ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

មណ្ឌលគីរី ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជាដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះនិងស្នើសុំឱ្យមានការចូលរួមសហការដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរនោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តមណ្ឌលគិរីប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យ ជាប្រយោជន៍ងាយស្រួលក្នុងការរៀបចំខេត្តមណ្ឌលគិរីឱ្យបានល្អប្រសើរស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ ពីព្រោះមណ្ឌលគីរីជាខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និងមានសក្តានុពលទាំងកសិ-ឧស្សាហកម្ម និងអេកូទេសចរណ៍។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្នុងការអនុវត្តកិច្ចការជាច្រើនទាក់ទិននឹងការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះ ដោយឯកឧត្តមសង្ឃឹមថាកិច្ចការចុះបញ្ជីដីធ្លីនៅក្នុងខេត្តមណ្ឌលគិរីនឹងអាចបញ្ចប់រួចរាល់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម បានបញ្ជាក់ថាការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋគឺដើម្បីបញ្ចប់វិវាទដីធ្លីនិងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

ប៊ុលហ្គារី មិនគាំទ្រលើទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបចំពោះរុស្ស៊ី ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ប្រទេសប៊ុលហ្គារី មិនគាំទ្ររាល់ទណ្ឌកម្មទាំងឡាយណា ដែលដាក់ចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ដែលអាចបង្កទៅជាហានិភ័យដល់សេដ្ឋកិច្ចជាតិរបស់ខ្លួននោះឡើយ

អ្នកជំនាញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ទីក្រុងកាហ្សាន គឺជាការបោះជំហានដ៏ឆ្លាតវៃមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី គឺជាការបោះជំហានដ៏ឆ្លាតវៃមួយក្នុងការ «សម្របខ្លួនទៅនឹងការប្រែប្រួលនៃសណ្តាប់ធ្នាប់សកល»

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់