អាកាសយានដ្ឋានអន្តរជាតិតេជោ ​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​បើក​ប្រតិបត្តិការ​ជាផ្លូវការ​នៅខែ​កញ្ញា ឆ្នាំ២០២៥ ខណៈការ​សាងសង់សម្រេច​៩៩ភាគរយ​ហើយ

ភ្នំពេញ ៖ រហូតមកដល់​ដើមខែមិថុនា ឆ្នាំ២០២៥​ នេះ គម្រោង​សាងសង់អាកាសយានដ្ឋានអន្តរជាតិ​តេជោ​ ​​បានសម្រេច​ជិត​ទាំងស្រុង​ហើយ ដោយ​បានប្រមាណ៩៩ភាគរយ និងត្រៀមខ្លួនក្នុងការ​បើក​ប្រ​តិប​ត្តិការនៅ​អំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ តាមការ​កំណត់របស់រដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិលកម្ពុជា​ ។

អាកាស​យានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើង​ផ្ទៃដីជាង​ ២ ៦០០​ហិកតា​ ស្ថិតនៅស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល និង​​ស្រុកបាទី ខេត្តតាកែវ ដោយបានចំណាយថវិកាសាងសង់​ប្រមាណ១៥០០លាន​​ដុ​ល្លា​រ​អា​​ម៉េ​រិ​ក​ ហើយក៏ជា​អាកាស​យានដ្ឋានអន្តរជាតិលំដាប់​ F4 ដែលអាច​ឱ្យ​យន្តហោះប្រភេទ ​A380 និង​ប្រភេទ​ Boeing 747 ចុះចតបានផងដែរ ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​អាកាស​យានដ្ឋានអន្តរជាតិ​តេជោកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា តាមរយៈ​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ នឹង​នាំភ្ញៀវអន្តរជាតិពីទីជិតទីឆ្ងាយ មកកម្ពុជា​កាន់តែ​ច្រើន ហើយពួកគេ​នឹងមើលឃើញថា កម្ពុជា គឺជាប្រទេសទំនើបជាមួយថាមពល ដែលមានចក្ខុវិស័យ និងមានមហិច្ឆតាទៅ​ថ្ងៃ​អ​នាគត។

ឯកឧត្តម ក៏បានបង្ហាញជំ​នឿជឿ​ជាក់ថា នៅពេលដែលភ្ញៀវអន្តរជាតិមកកាន់ព្រលានយន្តហោះថ្មីនេះ ពួកគេនឹង​មើ​លឃើ​​ញ​ស​ក្តា​នុ​​ព​​លដែលកម្ពុជាមាន ហើយសម្រាប់ឯកឧត្តមផ្ទាល់ តែងតែប្រាប់​ទៅ​ពលរដ្ឋមកពី​អង់​គ្លេស​ថា កម្ពុជាល្អជាងអ្វីដែលពួកគាត់បានឃើញមុនមកដល់ទីនេះ និងច្បាស់ណាស់ ព្រលានយន្តថ្មីនេះ នឹងផ្លាស់ប្តូរឥរិយាបទរបស់ភ្ញៀវអន្តរជាតិចំពោះប្រទេសកម្ពុជា ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បាន​មានប្រ​សាសន៍ថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៩ភាគរយ ដោយ​គ្រោង​បើ​កឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បច្ចុប្បន្ន​នេះ ការ​ងារ​ដែលនៅសេស​សល់​គឺការ​សម្អាតក្នុងការដ្ឋាន​ និងក្រុមការងារក៏កំពុង​ញាប់ដៃញាប់ជើង​ក្នុងការរៀបចំការងារ​នេះដែរ ។

ទន្ទឹម​នឹង​អាកា​សយានដ្ឋានអន្តរជាតិ​តេជោកាន់តែជិត​រួចរាល់ និងដាក់ដំណើរការ ក្រលេកទៅមើល​កា​រ​អ​ភិ​វឌ្ឍ​នៅតំបន់ជុំវិញព្រលានយន្តហោះ​នេះ ក៏ឃើញថា​មានកា​ររីក​លូតលាស់​គួរឱ្យកត់សម្គាល់ ក្នុងនោះ​មានដូចជាការអភិវឌ្ឍលំនៅឋាន ​ឃ្លាំង រោងចក្រ ឧស្សាហកម្ម ខណៈហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ជុំវិញតំ​បន់​នោះ ក៏ត្រូវ​បានរាជរដ្ឋាភិបាល​អភិវឌ្ឍន៍បានច្រើន​ហើយដែរ ។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានបញ្ចេញជាទស្សនថា តំបន់​ជុំវិញអាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ នឹង​មា​នសក្ដានុពល​ផ្នែកឧស្សាហកម្ម​ ដោយ​វិនិយោគិន​បរទេសជាច្រើន ជាពិសេស​ចិន កំពុង​សម្លឹងមើលទីតាំងជុំវិញ​ដើម្បី​ដំណើរការ​វិនិយោគរបស់ខ្លួន ដូចជា ​រោងចក្រ ឃ្លាំងស្តុកទំនិញ ខណៈតំបន់នេះ​ក៏មានភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូនទៅកាន់តំបន់​ផ្សេងៗទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ


Leave a Reply

Your email address will not be published.Required fields are marked *