តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ រំពឹង​ទទួលបាន​ក្រុមហ៊ុនចន្លោះពី ៣០០ ទៅ ៤០០​ ក្រុម​ហ៊ុន​នៅពេ​ល​ឆាប់​ៗនេះ

ព្រះសីហនុ ៖ តំបន់​សេដ្ឋកិច្ចពិសេស​ក្រុ​ងព្រះសីហនុ ត្រូវបានចាត់ទុកថាជា​តំបន់​សេដ្ឋកិច្ចដែលធំ​​ និងទាក់ទាញ​ការ​វិនិ​យោ​គពីខាងក្រៅប្រទេស​យ៉ាងសំខាន់​ ដោយមានក្រុមហ៊ុនជាច្រើន​បានបណ្ដាក់ទុនវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋ​កិ​ច្ច​ពិសេស​មួយនេះ ។ ជាក់ស្ដែង​គិតត្រឹមខែឧសភា ២០២៥​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មាន​ក្រុម​ហ៊ុ​ន​កំពុងវិនិយោគចំនួន​២០០ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៣ម៉ឺននាក់ និង​រំពឹងថា​អាច​កើនឡើងដល់​ ៣០០ ទៅ ៤០០​ ក្រុមហ៊ុន នៅពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

នៅក្នុងជំនួបជាមួយ​លោក ស៊ូ គុនលីង អភិបាលខេត្ត​ជាំងស៊ូ ក្នុងដំណើរទស្សនកិច្ច​ខេត្តព្រះសីហនុ ឯកឧត្តម​ ម៉ាង ស៊ីណេត​ អភិបាលខេត្តព្រះសីហនុ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​បោះ​ទុន​វិ​និ​យោ​គលើ​ហេ​ដ្ឋា​រ​​ចនាសម្ព័ន្ធជាង ៣០០លានដុល្លា កសាងផ្លូវក្នុងក្រុងព្រះសីហនុមុនកូវីដ-១៩ រួម​ទាំ​ង​កា​រ​អ​នុវ​​ត្ត​គោល​ន​​យោ​បា​យ (ខ្សែក្រវាត់​ និងផ្លូវ) ផ្សារភ្ជាប់នឹងគោលនយោយចតុកោណ និងគោល​ន​យោ​បាយ​ប​ញ្ច​​កោ​ណ​ដំ​ណា​ក់​កា​លទី១ រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនោះ ក៏មានសាងសង់រូបសំណាក់តំណាងឱ្យអរិយធម៌ និងវ​ប្បធ​ម៌​ផងដែរ ។

លោក ​ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ បានរំលឹកថា កាលពីឆ្នាំ២០២២ ខាង​ខេត្តជាំងស៊ូ បានទទួលស្វាគមន៍​អភិបាលខេត្ត​ព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច​នៅខេត្តជាំង​ស៊ូ ដែលកាលនោះតំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុនវិនិយោគចំនួន​១០០ ប៉ុណ្ណោះ ប៉ុន្តែមកដល់​ថ្ងៃនេះ តំបន់​សេដ្ឋកិ​ច្ចពិ​សេ​ស​​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុនចំនួន​២០០ឯណោះ ។

លោកបន្តថា ខេត្តជាំងស៊ូ ជាប់សមុទ្រភាគខាងកើតនៃប្រទេសចិន ប្រជាជន ៨៥លាននាក់ មា​នសេ​ដ្ឋកិ​​ច្ច​មា​ន​ការរីកចម្រើន ហើយដំណើទស្សនកិច្ចនាពេលនេះ ក្នុ​ង​គោ​ល​បំ​ណ​ង​អ​នុ​វ​ត្ត​នូ​វ​កិ​ច្ច​ស​ហ​ប្រតិ​​ប​ត្តិ​កា​រ​លើ​គ​ម្រោ​ង​វិ​និយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះគម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ​ជា​គម្រោ​ង​កិ​​ច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា តាមរយៈគោលនយោបាយ ខ្សែក្រវាត់ និងផ្លូវ ហើយតំបន់​សេដ្ឋ​​កិ​​ច្ច​ពិសេសក្រុងព្រះសីហនុ សង្ឃឹមថានឹងទទួលបាន​ក្រុម​ហ៊ុន​ពី​៣០០ ទៅ៤០០ជាមិនខាន។

លោក​បានបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំផ្លាស់ប្តូរទេសចរណ៍ចិន និងកម្ពុជា ហើយខេត្តជាំងស៊ូ និង ខេត្ត​ព្រះសីហនុ មានភូមិសាស្ត្រដូចគ្នា បង្កើតបាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យអប់រំ សុខាភិបា​ល ហើយដំណើទស្សនកិច្ចនាពេលនេះ ផ្តោតសំខាន់​ទៅ​លើកា​រ​ងា​រម​នុស្ស​ធ​ម៌​ជួយដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យបិទត្រាំង ជាំងស៊ូ ព្រ​ម​ទាំ​ងបា​ន​នាំម​ក​​នូវ​ក្រុ​មគ្រូ​ពេ​ទ្យ​ស្ម័គ្រចិត្តខេត្តជាំងស៊ូ ជួយពិនិត្យព្យាបាលជំងឺបេះដូង និងជំរុញ​ប​ង្កើ​តមូ​ល​និ​ធិស​ប្បុ​រ​ស​ធម៍​ប​ន្ថែ​ម​ទៀត​ក្នុ​ង​ការ​ជួ​យគ្នាទៅវិញទៅមក ។​

គួរ​បញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូ​វ​បានប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសជាខេត្ត​បញ្ចប់ការ​វាស់វែង​ដីធ្លី មានលក្ខណៈ​ជា​ប្រព័ន្ធ នឹង​បន្តចុះបញ្ជីក្បាលដី ដើម្បីត្រៀម​ចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋ​ជា​បន្តបន្ទាប់​ផងដែរ ។​ សម្ដេច​ធិបតីក៏បានលើកឡើង​ផងដែរថា ការ​បញ្ចប់​ការ​វាស់វែងដីធ្លីនៅក្នុង​ខេត្តព្រះសីហនុ នឹងអាចទាក់ទាញ​ការ​វិនិយោគ​នៅក្នុងខេត្តព្រះសីហនុ​បន្ថែមទៀត ពីព្រោះថា​វិនិយោគិនដែលចូលមក​ស្វែងរកការ​វិនិយោគ​នៅក្នុងខេត្តព្រះសីហនុ​នឹង​លែងបារម្ភថា​ដីដែលខ្លួនវិនិយោគ​នឹង​មានបញ្ហា​ ឬទំនាស់ទៀតហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​


Leave a Reply

Your email address will not be published.Required fields are marked *