច​បង្កើត​ការងារ​បានប្រមាណ២ម៉ឺននាក់ដល់​ប្រជាជនកម្ពុជា ។​

យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​​គ្រុប​ បានឱ្យដឹងថា ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​កំពុង​ដំណើរ​កា​របង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល​ ហៅកាត់ថា​ (RGKSEZ) ថ្មី លើផ្ទៃដី​ប្រមា​ណ ១២០ ហិកតា​ ហើយដើម្បី​តភ្ជាប់​ពី​តំបន់​សេដ្ឋកិច្ច​ថ្មី​ ក្រុមហ៊ុនបាន​សាងសង់​ស្ពានថ្មី​ឆ្លង​កាត់​​ដ​ង​ស្ទឹ​ងព្រែ​ក​ត្នោ​​ត ​ដែលបានប​ញ្ច​ប់ការសាងសង់តាំងពីឆ្នាំ២០២២ មកម្លេះ។ ក្រុមហ៊ុនក៏បា​ន​ចា​ប់ផ្តើ​ម​ការ​ងា​​រចា​ក់បំពេញដីរួចហើយលើហេ​ដ្ឋា​រ​​ច​នា​ស​ម្ព័​ន្ធ​មូ​ល​ដ្ឋា​ន ​និ​ង​ត្រៀ​មខ្លួ​ន​រួ​ច​រា​ល់​ដើ​ម្បី​ស្វា​គ​មន៍​ការ​​វិ​និ​យោ​គ​នៅ​ឆ្នាំនេះ​។​

ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក៏បាន និងកំពុង​ដំណើរការ​តំបន់សេដ្ឋកិច្ច​របស់ខ្លួននៅប៉ែកខាងលិច​រាជធានីភ្នំពេញ ក្នុងទឹកដី​ខណ្ឌកំបូល​ គឺជាតំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​ភ្នំពេញ ដោយ​មាន​កម្មក​រ​​ជាង ​៤ ម៉ឺន ​៣ ពាន់​នាក់​​កំពុង​បំពេញការ​ងារនៅក្នុង​ក្រុមហ៊ុន​សរុប​ចំនួន​ជាង​១០០ គិតទាំង​ក្រុមហ៊ុនផលិត ​និង​ក្រុមហ៊ុន​បម្រើសេ​វា​កម្ម ​។

គួរបញ្ជាក់ថា ​ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ថ្មីៗ​ មិនថា​នៅភ្នំពេញ ឬបណ្ដាខេត្ត​នានានោះទេ គឺបានផ្ដល់​អត្ថប្រយោ​ជ​ន៍​ជាច្រើនដល់​សេដ្ឋកិច្ច​ជាតិ ខណៈដែលចរន្ត​នៃការទិញលក់​ដីធ្លី ក៏មានភាពទាក់ទាញ ហើយអាចបង្កើតឱកាស​ការងារ​ដល់ប្រជាពលរដ្ឋផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ