សម្ដេច​ក្រឡាហោម​ជំរុញឱ្យរដ្ឋបាលខេត្តបាត់ដំបងសម្រប​សម្រួល​ដល់​វិនិយោគិន​ដាក់ទុននៅក្នុង​ខេត្តនេះ​បន្ថែមទៀត​

ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធីបិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់រដ្ឋបាលខេត្តបាត់​ដំបង​កាលពី​ពេ​ល​ថ្មី​ៗ​នេះ ​​សម្ដេច​ក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​បានជំរុញឱ្យ​រដ្ឋបា​ល​ខេ​ត្ត​បា​ត់​ដំ​បង​សម្របសម្រួល​ដល់​វិនិយោគិន​ទាំង​វិនិយោគិនក្នុងខេត្តផ្ទាល់ និងវិនិយោគិន​មកពីតំបន់​ផ្សេង​ៗដើម្បីផ្តល់ភាពងាយ​ស្រួ​ល​ក្នុ​ងកា​រ​ធ្វើនីតិវិធី​វិនិយោគ ។

សម្ដេច​ក្រឡា​ហោម​បានមានប្រសសាន៍ថា​ ដោយ​សារ​តែខេត្ត​បាត់ដំបង​ ជា​ខេត្តដែលមាន​សក្ដានុពលលើ​ការ​​អភិវឌ្ឍ​វិស័យ​កសិកម្ម ឧស្សាហកម្ម​ និង​ទេសចរណ៍ ដួច​នេះ​ រដ្ឋ​បាល​ខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និង​បង្ក​​លក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​ផ្តល់​ភា​ពអ​នុ​គ្រោះ​ស​ម្រា​ប់​កា​រវិនិយោគ។

សម្ដេច​ក្រឡាហោម​បន្តថា  ៖

“រដ្ឋបាលខេត្ត ត្រូវ​បន្ត​ខិត​ខំ​កៀរគរ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើត​ឱកាស​ការងារ ប្រាក់​ចំណូល សំដៅ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​។ តាមរយៈ​ច្បាប់​ស្ដីពីការ​វិនិយោគ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្ដល់​សិទ្ធិអំណាច​ដល់​រដ្ឋបាលខេត្ត​មានសិទ្ធិ​សម្រេចអនុញ្ញាតឱ្យ​មានការ​វិនិយោគ​ក្នុងទុនវិនិយោគ​ត្រឹម​៥លានដុល្លារអាមេរិក​ចុះ ក្រោម​ដូច្នេះ​បើលើសពីនេះត្រូវ​ឱ្យ​វិនិយោគិន​ស្នើសុំទៅថ្នាក់ជាតិ”

លោក ​កែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្ត​បាត់ដំបង​បានមាន​​ប្រសា​ស​​ន៍​​ថា ​​សក្ដានុពល​នៃខេត្ត​បាត់ដំបង​គឺមានច្រើន ប៉ុន្តែមួយរយៈនេះដោយសារតែ​បញ្ហាស្ថានភា​ពសេ​ដ្ឋ​កិ​ច្ច​​ស​ក​លលោក​ផង បញ្ហា​កូវីដ​១៩​ទើបតែ​ផុតទៅថ្មីៗផង ដូច្នេះការ​វិនិយោគ​ថ្មីៗ នៅក្នុង​ខេត្ត​បាត់ដំបង​មិន​ទាន់​មាន​លេចជារូប​រាង​នោះទេ តែយ៉ាងណាក្ដីគេនៅ​រង់ចាំមើលនៅពេលខាងមុខ ដោយរំពឹងថា​វិនិយោគិន​មកពី​តំប​ន់​ផ្សេងៗក៏ដូចជា​មកពី​ក្រៅប្រទេស​ចូល​មក​បណ្ដាក់ទុនវិនិយោគ​ឡើងវិញ​ក្នុង​ខេត្ត​បាត់ដំបង ។

លោកបន្តថា ៖

“គម្រោងផ្លូវ​ជាតិលេខ​៥​តភ្ជាប់ពីភ្នំពេញមកដល់​បាត់ដំបង និង​បន្តទៅកាន់​ខេត្ត​បន្ទាយ​មានជ័យ​គឺជាផ្លូវ​ដ៏សំខាន់​ក្នុងកា​រដឹកជញ្ជូនទំនិញ និង​អ្នកដំណើរ​ពីភ្នំពេញមក​ខេត្ត​បាត់ដំបង ហើយខេត្ត​បាត់ដំបង​នា​ពេលបច្ចុប្បន្ននេះ យើងឃើញថា​មានការ​ទាក់ទាញខ្លាំង​លើ​វិស័យ​ទេសចរណ៍​ដោយ​ក្នុងពេលបុណ្យ​ទាន​ម្ដង​​ៗ​គេសង្កេតឃើញថា​ខេត្ត​មួយនេះតែងតែទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ”

បើតាមលោក កែវ ​សារ៉ន បាន​ឱ្យដឹងថា​ ក្រៅពីផ្លូវនេះដែរ គម្រោងផ្លូវតភ្ជាប់ពីបាត់ដំបង​ទៅកាន់ខេត្តសៀមរាប​ក៏នឹ​ងជំរុញឱ្យ​ទំនាក់​ទំន​ង​​​ពា​ណិ​ជ្ជ​កម្ម​​ និងទេសចរ រវាង​ខេត្តទាំងពីរ​កាន់តែច្រើនឡើងថែមទៀត​ផង ជាក់ស្ដែង​អ្នកមកលេង​សៀមរាប អាចបង្ហូ​សមកលេង​បាត់ដំបង ហើយអ្នកមកលេង​បាត់ដំបង​ក៏អាចបន្តទៅលេង​សៀមរាប​បានដោយងាយស្រួលនៅពេលផ្លូវ​នោះសាងសង់រួច ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​