ព្រះសីហនុ​ ខេត្ត​នៅតំបន់​ឆ្នេរ​ ដែលមានសក្ដានុពល​ទាក់ទាញ​អ្នកវិនិយោគ​ច្រើនជាង​គេ​

ព្រះសីហនុ ៖ ព្រះសីហនុ​ ជា​ខេត្តជាប់មាត់ឆ្នេរ​សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ចំណោម​ខេត្ត​ក្រុងចំនួនផ្សេង​ទៀត ប៉ុន្តែ​ខេត្ត​នេះ​ហាក់​មានការទាក់ទាញ​ការ​វិនិយោគ​ និងមានសក្ដានុពលខ្លាំង​ជាង​គេ​ ដោយ​ឃើញមាន​អគា​រ​ខ្ពស់ៗ​ជាច្រើន​បាន​លេច​ជា​រូបរាងយ៉ាងស្អេកស្កះ ខណៈដែលអគារ​មួយចំនួនដែលជាប់គាំង​ក៏កំពុង​ត្រូវ​​បានរាជរដ្ឋាភិបាលដោះស្រាយ​ជា​បន្តបន្ទាប់ដែរ ។

បើក្រលេកមកមើលពីសក្ដានុពល​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឃើញថា មានអ្នកវិនិយោគ​ជាច្រើនចាប់អារម្មណ៍​លើការ​បណ្ដាក់ទុន​​ ជាពិសេស​អ្នកវិនិយោគ​មកពី​ប្រទេស​​ចិន​ ជាក់ស្ដែងកាលពីពេល​ថ្មីៗនេះវិនិយោគិន​ចិន​មក​ពីទីក្រុង​ស៊ិន​ជិន បានជួប​ជាមួយអភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម​គួច ចំរើន ដើម្បីបង្ហា​ញពី​គម្រោ​ង​​​វិនិ​យោគ​នៅក្នុង​ខេត្តព្រះសីហនុ ។

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ គួច ចំរើន បាន​មានប្រសាសន៍ថា រយៈពេល​ប៉ូន្មានចុងក្រោយ​នេះ ខេត្ត​ព្រះសីហនុ​នៅតែមានកំណើនសេដ្ឋកិច្ច​ល្អ ស្រប​ជាមួយ​នឹ​ងការអភិវឌ្ឍ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ពិសេស​ផ្នែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​ខ្ពស់ សណ្ឋាគារ និង​តំបន់ពាណិជ្ជកម្ម​ជាច្រើន ។

ឯកឧត្តម​បានបង្ហាញពីសក្ដានុពល​ដល់វិនិយោគិន​មកពីក្រុងស៊ិនជិន​ ដូចជា​តំបន់សេដ្ឋកិច្ច​ពិសេស កំពង់​ផែ​សមុទ្រទឹក​ជ្រៅ អាកាស​យានដ្ឋាន​អន្តរជាតិ ផ្លូវល្បឿន​លឿន​​ ព្រមទាំង​ឆ្នេរ​សមុទ្រ និងកោះដ៏ស្រស់​ស្អាត ត្រូវ​បានប្រសិទ្ធនាម​ជា តារា​រះ​នាទិស​និរតី បាន និងកំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច​ខេត្ត និង​ក្នុង​ប្រទេស​កម្ពុជា ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញនូវ​គោល​នយោបាយ​គ្រប់គ្រង និ​ង​ប្រើប្រាស់​ដីធ្លី ដើម្បីអភិវឌ្ឍន៍​ខេត្តព្រះ​សីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង​​ឆ្លើយ​តប​ទៅនឹ​ងការអភិវឌ្ឍ​លើ​គ្រប់វិស័យ​ ដោយ​បច្ចុប្ប្នន្ន​ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចូលរួម​យ៉ាង​សកម្ម​ក្រោមការ​ចង្អុរ​បង្ហាញពីគណៈកម្មាធិការ​សម្របសម្រួល​អន្តរ​ក្រសួង​រៀបចំ​ផែនការ​មេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ចគំរូពហុ​បំណង​ ដោយ​បាន​សិ​ក្សា​បែង​ចែកជា​តំបន់លំនៅឋាន​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម រដ្ឋបាល​ ហិរញ្ញវត្ថុ​ ទេសចរណ៍​ តំបន់​សាសនា និង​វប្បធម៌ជាដើម ។​

នៅក្នុងខេត្តព្រះសីហនុ​នេះដែរ ក៏មានក្រុមហ៊ុនធំៗជាច្រើន​បាន ​និងកំពុងធ្វើសកម្មភាព​អភិវឌ្ឍន៍​គម្រោង​របស់ខ្លួន​ ដូចជា​គម្រោង Bay Of light គម្រោង​ទីក្រុង​រាម​ ដែល​មានទឹកប្រាក់​វិនិយោគ រាប់រយ​លានដុល្លារ​អាមេរិក ដែល​ញ៉ាំង​ឱ្យ​ខេត្តព្រះសីហនុ​ក្លាយ​ជា​ខេត្ត​មាត់សមុទ្រ​មានការអភិវឌ្ឍ​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​បណ្ដាខេត្ត​តាមមាត់សមុទ្រ​ដទៃទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ