អ្នកនាំពាក្យ​ក្រសួងសាធារណការ​ បញ្ជាក់ពីកាលបរិច្ឆេទនៃការ​បើ​ក​ការដ្ឋានគម្រោងព្រែកជីកហ្វូណន​តេជោ​

ភ្នំពេញ ៖ ថ្មីៗនេះ មានកា​រផ្សព្វផ្សាយតាមបណ្ដាញសង្គម​ដោយគ្មានប្រភពច្បាស់លាស់ថា រាជរដ្ឋាភិបាល​នឹង​បើក​ការ​ដ្ឋាន​សាង​សង់ព្រែកជីក​ហ្វូណនតេជោ​នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤​ខាងមុខនេះ ដោយ​អ្នកលេង​បណ្ដាញសង្គម​បាន​យក​រូប​ភាព​​​នៃការជី​កប្រឡាយ ឬស្ដារ​ប្រឡាយ​មក​ដាក់​បញ្ចូលដែលធ្វើឱ្យមានការយល់ច្រឡំ។​ យ៉ាងណាក្ដី​ បើតាមអ្នកនាំពាក្យ​នាំ​ក្រសួង​សា​ធា​រ​ណ​កា​រ​​ និងដឹកជញ្ជូន​ បានបញ្ជាក់ថា រាជរដ្ឋាភិបាល​នៅមិនទាន់បានកំណត់​កាលបរិច្ឆេទ​នៃការ​បើ​ក​ការដ្ឋាន​សាង​សង់​ព្រែ​កជីកជាប្រវត្តិសាស្ត្រ​នេះ​នៅឡើយ ។​

បើតាម​ឯកឧត្តម ​ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បាន​ថ្លែង​ប្រាប់​ AMS Economy នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤​នេះថា រាជរដ្ឋាភិបាល​នៅមិនទាន់​កំណត់​កាល​បរិច្ឆេទ​ក្នុងការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណនតេជោនោះទេ ប៉ុន្តែ​ទោះជាយ៉ាង​ណា ឯកឧត្តម​ក៏បាន​បញ្ជាក់​ថា គម្រោងព្រែកជី​ក​ជាប្រវត្តិ​សាស្ត្រ​មួយនេះ នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​នៅ​ពេលឆាប់ៗខាងមុខ ដូចអ្វីដែល​ថ្នាក់​ដឹកនាំកំពូល​ធ្លាប់​បាន​លើក​​ឡើង ​និងបញ្ជាក់​នាពេល​កន្លងមកនេះ ។​

គម្រោងព្រែកជីក​ហ្វូណនតេជោ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ​គ្រប់ស្រទាប់​វណ្ណៈ ដោយ​បាន​បញ្ចេញ​តាមរយៈការផ្លាស់ប្តូរ​ប្រូហ្វាល់​ក្នុង​គណនីហ្វេសប៊ុក​របស់​ខ្លួន ហើយ​រាជ​រដ្ឋា​ភិ​បាល​​ក៏បានបញ្ជាក់ពីការ​អនុវត្តន៍​គម្រោងមួយនេះ​នាពេលឆាប់ៗនេះ ។

សម្ដេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បានមានប្រសាសន៍​លើកឡើង​នាពេលកន្លង​មក​ថា​ រាជរដ្ឋាភិបាល​នឹង​សាងសង់​ព្រែកជីក​នេះឱ្យ​ទាល់តែបាន ហើយ​បើ​ទោះ​បី​ជា​គ្មាន​ថវិកា​វិនិយោគពីក្រៅ​ប្រទេស សម្ដេច​បាន​អំពាវនាវ​ឱ្យ​វិនិយោគិនក្នុងស្រុក​ចូល​រួម​បណ្ដាក់ទុន​វិនិយោគ​លើ​គម្រោងព្រែកជីកនេះ ពីព្រោះវា​ជា​គម្រោង​ដែលផ្ដល់​អត្ថ​ប្រ​យោជ​ន៍​ខ្លាំង​​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និងជា​គម្រោងដែល​ធ្វើឱ្យ​កម្ពុជា​លែងពឹង​ដង្ហើម​ប្រទេស​ជិត​ខាង​ដក​ទៀត​ហើយ ។

ឯកឧត្តម ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធាន​ទី​១​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក៏បាន​បកស្រាយ​ទៅកាន់ពិភពលោក​ពាក់ព័ន្ធនឹ​ងគម្រោង​ព្រែកជីក​នេះ ដោយឯកឧត្តមបាន​លើក​ឡើងថា កម្ពុជា​បាន​ប្រើប្រាស់​ក្រុមអ្នកជំនាញ​បច្ចេកទេស​ជាន់ខ្ពស់​កម្ពុជា និងក្រុមអ្នកជំនាញ​បច្ចេកទេស​ រួមទាំងទីប្រឹក្សា​បច្ចេកទេ​ស​អន្តរជាតិ​ចំនួន​៤៨​នាក់ ដើម្បីធ្វើការ​សិក្សា​គម្រោ​ង​នេះ​យ៉ាង​ល្អិត​ល្អន់ និង​គ្រប់ជ្រុងជ្រោយ​ ។

ឯកឧត្តម​បន្តថា​ ​គម្រោងនេះ​មានប្រវែង​១៨០​គីឡូម៉ែត្រ​ ប៉ុន្តែវាមិនមែន​មានន័យថា កម្ពុជា​នឹងជីក​ព្រែក​ថ្មីទាំ​ង​ស្រុ​ង​​​នោះទេ ពីព្រោះជា​ព្រែក​ដែល​មានស្រាប់​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​ប្រមាណ២០០០ឆ្នាំ​កន្លងទៅហើយ ​។ អ្វីដែល​កម្ពុជា​អនុវត្ត​នៅក្នុង​គម្រោងនេះ គឺគ្រាន់តែពង្រីកទំហំ​ទទឹង និងធ្វើឱ្យ​ជ្រៅជាង​មុន អាច​អនុញ្ញាតឱ្យនាវា​ចំណុះ​៣ពាន់​តោន​ អាច​ធ្វើ​ចរាចរណ៍​ដោយត្រង់ពីរាជធានីភ្នំ​ពេញ​ទៅសមុទ្រ​ក្នុងខេត្តកែប ហើយគម្រោងនេះមិនមាន​បច្ច័យប៉ះពាល់​ដល់​បរិស្ថាន​ប្រទេស​កម្ពុជា ​ឬបរិស្ថាន​ឆ្លងកាត់​ព្រំដែនវៀតណាមនោះទេ ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត