១៨ប្រទេស នៅអឺរ៉ុប ដាក់ពាក្យស្នើសុំកម្ចីពីមូលនិធិថ្មីជាង១០០ពាន់លានដុល្លារទិញសព្វាវុធពង្រឹងវិស័យការពារជាតិ

បរទេស ៖ ក្រោយការប្រកាសបង្កើតមូលនិធិថ្មីមួយសម្រាប់ពង្រឹងវិស័យការពាររបស់អឺរ៉ុប មកដល់ពេលនេះគេមើលឃើញថាបណ្តាសមាជិករបស់ខ្លួនចំនួន១៨ប្រទេសហើយដែលបានដាក់ពាក្យស្នើសុំកម្ចីចេញពីកញ្ចប់ថវិកាពីមូលនីធិថ្មីមួយនេះ។

ទិន្នន័យដែលត្រូវបានបង្ហាញដោយកាសែត AP បានសរសេរថា មូលនិធិសម្រាប់វិស័យការពារជាតិរបស់អឺរ៉ុបដែលមានឈ្មោះពេញថា Security Action for Europe (SAFE) ទើបតែត្រូវបានបង្កើតឡើង គឺជាកម្មវិធីកម្ចីដែលផ្តល់ដោយអឺរ៉ុបសម្រាប់ទាំងបណ្តាប្រទេសដែលជាសមាជិក ទាំងមិនមែនសមាជិក សូម្បីតែអ៊ុយក្រែនក្តី បូករួមទាំងអង់គ្លេសផងដែរ ដើម្បីយកទៅប្រើប្រាសក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនលើវិស័យយោធា។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺថា វាជាកម្ចីដែលមានអត្រាការប្រាក់ទាបបំផុត និងអាចប្រើប្រាស់ដើម្បីទិញឧបករណ៍ជាសពា្វវុធគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្តែទោះជាយ៉ាងណាក្តី វានឹងត្រូវភ្ជាប់មកជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលផ្តោតសំខាន់តែទៅលើបញ្ហាសន្តិសុខសម្រាប់តំបន់អឺរ៉ុបប៉ុណ្ណោះ។

SAFE ត្រូវបានបង្កើតឡើកដំបូងក្រោយពេលដែលរដ្ឋបាលអាម៉េរិកក្រោមការដឹកនាំរបស់លោក Donald Trump បានបង្ហាញសញ្ញាថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននឹងលែងដាក់បញ្ហាសន្តិសុខរបស់អឺរ៉ុបជាកិច្ចការងារអាទិភាពទៀតហើយ។ ដូច្នេះ មូលនិធិនេះនឹងអនុញ្ញាតឲ្យម្ចាស់កម្ចីយកទៅប្រើប្រាស់ក្នុងការបញ្ជាទិញអាវុធបានគ្រប់ប្រភេទរាប់ចាប់ពីមីស៊ីល ប្រព័ន្ធការពារកាំភ្លើងធំ គ្រាប់រំសេវ ឬដ្រូនជាដើម។

គណៈកម្មការរបស់សហភាពអឺរ៉ុបបានប្រកាសថា ប្រទេសដែលបានដាក់ពាក្យសុំខ្ចីពី SAFE ទាំងនោះរួមដូចជា ប៊ែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ហ្ស៊ីប ឆេក អេស្តូនី ហ្វាំងឡង់ បារាំងក្រិក ហុងគ្រី អ៊ីតាលី ឡាតវៀ លុយនេស៊ី ប៉ូឡូញ ប៉ទុយហ្គាល់ រ៉ូមេនី ស្លូវ៉ាគី និងអេស្បាញ ដែលមានទំហំកម្ចីសរុបប្រមាណ ១២៧ពាន់លានអឺរ៉ូ ឬត្រូវជា ១៤៧ពាន់លានដុល្លារ ដែលក្នុងនោះប្រទេសប៉ូឡូញបានស្នើសុំកម្ចីក្នុងទំហំស្ទើតែ ១ ភាគ ៣ នៃលុយសរុបនេះ។

គួរឲ្យដឹងដែរថា ក្រុមប្រទេសដែលជាសម្ព័ន្ធមិត្ត​អាម៉េរិក​នៅ​អឺរ៉ុប​គេជឿជាក់​ថា ​ប្រធានាធិបតី​រុស្សី លោក Vladimir Putin នឹងមានផែនការក្នុងការ​កំណត់​គោលដៅ​មួយទៀត​ក្នុងចំណោម​ពួកគេ ប្រសិនបើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published. Required fields are marked *