ស្ពានជាបន្តបន្ទាប់បាន និងកំពុងលេចរូបរាងឡើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ

ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស រាប់ទាំងនៅទីជនបទបានកកើតឡើងជាបន្តបន្ទាប់ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានយ៉ាងប្រសើរ។ និយាយដោយឡែក សម្រាប់តែការសាងសង់ស្ពានក៏មានការសាងសង់ច្រើនហូរហែផងដែរ ដើម្បីជួយសម្រួល និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗពីការធ្វើដំណើរតាមទូកដរ ឬសាឡាង។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ស្ពានមួយចំនួនដែលត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដោយនិយាយតែនៅក្នុងក្រុងភ្នំពេញប៉ុណ្ណោះ។

សម្ដេចបានមានប្រសាសន៍ថា ៖

“អីចឹងទេ បានជាគ្រាន់តែតាមដងទន្លេសាបយើងនេះ យើងអាចរាប់បាន ដូចជា ស្ពានព្រែកក្ដាម ស្ពានព្រែកព្នៅ ស្ពានឫស្សីកែវ និងស្ពានជ្រោយចង្វារដែល​មានដល់ទៅ២ មួយស្ពានមិត្តភាពកម្ពុជា-ចិន មួយទៀតស្ពានមិត្តភាពកម្ពុជា-ជប៉ុន។ ប៉ុន្តែនៅសល់ស្ពាន​មួយកន្លែងទៀត ដែលត្រូវតភ្ជាប់រវាងម្ខាងគឺទន្លេសាប រួចហើយតភ្ជាប់មកជ្រោយចង្វារបស់យើង និងតភ្ជាប់ទៅស្វាយជ្រុំ អរិយក្សត្រ ដែលជាគម្រោងរបស់សាធារណៈរដ្ឋកូរ៉េ។”

សម្ដេចបានបន្តរំលេចដែរថា ៖

“សូមបញ្ជាក់ជូនបន្តិចដែរថា យើងឥឡូវនេះ សម្រាប់ក្រុងភ្នំពេញ​យើងនេះ យើងត្រូវការស្ពានចំនួន៣បន្ថែមទៀត ហើយស្ពាន២ អាចចេញជារូបរាងក្នុងរយៈពេល​ឆាប់ៗ។ មួយគឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងមួយទៀតគឺស្ពានសម្រាប់ផ្លវល្បឿនលឿននៅផ្នែកខាង​ក្រោមដែលយើងត្រូវចំណាយ…ខ្ញុំមិនចង់ឲ្យប្រជាពលរដ្ឋឆ្លងស្ពានពេលណាត្រូវបង់លុយពេលនោះទេ ដូច្នេះហើយបានជាយើងត្រូវទិញយកស្ពានព្រែកព្នៅដើម្បីឱ្យរដ្ឋគ្រប់គ្រង ហើយប្រជាជនចង់ឆ្លង​ប៉ុន្មានឆ្លងទៅ។”

default

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាស្ពានដែលដើរតួនាទីយ៉ាង​សំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងផ្លូវជាតិលេខ៥ និងលេខ៦ ក៏ដូចជា​ប្រជាពលរដ្ឋរស់នៅសង​ខាង​នៃទន្លេសាប។ ស្ពានឆ្លងកាត់ទន្លេសាប គឺជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍​ទីក្រុងរណប​ជ្រោយ​ចង្វារមកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ៣៦ ក្នុង​ខណ្ឌឫស្សីកែវ រាជធានីភ្នំ​ពេញ។ ការស្ថាប​នា​ស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ៦៨ខែ ចំណាយថវិកា​អស់ចំនួន ៣៥​លានដុល្លារអាមេរិកដែលជាកញ្ចប់ថវិកាបានមកពីមូលនិធិតំបន់អភិវឌ្ឍន៍​ជ្រោយ​ចង្វាររបស់ក្រុមហ៊ុនវិ​និយោគទុនអាណិកជនកម្ពុជា (OCIC)។ ចំណែកឯស្ពានអាកាសឫស្សីកែវ បានចំណាយថវិកាសាងសង់អស់ចំនួន ៩,៧១០,៤៧៤ដុល្លារអាមេរិក ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍន៍កោះនរារបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ