ផ្លូវ​ចំនួន​២ខ្សែ​ក្នុង​ខេត្តព្រះសីហនុ កំពុង​សម្រួល​ដល់ការ​ដឹកជញ្ជូនទំនិញពីកន្លែងផលិតទៅ​កាន់​ទីផ្សារ​ពិភពលោក​

​ភ្នំពេញ ៖ ផ្លូវចំនួន​២ខ្សែ​នៅក្នុង​ខេត្តព្រះសីហនុ រួមមាន​ផ្លូ​វលេខ ១៤៦B និងផ្លូវលេខ ១៤៨ បាន និង​កំពុង​ដើ​រ​តួ​នាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើ​ក​ក​ម្ព​​ស់ការតភ្ជាប់ខេត្តភាគនិរតីនេះឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែ​ងាយ​ស្រួល​ក្នុ​ង​កា​រ​​ដឹ​ក​ជ​ញ្ជូន​​ទំ​និញគ្រប់ប្រភេទ។

ផ្លូវ​នេះ​បាន​តភ្ជាប់​ពី​តំបន់​ឧស្សាហកម្ម​ តំបន់​សេដ្ឋកិច្ចពិសេស​ ដែលជា​កន្លែង​ផលិត​មុខទំនិញផ្សេងៗទៅកាន់​កំពង់ផែ​សំខាន់​ៗចំនួនពីរ រួមមាន​កំពង់ផែ​ស្ទឹងហាវ និងកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ដូចនេះផ្លូវទាំង២ខ្សែនេះ អា​ច​និយាយ​បានថា បាន​តភ្ជាប់​ពីកន្លែង​ផលិត​ទៅកាន់​កំពង់ផែទឹកជ្រៅ ហើយ​បន្ត​ដឹកទំនិញចេញទៅកាន់ទីផ្សារ​លើពិភពលោក ។

បើតាម​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​បានឱ្យដឹងថា​ គម្រោងត​ភ្ជា​ប់ផ្លូ​វ​ទាំ​ងពី​រ​ខ្សែ​នេះ​មាន​ប្រ​វែ​​ងស​រុ​ប​ប្រ​មាណ ៤៣,០២គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវលេខ១៤៦B ឬ​វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មា​ន​ប្រវែងប្រមាណ ២០,៦៧គីឡូម៉ែត្រ គិតចា​ប់ពី​ចំណុច​បំបែ​ក​ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១​៧៨+​១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូត​ដ​ល់ភូមិ​១​ ​ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ដែល​ត្រូវ​បាន​ស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទី​ម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។ ចំណែកឯ ផ្លូវ​ខេត្ត​លេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មាន​​ប្រវែងប្រមាណ ២២,៣៤គីឡូម៉ែត្រ បន្តពីស្រុ​ក​ស្ទឹង​ហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់​គីឡូ​ម៉ែត្រលេខ ២២៥+៥៥០ កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសី​ហ​នុ​ ​ដែលត្រូវបាន​ស្ថា​បនា​ដោ​យ​ក្រាល​បេតុ​ងស​​សៃ​ដែ​ក កម្រាស់ ២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១​ម៉ែត្រ​។​

ក្រសួង​សាធារណការ ​និងដឹកជញ្ជូន ​បាន​បញ្ជាក់ថា ក្នុងគ​ម្រោ​ងត​ភ្ជា​ប់​ផ្លូ​វ​ទាំ​ង​ពីរ​ខ្សែ​​នេះ​ក៏​មា​នការសា​ង​ស​ង់​សំ​ណ​ង់​សិល្ប​ការ្យផ្សេងៗ ដូចជា សាងសង់ស្ពានថ្មីចំនួន ០១កន្លែង និងពង្រីកស្ពានចាស់ចំនួន ១៧កន្លែង ព្រម​ទាំ​ងដា​​ក់​លូគ្រ​ប់ប្រភេទចំនួន ១៦១កន្លែងផងដែរ ។

រាជរដ្ឋាភិបាល​បានកំណត់​យក​ខេត្តព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ចពិសេស​គំរូពហុ​បំណង​ និង​បាន​ទាក់ទាញ​វិនិយោគិន​មកបណ្ដាក់ទុនវិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ​កាន់តែច្រើន ។​ ជាមួយគ្នា​នេះដែរ រាជ​រដ្ឋា​ភិបា​ល​ក៏​​បាន​ដាក់ចេញនូវកម្ម​វិធីពិសេស​ជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ ដែលកម្ម​វិធីនេះបានលើក​ទឹកចិត្ត​ដល់​វិនិ​យោគិ​ន​ដែល​ចូល​មកបណ្ដាក់ទុនវិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ ដូចជា​ទទួល​បានការ​លើ​ក​ទឹកចិត្ត​ផ្នែក​ពន្ធ​​ផ្សេងៗពីរដ្ឋជាដើម ។

ក្រៅពីផ្លូវ​ខេត្ត​ចំនួន​២ខ្សែ​​នៅតំបន់​មាត់​សមុទ្រ​នៃខេត្តព្រះសីហនុ​នេះដែរ រាជរដ្ឋាភិបាលបានចំណាយថវិកា​ជាច្រើន​សាងសង់​ផ្លូវ​រាប់​សិប​ខ្សែទៀតនៅក្នុង​ខេត្តព្រះសីហនុ ដើម្បី​សម្រួលដល់​ការ​ធ្វើដំណើរ​ភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិទៅលេង ​និងសម្រាកកម្សាន្ត​ ក៏ដូចជា​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មកកាន់​ខេត្ត​មួយ​នេះ ។

លោក​ វណ្ណ​ ធី ភ្នាក់ងារអចលនវត្ថុ​មួយ​រូ​បប្រចាំខេត្តព្រះសីហនុ​បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​ក្រោយ​ពេលផ្លុវ​ជាច្រើនខ្សែ​ក្នុ​ងខេត្តព្រះសីហនុបានសាងសង់​រួច និង​ការ​ដាក់​ចេញនូវ​កម្មវិធីពិសេសជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ​ ឃើញថា​មានវិនិយោគិន​ចាប់ផ្ដើម​ចូលមក​កាន់​ខេត្ត​ព្រះ​សី​ហ​នុ​​​ និងស្វែងរកការ​វិនិយោគ​ជាបន្តបន្ទាប់ ជាពិសេស ទាន់​មានឱកាស​ទទួលបានការ​អនុគ្រោះ និងលើកទឹកចិត្តពី​រាជរដ្ឋាភិបាល ។

លោក​បន្តថា ក្នុងចំណោម​គម្រោង​វិនិយោគដែល​មាននៅក្នុង​ខេត្តព្រះសីហនុ ​ឃើញថា​ គម្រោង​ឧស្សាហកម្ម​ ដូចជា​ រោងចក្រ តំបន់​សេដ្ឋកិច្ចពិសេស​​ បាន​ទាក់ទាញ​វិនិយោគិន​មកបណ្ដាក់ទុនវិនិយោគច្រើន​ជាង​គេដែលមានទីតាំង​ស្ថិតនៅក្រៅ​ក្រុងព្រះសីហនុ ខណៈគម្រោងអគារ​ខ្ពស់ៗ​ អគារ​ពាណិជ្ជកម្ម សណ្ឋាគារ ភាគច្រើន​នៅក្នុងក្រុង​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *