ទីក្រុងប៉េកាំង ដាក់ពាក្យបណ្តឹងទៅ WTO ពាក់ព័ន្ធនឹងការដំឡើងពន្ធថ្មីរបស់សហភាពអឺរ៉ុបមកលើរថយន្ត EV ដែលនាំចូលពីប្រទេសចិន

បរទេស៖ យោងតាមប្រភពព័ត៌មានពី Yahoo!News បានរាយការណ៍ថា ទីក្រុងប៉េកាំងបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដែលបានដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិន។

កាលពីថ្ងៃអង្គារក្នុងសប្ដាហ៍នេះ សហភាពអឺរ៉ុបបានអនុម័តលើការដំឡើងពន្ធរហូតដល់ ៣៥ ភាគរយលើរថយន្តអគ្កិសនីនាំចូលពីចិនបន្ទាប់ពីពួកគេស៊ើបអង្កេតរកឃើញថា ការឧបត្ថម្ភធនរបស់រដ្ឋចិនកំពុងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុប។ ការដំឡើងពន្ធ​នឹង​មានអត្រាលើសពី ​១០ ​ភាគរយនៃអត្រា​បច្ចុប្បន្ន​លើ​ការ​នាំ​ចូល​រថយន្ត​អគ្គិសនី​ពី​ប្រទេស​ចិន។ ការសម្រេចចិត្តនេះបានក្លាយជាច្បាប់បន្ទាប់ពីសហភាពអឺរ៉ុបបានបោះពុម្ពផ្សាយកំណត់ត្រាផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារ ហើយការអនុម័តនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធ។ ការដាក់ពន្ធនេះនឹងមានរយៈពេល ៥ឆ្នាំ ដោយក្រុមហ៊ុនលក់រថយន្ត EVs ដ៏ធំបំផុតរបស់ចិន Geely ប្រឈមមុខនឹងការបង់ពន្ធ ១៨,៨ ភាគរយ ខណៈដែលក្រុមហ៊ុន SAIC នឹងទទួលរងផលប៉ះពាល់ខ្ពស់បំផុតនៅ ៣៥,៣ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ អត្រាពន្ធផ្សេងៗក៏ត្រូវបានអនុវត្តផងដែរចំពោះយានយន្តបរទេសដែលផលិតនៅក្នុងប្រទេសចិនរួមមាន Tesla ដែលប្រឈមនឹងពន្ធ ៧,៨ ភាគរយ។

ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Valdis Dombrovskis បានលើកឡើងថា តាមរយៈការអនុម័តវិធានការសមាមាត្រ និងគោលដៅទាំងនេះបន្ទាប់ពីការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ពួកគេកំពុងការពារមូលដ្ឋានឧស្សាហកម្មអឺរ៉ុប និងការអនុវត្តទីផ្សារដោយយុត្តិធម៌។ សហភាពអឺរ៉ុប​ស្វាគមន៍​ការ​ប្រកួត​ប្រជែងរួម​ទាំង​វិស័យ​រថយន្ត​អគ្គិសនីផងដែរ ប៉ុន្តែ​ត្រូវគាំទ្រ​ដោយយុត្តិធម៌​។ យ៉ាងណាមិញ ការផ្លាស់ប្តូរនេះបានប្រឈមមុខនឹងការប្រឆាំងពីអាល្លឺម៉ង់ និងហុងគ្រី ដែលភ័យខ្លាចបង្កការខឹងសម្បារដល់ទីក្រុងប៉េកាំង និងអាចបង្កើតជាសង្រ្គាមពាណិជ្ជកម្ម។ សមាគមឧស្សាហកម្មរថយន្តរបស់អាល្លឺម៉ង់បានព្រមានអំពីការដំឡើងពន្ធអាចបង្កើនហានិភ័យនៃជម្លោះពាណិជ្ជកម្មធំជាងនេះ ខណៈពេលដែលក្រុមពាណិជ្ជកម្មចិនបានរិះគន់ពីការសម្រេចចិត្ត និងអំពាវនាវឱ្យមានការជជែករវាងភាគីទាំងពីរ។ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់អឺរ៉ុបរួមមាន ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen auto titan បានរិះគន់វិធីសាស្រ្តរបស់សហភាពអឺរ៉ុបមួយនេះ និងបានជំរុញឱ្យទីក្រុងប្រ៊ូសែលដោះស្រាយបញ្ហាតាមរយៈការពិភាក្សាគ្នា។

យ៉ាងណាក៏ដោយ បើទោះបីជាការដំឡើងពន្ធគយមិនត្រូវបានគាំទ្រពីរដ្ឋសមាជិកទាំងអស់ ២៧ របស់សហភាពអឺរ៉ុបក៏ដោយ ប៉ុន្តែនៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ រដ្ឋសមាជិកប្រឆាំងមិនមានចំនួនគ្រប់គ្រាន់ក្នុងការរារាំងការសម្រេចចិត្តនេះទេ ដោយសារវាតម្រូវឱ្យមានរដ្ឋគាំទ្រយ៉ាងហោចណាស់ ១៥ ដែលតំណាងឱ្យ ៦៥ ភាគរយនៃចំនួនប្រជាជននៃប្លុកនេះ។ សហភាពអឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតនេះក្នុងគោលបំណងការពារឧស្សាហកម្មរថយន្តរបស់ខ្លួនដែលមានបុគ្គលិកប្រហែល ១៤ លាននាក់។ ​រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Antoine Armand បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបកំពុងធ្វើការសម្រេចចិត្តដ៏សំខាន់មួយដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្មរបស់តំបន់ ហើយឧស្សាហកម្មរថយន្តរបស់ពួកគេត្រូវការការគាំទ្រច្រើនជាងពេលណាៗទាំងអស់។

ជាការឆ្លើយតប ចិនបានប្រឆាំងនឹងការសម្រេចចិត្តនេះ និងមិនយល់ព្រមលើការដំឡើងពន្ធគយរបស់សហភាពអឺរ៉ុបនោះទេ ព្រមទាំងបានដាក់ពាក្យបណ្ដឹងក្រោមយន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថែមទៀតផង។ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយថា ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនយ៉ាងម៉ឺងម៉ាត់។ មិនត្រឹមតែប៉ុណ្ណោះ សភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុបបានជំរុញឱ្យទីក្រុងប្រ៊ូសែល និងទីក្រុងប៉េកាំងពន្លឿនកិច្ចពិភាក្សាស្តីពីការបង្កើតតម្លៃអប្បបរមា ដើម្បីលុបបំបាត់ពន្ធគយទាំងនេះ។

ក្រៅពីការដំឡើងពន្ធលើរថយន្តអគ្គិសនីចិន ទីក្រុងប្រ៊ូសែលក៏បានស៊ើបអង្កេតការឧបត្ថម្ភធនរបស់ចិនសម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ និងទួរប៊ីនខ្យល់ផងដែរ។ សហភាពអឺរ៉ុបអាចប្រឈមមុខនឹងការសងសឹករបស់ចិន ដោយទីក្រុងប៉េកាំងលើកឡើងថា ខ្លួននឹងដាក់ពន្ធបណ្តោះអាសន្នលើស្រាកូញ៉ាក់អឺរ៉ុប។ គេកំពុងព្រួយបារម្ភថា ភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបអាចនឹងកាន់តែក្តៅគគុក ខណៈដែលកាណាដា និងសហរដ្ឋអាមេរិកក៏បានដាក់ពន្ធ ១០០ ភាគរយលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ពិព័រណ៍ផលិតផលខ្មែរ បុណ្យភ្ជុំ​បិណ្ឌ​ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។