ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានកាត់បន្ថយការងាររាប់ម៉ឺនកន្លែង

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Forbes បានរាយការណ៍ថា ការងាររាប់ម៉ឺននាក់ត្រូវបានកាត់បន្ថយនៅតាមបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ខណៈពេលដែលជម្លោះនៅក្នុងវិស័យនេះក៏អាចនឹងកើនឡើងផងដែរ។

បច្ចុប្បន្ននេះ ឧស្សាហកម្មផ្នែកបច្ចេកវិទ្យាកំពុងប្រឈមមុខនឹងការធ្លាក់ចុះដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ក្រុមហ៊ុនធំៗដូចជា Google Amazon Microsoft និង Meta បានកាត់បន្ថយការងារជាសរុប ៥១ ០០០កន្លែងក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយសារអាជីវកម្មពួកគេធ្លាក់ចុះ ហើយក្រុមហ៊ុនបារម្ភថាការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនឹងបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ច។ វាគឺជាបញ្ហាដ៏ច្របូកច្របល់ ដែលបុគ្គលិកបច្ចេកវិទ្យាត្រូវបានបណ្តេញចេញ ឬបញ្ឈប់។ Google បានប្រកាសពីការបញ្ឈប់ការងារចំនួន ១២០ ០០០ ការងារ ហើយក្រុមហ៊ុន Microsoft បានប្រកាសពីការបញ្ឈប់ការងារចំនួន ១០ ០០០​ កន្លែង ខណៈក្រុមហ៊ុន Amazon បានបញ្ឈប់ការងារបុគ្គលិកចំនួន ១៨ ០០០ កន្លែង។

តាមរយៈការស្ទាបស្ទង់មតិបុគ្គលិកជាច្រើននៅក្រុមហ៊ុន Google បានឱ្យដឹងថា ពួកគេត្រូវបានបញ្ឈប់នៅពេលដែលកាតអូហ្វីសប្តូរពីពណ៌បតងទៅជាពណ៌ក្រហម ពាក្យសម្ងាត់របស់ពួកគេត្រូវបានផ្លាស់ប្តូរ ប្រព័ន្ធនៅក្នុងកុំព្យូទ័រក្រុមហ៊ុនរបស់ពួកគេត្រូវបានបិទម៉ាស៊ីន និងគណនីរបស់ពួកគេត្រូវបានបិទ។

ទោះជាយ៉ាងណាក្តី ​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះបានដើរលើផ្លូវរីកចម្រើជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ហើយតម្លៃភាគហ៊ុនរបស់ពួកគេមានការឡើងចុះ។ ដូច្នេះ ការបញ្ឈប់ការងារកំពុងបង្កើតចំនួននៃការយកចិត្តទុកដាក់លើប្រព័ន្ធផ្សព្វផ្សាយ បើទោះបីជាវិស័យបច្ចេកវិទ្យាខ្លួនឯងមានត្រឹមតែប្រមាណ ៣ ភាគរយនៃការងារសរុបនៅសហរដ្ឋអាមេរិកក៏ដោយ។ បុគ្គលិកផ្នែកបច្ចេកវិទ្យាមានគុណសម្បត្តិតិចតួចនៅក្នុងទីផ្សារការងារ ប៉ុន្តែពួកគេមានការអប់រំប្រសើរជាងបុគ្គលិកធម្មតា ជាមួយនឹងជំនាញដែលនៅតែមានតម្រូវការខ្ពស់។

ការស្ទាបស្ទង់មតិ ZipRecruiter បានរកឃើញថា ក្នុងចំណោមមនុស្សដែលបញ្ឈប់ពីការងារផ្នែកបច្ចេកវិទ្យាចំនួន ៣៧ ភាគរយបានរកឃើញការងារថ្មីក្នុងរយៈពេលមួយខែ ហើយ ៧៩ ភាគរយបានរកឃើញការងារថ្មីក្នុងរយៈពេល ៣ខែ។ ដូច្នេះ ទោះបីជាបុគ្គលិកផ្នែកបច្ចេកវិទ្យាត្រូវបានបញ្ឈប់ពីការងារក៏ដោយ ប៉ុន្តែវាមិនបង្កជាសញ្ញានៃគ្រោះមហន្តរាយសេដ្ឋកិច្ចនោះទេ។ អត្ថប្រយោជន៍មួយក្នុងការបញ្ឈប់ការងារបុគ្គលិកបច្ចេកវិទ្យា គឺជាឱកាសល្អមួយសម្រាប់ក្រុមហ៊ុនដែលមិនមែនជាបច្ចេកវិទ្យា ដើម្បីជួលអ្នកជំនាញខាងបច្ចេកវិទ្យាមកធ្វើការក្នុងក្រមហ៊ុនរបស់ពួកគេ។ តម្រូវការនៃផ្នែកបច្ចេកវិទ្យាត្រូវបានទាមទារកាន់តែខ្លាំងឡើងនៅក្នុងឧស្សាហកម្មគ្រប់ប្រភេទ ដែលមានប្រយោជន៍ដល់ការងារធនធានមនុស្ស ការគ្រប់គ្រងផលិតផល លំហូរការងារ ពាណិជ្ជកម្មអេឡិចត្រូនិក ទំនាក់ទំនង និង សុវត្ថិភាពតាមអ៊ីនធឺណិត។ ដូច្នេះហើយ បុគ្គលិក​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ប្រហែល​ជា​នឹង​រក​ការងារ​ថ្មី​បាន​លឿន ពីព្រោះពួកគេភាគច្រើនមានសញ្ញាបត្រមហាវិទ្យាល័យ សំណុំជំនាញ និងបទពិសោធន៍ផ្សេងៗនៅក្នុងបច្ចេកវិទ្យា ដែលមានន័យថា អត្រាគ្មានការងារធ្វើក្នុងវិស័យបច្ចេកវិទ្យាក៏អាចទំនងជាចុះទាបជាងនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។