និស្សិតត្រូវចាប់ជំនាញមួយ ដើម្បីយកទៅធ្វើជាមុខរបរចិញ្ចឹមជីវិតរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ ៖ នៅក្នុងសហគមន៍មួយ ក៏ដូចជាក្រុមគ្រួសារ សិស្សានុសិស្ស យុវជន យុវ​នារី ជនងាយរងគ្រោះ និងសាធារណជនត្រូវងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង។

អ្នកស្រី ​សុង ម៉ាច ស្ថិតនៅក្នុងស្តង់តាំងពិព័រណ៌នៃព្រឹត្តិការណ៍ទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នេះ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ដែលមានយីហោ «អាម៉ាចហូលតាកែវ» បានប្រាប់ថា ការមកតាំងបង្ហាញផលិតផលក្នុងទិវានេះគឺចង់បង្ហាញដល់អ្នកគ្រូ លោកគ្រូ សិស្ស-និស្សិត ដែលបានមកទស្សនាពិព័រណ៌​បានឃើញ និងស្វែងយល់ពីផលិតផលដែលបង្ហាញពីវប្បធម៌ខ្មែរ ។

អ្នកស្រី បានមានប្រសាសន៍ថា ៖

“ក្រុមនិស្សិត អាចចាប់យកជំនាញនៃការចេះផលិត ហើយក៏ជាជំនាញមួយដែលពួកគាត់អាចរៀនសូត្រដើម្បីយកទៅធ្វើជាមុខរបរចិញ្ចឹមជីវិត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របទៅនឹងទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ នេះ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»ដោយប្រធានបទនេះ ស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន ជាពិសេសប្រជាពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត។”

អ្នកស្រី​សុង ម៉ាច បានបញ្ជាក់ថា ការតាំងពិព័រណ៌ គឺមានបំណងជួយបំផុសគំនិតឱ្យយុវជន យុវនារី អាចចាប់យកមុខជំនាញតម្បាញ ឬអាចមានអ្នកបន្តវេនទៅថ្ងៃមុខទៀត ដើម្បីកុំឱ្យបាត់បង់កេរតំណែលរបស់ឪពុក ម្តាយ ដូនតាដែលបន្សល់ទុកជាយូរណាស់មកហើយ។

ម្ចាស់សិប្បកម្ម «អាម៉ាចហូលតាកែវ» រូបនេះបានបញ្ជាក់ដែរថា ទោះបីបច្ចុប្បន្នការលក់របស់មិនសូវបានថ្លៃ ក៏ប៉ុន្តែគាត់បានកម្រៃចំណេញតិចតួច ដើម្បីផ្គត់ផ្គង់ដល់ស្រ្តីត្បាញហូលចំនួន៣០នាក់ និងស្រ្តីត្បាញក្រមាប្រមាណជាង៣០នាក់ ចៀសវាងឱ្យពួកគាត់ការធ្វើចំណាកស្រុកឆ្ងាយពីលំនៅដ្ឋាន។

មន្ត្រីក្រសួងកិច្ចការនារី លោកស្រី រ៉ានី បានប្រាប់ AMS ថា ក្រសួងកិច្ចការនារី មានការបណ្តុះបណ្តាលវិជ្ជាជីវៈ តម្បាញ ហូល ផាមួង​ ស៊ឹង ក្រមា ជាដើម នៅមជ្ឈមណ្ឌល តាមបណ្តាខេត្ត ចំនួន១៤ រួមមានកណ្តាល​ ខេត្តកំពង់ស្ពឺ ក្រចេះស្ទឹងត្រែង កំពង់ចាម ព្រះវិហារ កំពង់ឆ្នាំង សៀមរាប ។ល។ ហើយការមកតាំងពិព័រណ៌ ក្នុងទិវាជាតិអប់រំ  បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្នុងគោលបំណង លើកកម្ពស់ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេទ (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ម្ចាស់សិប្បកម្ម តារាហ្វូត លោក ម៉ៅ ចាន់ តារា បានប្រាប់ AMS ថា សិប្បកម្មកម្មរបស់លោកជាសិប្បកម្មក្នុងស្រុក បានចូលរួមផ្សព្វផ្សាយផលិតផលក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ដោយមានផលិតផលចម្រុះដូចជា ប្រេងសណ្ដែកផ្កាយធម្មជាតិ ស្លឹកគ្រៃ ប្រេងដូងធម្មជាតិ​ ប្រេងសណ្ដែកដី​ ប្រេងល្ងខ្មៅតែខ្ញី ម្រុំធម្មជាតិ ដែលសុទ្ធសឹងជាផលិតផល មានអត្ថប្រយោជន៍សម្រាប់សុខភាព ដែលច្នៃចេញពីវត្ថុធាតុដើមធម្មជាតិក្នុងស្រុកទាំងអស់ និងមានលក់គ្រាប់ស្វាយចន្ទីកែច្នៃ ដែលជាវត្ថុធាតុដើមរបស់ខ្មែរ។

លោក ម៉ៅ ចាន់ តារា បានមានប្រសាសន៍ថា ៖

“ការដាក់តាំងពិព័រណ៍នេះ គឺដើម្បីបំផុសផ្ដល់យុវជនឱ្យគាត់ងាករកចាប់យកជំនាញណាមួយ ច្បាស់លាស់ ដើម្បីទៅធ្វើជាមុខរបរចិញ្ចឹមជីវិត ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឯង និងក្រុមគ្រួសារផងដែរ។”

ក្រៅពីនេះ លោក  ចាន់ តារា ក៏មានបំណង ចង់ឱ្យកូនខ្មែរយល់ពីតម្លៃជំនាញវិជ្ជាជីវៈមួយដែលខ្មែរបានធ្វើ និងវេចខ្ចប់ដោយកូនខ្មែរ ដើម្បីជំរុញពង្រីកទីផ្សារបន្ថែម និងជំរុញការនាំចេញ ដើម្បីអាចលើកកម្ពស់ដល់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានតាមរយៈការបង្កើតការងារ និងបង្កើនផលិតផលឱ្យកាន់តែច្រើនឡើងថែមទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ