បឹង​ទន្លេសាបផ្ដល់​​តម្លៃដល់​សេដ្ឋកិច្ច​កម្ពុជា​ប្រមាណ ២ពាន់​លានដុល្លារអាមេរិក​ក្នុង​មួយឆ្នាំ

ភ្នំពេញ ៖ បឹងទន្លេសាបរបស់កម្ពុជា​បានផ្ដល់អត្ថយោជន៍ដ៏មហាសាល​ដល់សេដ្ឋកិច្ច​ ដោយក្នុងមួយឆ្នាំៗ កម្ពុជា​អាច​ទាញ​ប្រយោជន៍​ពី​បឹងទន្លេសាបក្នុងទំហំទឹកប្រាក់​ប្រមាណ ២ពាន់​លានដុល្លារអាមេរិក តាមរយៈផល​ត្រី ការដឹកជញ្ជូន និងទេសចរណ៍ជាដើម ។ ដោយសារ​តែបែបនេះហើយ ទើប​រាជរដ្ឋាភិបាល​ត្រូវតែការពារ​ឱ្យបាននូវ​និរន្តរភាព​របស់​បឹងទន្លេសាបឱ្យខាងតែបាន។​

យោងតាមប្រសាសន៍ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​នៃក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និង​សំណង់ បានឱ្យដឹងថា ទន្លេសាប ​បានផ្តល់ជា​ថវិកា​ដល់​កម្ពុជា​ប្រមាណ ​២ ពាន់ ​លាន​ដុល្លា​រអាមេរិកក្នុងមួយឆ្នាំ តាមរយៈផល​ត្រី និងការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល​ត្រូវ​ប្ដេជ្ញា​​​ថែរក្សា​អាយុជីវិត​បឹង​ទន្លេសាបឱ្យបាន ។​

ឯកឧត្តម​បានមានប្រសាសន៍បន្តថា​

«រដ្ឋាភិបាល​នឹង​មិនអនុញ្ញាតឱ្យ​ដី​បឹងទន្លេសាប​សម្រាប់បង្កបង្កើន​ផលស្រូវ​បន្ថែមទៀតទេ គឺឱ្យ​ធ្វើស្រែ​លើ​ដីដែល​បានកំណត់រួច​ប៉ុណ្ណោះ ហើយបើកាលណា​​ធ្វើស្រែ​លើ​ដី​បឹងទន្លេសាបបន្ថែមទៀត​ នឹង​ធ្វើឱ្យបាត់បង់​ព្រៃលិច​ទឹកដែលជាជម្រក​របស់សត្វត្រី ។ ម្យ៉ាងវិញទៀត បើសិនជា​កាលណា​ពលរដ្ឋ​ចេះតែធ្វើស្រែ​លើ​តំបន់​ព្រៃលិច​ទឹក នឹងធ្វើឱ្យ​ដីភក់របស់​បឹង​ទន្លេសាប​ក្លាយជា​ដីខ្សាច់ ហើយនឹងធ្វើឱ្យបឹង​ទន្លេសាប​ខ្សោះជីវជាតិ​លែង​មានដីភក់​មានតែដីខ្សាច់ ។ ​ដូច្នេះ យើងទាំង​អស់​គ្នា​ត្រូវ​ថ្នម​បឹង​ទន្លេសាបឱ្យនៅគង់​វង្ស​ជា​និរន្តរ៍ »។​

ឯកឧត្តម​ឧបនាយកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា​ បឹងទន្លេសាប​ចាត់ទុកជា​អរិយធម៌របស់ខ្មែរ​មួយ ហើយ​បើ​សិនជា​បាត់បង់បឹងទន្លេសាប ឬធ្វើឱ្យ​បឹង​ទន្លេសា​បក្លាយជា​បឹងគ្មាន​ជីវជាតិ គឺ​ដូចទៅនឹង​ការបាត់​បង់​អរិ​យ​ធម៌​របស់ខ្មែរមួយផងដែរ ដូច្នេះ​ហើយ​ទើប​ក្រសួង​បាន​ដោះស្រាយ​បញ្ចប់​បញ្ហា​បឹងទន្លេសាប ដោយបានចុះបញ្ជី​ដី​បឹងទន្លេសាប​ ការពារ​ការ​វាទទី ឬឈ្លាន​ពាន​យកដីបឹង​ទន្លេ​សាប​​បន្តទៀត ។​

យោងតាមបទអន្តរាគមន៍​ស្ដីពីការគ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅតំបន់បឹងទន្លេសាប​របស់​ឯកឧត្តម ​ឡោ ដាវុធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាឱ្យដឹងថា បឹងទន្លេ​សាប គឺជា​បឹងធ​ម្មជា​តិធំ​ជាងគេនៅអាស៊ីអាគ្នេយ៍ ហើយមានប្រព័ន្ធអេកូឡូស៊ី​ច្រើនប្រភេទ ដូចជា​តំបន់​វាលលំហទឹក​សាប វាលភក់ ព្រៃលិច​ទឹក វាលស្មៅលិច​ទឹក និងតំបន់ទំនា​ប​ទឹក​នៅជុំវិញ ។​

បឹងនេះ ដើរតួនាទីយ៉ាងសំខាន់​ក្នុងការរក្សា​របបទឹក លំនឹងអាកាសធាតុក្នុង​តំបន់ ទប់ស្កាត់ ​និងកាត់បន្ថយ​គ្រោះ​ទឹកជំនន់ សម្បូរណ៍ទៅដោយជីវចម្រុះ និងធនធានធម្មជាតិសម្បូរ​បែប ជា​ពិសេ​ស​​ព្រៃ​លិចទឹក ដែលជា​ជម្រក​ត្រីពង ព្រមទាំង​ផ្ដល់​នូវ​តម្លៃសេដ្ឋកិច្ច​ប្រមាណ​២០០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។​

បើតាម​បទអន្តរាគមន៍នេះ តំបន់ទន្លេសាប​ចាប់គិតពី​ផ្លូវជាតិលេខ​៥ និងលេខ​៦ ចុះទៅ​បឹងទន្លេសាប​ ស្ថិតនៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តចំនួន៦ រួមមាន​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប និង​ខេត្តកំពង់ធំ ហើយត្រូវ​បែងចែកជា ​៣តំបន់ ។ តំបន់១ ជា​តំបន់​ភូមិ​ដ្ឋានរបស់ប្រជាពលរដ្ឋ​ ដែលអាច​មានសិទ្ធិជាកម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ​បាន ។ តំបន់២ ជា​តំបន់ទ្រនាប់ ដែលស្ថិតនៅចន្លោះរវាង​តំបន់១ និង​តំបន់​៣ ដោយតំបន់នេះអា​ចផ្ដល់​សិទ្ធិ​ប្រើប្រាស់​ និងអាស្រ័យផល​ជូនពលរដ្ឋ​ដែល​បានបង្ក​បង្កើ​ន​ផល​ជា​លក្ខណៈគ្រួសារ​យូរយារមកហើយ ។ ចំណែក​តំបន់​៣ ជា​តំបន់ព្រៃលិច​ទឹក ដែល​ត្រូវធ្វើការ​អភិរក្ស​ ហាមប៉ះពាល់​ដាច់ខាត ។ តំបន់​៣ មានទំហំជាង​៦៤ម៉ឺ​នហិចតា ត្រូវបានកំណត់​ដោយអនុក្រឹត្យ​លេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី​២៩ ខែសីហា ឆ្នាំ ២០១១​  ។ ដោយឡែកតំបន់១ មានទំហំ​ ៣៩ម៉ឺនហិចតា និងតំបន់​២ មានទំហំ​ប្រមាណ៣៧​ម៉ឺន​ហិចតា ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

Leave a Reply

Your email address will not be published. Required fields are marked *