AI រីកចម្រើនកាន់តែខ្លាំង ប៉ុន្តែ Cybercrime ក៏កំពុងធ្វើឲ្យខូចខាតសេដ្ឋកិច្ចកាន់តែគួរឲ្យបារម្ភ

ស្ថិតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ គ្មានអ្នកណាម្នាក់អាចគេចផុតពីការប្រើប្រាស់ដោយផ្ទាល់ ឬប្រយោលជាមួយនឹងបច្ចេកវិទ្យា AI នោះឡើយ រាប់ចាប់តាំងពីទូរស័ព្ទដៃ កំព្យូទ័រ និងសំភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ក៏ដូចជានៅកន្លែងការងារផងដែរ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ទោះបីជាវាបានបង្កភាពងាយស្រួល ចំណេញពេលវេលាពិតមែន ប៉ុន្តែចន្លោះប្រហោង និងបញ្ហាប្រឈមតែងតែកើតមានឡើងនៅក្នុងទំនោរថ្មីនេះ ខណៈដែលសកម្មភាពទាំងនោះអាចមានរូបរាងច្រើនប្រភេទ ច្រើនសណ្ឋានហើយជាទូទៅយើងហៅវាថាជាឧក្រិដ្ឋកម្មអនឡាញ ឬ Cybercrime ។

តើអ្នកដឹងទេថា បច្ចេកវិទ្យា AI បាន និងកំពុងបន្តចាក់ចូលជ្រៅទៅក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក ហើយតាមរយៈ AI នេះ នឹងអាចក្លាយទៅជាចំណែកដ៏ធំសម្បើមនៃសេដ្ឋកិច្ចសកលនៅត្រឹមឆ្នាំ២០៣០ ឬក្នុងទំហំដល់ទៅ ១៥,៧ទ្រីលានដុល្លារ។

ក្នុងពេលដំណាលគ្នានេះ ពិភពលោកមិនគួររំលងបញ្ហាដែលអាចបណ្តាលមកពីសកម្មភាពអនឡាញដែលនឹងអាចពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា AI នេះនោះទេ ខណៈដែលច្បាប់គ្រប់គ្រង AI ហាក់ដូចជានៅយឺតយ៉ាវប្រៀបធៀបទៅនឹងការរីកចម្រើន។

ឧក្រិដ្ឋកម្មអនឡាញ ឬ Cybercrime ដែលយើងមិនសូវចាប់អារម្មណ៍កាលពីប៉ុន្មានទសវត្សរ៍មុននោះ ពេលនេះកំពុងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់រដ្ឋាភិបាល និងអង្គភាពស្ថាប័នពិភពលោក ដោយសារតែជាក់ស្តែងជារៀងរាល់ឆ្នាំការខាតបង់ប្រាក់ដោយសារ Cybercrime អាចមានទៅដល់រាប់សិបទ្រីលានដុល្លារ។

គិតត្រឹមឆ្នាំ២០២១កន្លងទៅ ពិភពលោកបានខាតបង់គិតជាទឹកប្រាក់ដល់ទៅ ៦ទ្រីលានដុល្លារ ដោយសារសកម្មភាពខុសច្បាប់មួយចំនួនដែលកើតមានជាបន្តបន្ទាប់ ហើយប្រសិនបើគេគណនាចំនួននៃការខាងតបង់នេះទៅជាសេដ្ឋកិច្ចវិញ វាមានទំហំស្មើទៅនឹងប្រទេសទី៣ ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោកបន្ទាប់ពីអាមេរិក និងចិន។

កាន់តែគួរខ្លាចក្នុងរយៈពេលនេះ ពិភពលោកនឹងមិនអាចទប់ស្កាត់វិបត្តិនេះឲ្យមានប្រសិទ្ធភាពនៅឡើយ ដោយសារតែអ្នកជំនាញលើផ្នែកសន្តិសុខអនឡាញជាច្រើនបានធ្វើការព្យាករណ៍ថា ពិភពលោកនឹងប្រឈមមុខទៅនឹងការខាតបង់ជាបន្តបន្ទាប់រយៈពេល៥ឆ្នាំខាងមុខនេះ ពោលគឺប្រមាណជា១៥ភាគរយនៃអត្រាកើនឡើងជារៀងរាល់ឆ្នាំ ឬទៅដល់ ១០,៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៥ ធៀបទៅនឹងទំហំដែលធ្លាប់មានត្រឹមតែ ៣ទ្រីលានដុល្លារកាលពីឆ្នាំ២០១៥។

គួរឲ្យដឹងដែរថា គេអាចគណនាពីទំហំនៃការខាតបង់ដោយសារ Cybercrime បានតាមរយៈការខូចខាត និងការបំផ្លិចបំផ្លាញទិន្នន័យ ទំហំទឹកប្រាក់ដែលពួកឧក្រិដ្ឋជនលួចបានតាមគណនេយ្យធនាគារ ការបាត់បង់ផលិតភាព ការលួចកម្មសិទ្ធិបញ្ញា ការលួចទិន្នន័យផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ ការកេងបន្លំ ការក្លែងបន្លំ ការរំខានក្រោយការវាយប្រហារចំពោះដំណើរការធម្មតានៃអាជីវកម្ម ការស៊ើបអង្កេតកោសល្យវិច្ច័យ ការស្ដារឡើងវិញ និងការលុបការលួចចូលទិន្នន័យ និងប្រព័ន្ធ ព្រមទាំងការខូចខាតកេរ្តិ៍ឈ្មោះជាដើមផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​