មីស៊ីលចម្ងាយឆ្ងាយ ១០ប្រភេទ អាចប្ដូរទម្រង់នៃការធ្វើសង្គ្រាមនាពេលបច្ចុប្បន្ន និងទៅអនាគត

បរទេស ៖ ពិភពលោក បាន និងកំពុងបន្តភាពតានតឹងទាំងបញ្ហាពាណិជ្ជកម្ម និងកម្លាំងយោធា ប្រឈមដាក់គ្នាយ៉ាងតឹងតែង និងបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅដល់ស្ថិរភាពសេដ្ឋកិច្ច ការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ ក៏ដូចជាផ្នែកសន្តិសុខផងដែរ។

នៅពេលដែលនិយាយពីសង្គ្រាម ច្បាស់ណាស់គេតែងសង្កត់ធ្ងន់ទៅលើក្រុមប្រទេសមហាអំណាចដែលមានឥទ្ធិពលទៅលើបច្ចេកវិទ្យាបមបាក់លើសព្វាវុធធុនធំ ដូចជា មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលក្រៅពីមានបំពាក់ទៅដោយបច្ចេកវិទ្យាថ្មីៗ ថែមទាំងអាចប្រើ ឬបញ្ជាបានយ៉ាងចម្រុះ ដែលអាចនិយាយបានថា ពហុមុខងារ ដែលមានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់ អាចកំណត់ចំទីតាំងគោលដៅក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រឯណោះ។

ដោយឡែក ប្រសិទ្ធភាពនៃការបច្ចេកវិទ្យាអាវុធនៅក្នុងសម័យកាលនេះ មិនអាស្រ័យតែទៅលើរយៈចំងាយនៃការវាយប្រហារនោះទេ ប៉ុន្តែវាចាំបាច់ត្រូវតែជាអាវុធដែលអាចបញ្ចូលគ្នានៃមុខងារសំខាន់ៗផ្សេងទៀត បូករួមទាំងភាពបត់បែន ល្បឿន គោលដៅវាយប្រហារច្បាស់ និងបច្ចេកវិទ្យាបំបាំងខ្លួនពីរ៉ាដាជាដើម។

ដោយមិនចាំបាច់ពិពណ៌នាអាវុធទាំងអស់នោះទេ ត្រឹមតែបច្ចេកវិទ្យាមីស៊ីលរបស់បណ្តាប្រទេសជឿនលឿនមួយចំនួននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ក៏មានកម្រិតប្រកួតប្រជែងគ្នាស្ទើតែមិនអាចនឹកស្មានដល់ រួមបញ្ចូលទាំងមុខងារពិសេសៗ សមត្ថភាពប្រយុទ្ធខុសគ្នា ដែលមីស៊ីលទាំងអស់នោះ នឹងក្លាយទៅជាអាវុធដ៏អស្ចារ្យ ដែលអាចផ្លាស់ប្តូររបៀបនៃការធ្វើសង្គ្រាមនាពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគតបាន។

ខាងក្រោមនេះ គឺជាម៉ូដែលមីស៊ីលទំនើបៗ និងល្បីបំផុតទាំង១០ ដែលត្រូវបានសារព័ត៌មាន Interesting Engineering កត់ត្រាដាក់ចូលក្នុងបញ្ជីនៃប្រភេទមីស៊ីលដែលអាចធ្វើឲ្យសង្គ្រាមមានភាពប្រែប្រួលភ្លាមៗប្រសិនបើភាគីណាមួយអាចយកទៅប្រើប្រាស់ និងបំពាក់ជាមួយនឹងកម្លាំងយោធារបស់ខ្លួន៖

  1. RS-28 Sarmat ៖ ជាមីស៊ីលគីឡូធ្ងន់បំផុតរបស់រុស្សី ទំងន់ប្រហែលជាង ២០០តោនក្នុងមួយគ្រាប់ អាចវាយប្រហារបានទៅដល់ ១៨ ០០០គីឡូម៉ែត្រ
  2. DF​41៖ ផលិតនៅប្រទេសចិន អាចបំពាក់ជាមួយនឹងមធ្យោបាយបាញ់ច្រើនប្រភេទ បូករួមទាំងរថយន្តចល័ត ឬក្នុងទំរង់នៅលើផ្លូវដែកក្តី។ វាអាចវាយប្រហារបានទៅដល់សហរដ្ឋអាម៉េរិកនិងលើសពី ១២ ០០០គីឡូម៉ែត្រ ឬទៅដល់ ១៥ ០០០គីឡូម៉ែត្រ
  3. Trident II D5 (US/UK)៖ បច្ចុប្បន្ន មីស៊ីលនេះត្រូវបានដាក់ពង្រាយរួចទៅហើយនៅសហរដ្ឋអាម៉េរិក និងភ្ជាប់ជាមួយនឹងនាវាមុជទឹករបស់អង់គ្លេស Vanguard-class។ វាមានសមត្ថភាពវាយប្រហារបានចំងាយ ១២ ០០០គីឡូម៉ែត្រ
  4. Avanguard Hypersonic Glide Vehicle ៖ ផលិតនៅប្រទេសរុស្ស៊ី អាចវាយប្រហារបានចំងាយ ៦ ០០០គីឡូម៉ែត្រ
  5. DF-17 ៖ ជាមីស៊ីលនៃកងកម្លាំងយោធាចិន។ វាអាចវាយប្រហារបាន ២ ៥០០គីឡូម៉ែត្រ ប៉ុន្តែបន្ថែមមុខងារឆ្លងកាត់រ៉ាដាទំនើបៗ និងប្រព័ន្ធការពារដែនអាកាសផ្សេងទៀតជាច្រើនប្រភេទ
  6. Kh-47M2 Kinzhal ៖ ជាមីស៊ីលរបស់ប្រទេសរុស្ស៊ូមួយប្រភេទ ដែលអាចបំពាក់ជាមួយនឹងយន្តហោះចម្បាំងប្រភេទ MiG-31 និងអាចធ្វើដំណើរក្នុងល្បឿនលឿនដល់ទៅ១០ដងជាងល្បឿនសម្លេងជាមួយនឹងចំងាយវាយប្រហារ ២ ០០០គីឡូម៉ែត្រ
  7. 3M22 Zircon៖ មីស៊ីលផលិតនៅរុស្ស៊ី ដោយអាចវាយប្រហារបានចំងាយ ១០០០គីឡូម៉ែត្រក្នុងល្បឿន ៩ដង លឿនជាងល្បឿនសម្លេង
  8. Long-range Hypersonic Weapon ៖ មីស៊ីលនេះផលិតនៅអាម៉េរិក ឬអាចហៅមួយទៀតថា Dark Egle ដោយអាចវាយប្រហារបានចំងាយដល់ទៅ ២ ៧០០គីឡូម៉ែត្រ
  9. AGM-183A ARRW៖ ផលិតនៅអាម៉េរិក អាចវាយប្រហារបានចំងាយ១៦០០គីឡូម៉ែត្រ និងអាចបំពាក់ជាមួយនឹងយន្តហោះទំលាក់គ្រាប់បែកខ្នាតយក្សរបស់អាម៉េរិក strategic bomber
  10. Hwasong-18 ៖ ជាផលិតផលរបស់កូរ៉េខាងជើង អាចវាយប្រហារបានឆ្ងាយខ្លាំងណាស់រហូតដល់ទៅ ១៥ ០០០គីឡូម៉ែត្រ និងជាមីស៊ីលចំងាយឆ្ងាយដែលអាម៉េរិក និងសម្ព័ន្ធមិត្តមានការភ័យខ្លាចខ្លាំងជាងគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published. Required fields are marked *