ក្រសួងដែនដី ស្នើឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋាន”ឆ្នេរតេជោសន្តិភាពកែប”

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអនុវត្តការងារ៣ ចំណុចឱ្យដំណើរការព្រមៗគ្នា ជាប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប”

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កិច្ចជំនួបជួបជុំគ្នា សំណេះសំណាលរវាងក្រសួង និងម្ចាស់ដីដែលស្ថិតនៅតាមបណ្តោយឆ្នេរ ២៧០០ម៉ែត្រ ក្នុងខេត្តកែប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ គឺដើម្បីពិភាក្សាជាមួយម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រអំពីគោលការណ៍មួយចំនួននិងស្នើសុំការឯកភាពរួមគ្នាអនុវត្តគោលការណ៍ទាំងនេះឱ្យបានសម្រេចជោគជ័យដើម្បីអោយគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កំសាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពកែប ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានប្រវែង ២៧០០ម៉ែត្រចាប់ពីផ្សារក្តាមរហូតដល់ព្រៃកោងកាង ដំណើរការបានដោយរលូនសម្រាប់បង្កើនសោភណភាពខេត្តកែប និងទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ៖

«នៅក្នុងរដូវប្រាំងនេះ យើងត្រូវសាងសង់ទំនប់ទប់រលកជាមុនសិន និងរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅខាងក្រោម និងអាចចាក់ខ្សាច់ក្នុងពេលតែមួយបាន ឬយ៉ាងណា ដែលនេះគឺជាបន្ទុករបស់ម្ចាស់ដី ហើយប្រសិនបើការងារទាំងបីនេះអាចដំណើរការព្រមៗគ្នានោះគឺជាការល្អ ហើយការធ្វើគឺអាចមានជម្រើសដែលម្ចាស់ដីអាចធ្វើដោយខ្លួនឯង រឺក៏អាចមានការឯកភាពគ្នាធ្វើជាក្រុមនោះនឹងអាចចំណាយធូរស្រាលជាងនេះ និងមានប្រសិទ្ធភាពជាង។ ជំហានដែលត្រូវធ្វើបន្ទាប់ពីនេះគឺការដាំដើមឈើលម្អនៅពីមុខក្បាលដីនីមួយៗតាមបណ្ដោយឆ្នេរស្របតាមការជ្រើសរើសរបស់ម្ចាស់ដី ក្នុងនោះមានប្រភេទដើមដូង ដើមកោងកាង ឬដើមស្ងាវ ពីព្រោះដើមឈើទាំងនេះគឺជាអត្តសញ្ញាណសម្រាប់បណ្ដាខេត្តនៅជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជា»។

ឯកឧត្តម បានឱ្យដឹងថា ទំនប់ទប់រលកក្នុងខេត្តកែបនេះនឹងចាប់ផ្ដើមធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នាថ្ងៃទី ២២ ខែមករាឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីបួងសួងសុំឱ្យការអនុវត្តគម្រោងនេះដំណើរការបានដោយរលូនសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងខេត្តកែប កំពត និងខេត្តព្រះសីហនុផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ


Leave a Reply

Your email address will not be published.Required fields are marked *