កិច្ចប្រជុំកំពូល BRICS+ ធ្វើនៅរុស្ស៊ីបង្ហាញពីភាពបរាជ័យរបស់លោកខាងលិច ដែលព្យាយាមធ្វើឲ្យរដ្ឋាភិបាលក្រុងម៉ូស្គូឯកា

បរទេស ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ក្នុងសប្ដាហ៍នេះ កិច្ចប្រជុំកំពូលតំបន់សេដ្ឋកិច្ចពិភពលោកថ្មី ហៅកាត់ថា BRICS នឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី ហើយវានឹងក្លាយទៅជាកិច្ចប្រជុំដំបូងបង្អស់ដែលដឹកនាំដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងគ្រាដែលរុស្ស៊ីកំពុងរងសំពាធនយោបាយ និងសេដ្ឋកិច្ចពីពិភពលោកដោយសារជម្លោះជាមួយអ៊ុយក្រែន។

ក្រៅពីប្រទេសដែលជាស្ថាបនិកទាំង៥ គឺប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូងហើយនោះ កិច្ចប្រជុំនេះក៏នឹងមានការចូលរួមពីសំណាក់សមាជិកពេញសិទ្ធិថ្មីទាំង៥ផ្សេងទៀតដូចជា អេហ្ស៊ីប, អេត្យូពី, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួមផងដែរ ខណៈដែលម្ចាស់ផ្ទះរុស្ស៊ីក៏បានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនប្រទេសដែលរួមមានទាំងប្រទេសកំពុងដាក់ពាក្យចូលជាសមាជិក និងប្រទេសកំពុងពិចារណាចូលរួម BRICS ផងដែរ។

សារព័ត៌មានជាច្រើនរបស់ពិភពលោកបានមើលឃើញថា ព្រឹត្តិការណ៍ដ៏ធំដែលរៀបចំនៅក្នុងទីក្រុង Tatarstan នៃរដ្ឋ Kazan ប្រទេសរុស្ស៊ីមួយនេះ បានក្លាយជាកញ្ចក់បញ្ចាំងការពិតថា កិច្ចខិតខំរបស់លោកខាងលិចចំពោះការប៉ុនប៉ង់ធ្វើឲ្យរុស្ស៊ីក្លាយជារដ្ឋឯកានោះនឹងក្លាយទៅជារឿងបរាជ័យគួរឲ្យអាម៉ាសទៅវិញ។

វិទ្យាស្ថានជាតិអាមេរិកលើកិច្ចការងារសន្តិភាព United Statees Institute of Peace បានមើលឃើញថា មេដឹកនាំធំទាំង២ របស់ BRICS គឺចិន និងរុស្ស៊ី បានដាក់មហិច្ចតារួមគ្នាក្នុងការរៀបចំកសាងសម្ព័ន្ធភាពដ៏ធំនេះឡើងក្នុងគោលបំណងអាចជំនួសប្រព័ន្ធដឹកនាំសន្តិសុខពិភពលោក និងហិរញ្ញវត្ថុសកល ដែលធ្លាប់តែគ្រប់គ្រងដោយលោកខាងលិច និងធ្វើយ់ាងណាបន្តពង្រីកឲ្យបានកាន់តែទូលាយនូវសមាជិកភាពរហូតទាល់តែដល់គោលដៅធំរបស់ខ្លួន។

តាមរយៈរូបភាពទាំងនេះ មិនត្រឹមតែបានបង្ហាញពីភាពបរាជ័យរបស់អង្គការធំៗដែលដឹកនាំដោយលោកខាងលិច និងអាមេរិក ដែលមានដូចជា G7, G20 ឬ NATO នោះទេ ប៉ុន្តែវាក៏មានន័យថា ពិភពលោកបច្ចុប្បន្នកំពុងត្រូវបានពុះជ្រៀកទៅជា២ចំណែកនៃប៉ូលមហាអំណាចជាមួយនឹងសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលដឹកនាំដោយតំបន់ធំទាំង២នេះ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះមានប្រទេសជាង៣០មកហើយដែលកំពុងតម្រង់ជួរគ្នាដាក់ពាក្យស្នើសុំ និងបង្ហាញចំណាប់អារម្មណ៍ក្លាយជាសមាជិករបស់ BRICS ដែលក្នុងរួមមានទាំងសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ រួមមានដូចជា ប្រទេសថៃ, ម៉ាឡេស៊ី, វៀតណាម ព្រមទាំងសមាជិករបស់អង្គការណាតូ រួមមាន ប្រទេសតួគី និងប្រទេសអ្នកផលិតប្រេង-ហ្គាស ដ៏ធំរបស់ពិភពលោក គឺអាល់ហ្ស៊េរីទៅដល់ប្រទេសមានពលរដ្ឋអ៊ីស្លាមធំបំផុតដូចជា ឥណ្ឌូនេស៊ី និងនេហ្ស៊េរីយ៉ាងផងដែរ។

បើគិតតាមទិន្នន័យជាក់ស្តែងនៅពេលនេះ មូលហេតុដែលនាំឲ្យមានបណ្តាប្រទេសកាន់តែច្រើនចង់ចូលរួមជាសមាជិករបស់ BRICS ក៏ដោយសារតែវាមានលក្ខខណ្ឌងាយស្រួល ហើយគិតត្រឹមសមាជិកពេញសិទ្ធិទាំង១០ប្រទេសនាពេលបច្ចុប្បន្នបានធ្វើឲ្យទំហំនៃចំនួនប្រជាជនសរុបរបស់ BRICS មានទៅដល់ប្រមាណ ៤៥ភាគរយនៃចំនួនប្រជាជនសរុបពិភពលោក និងមានចំណែកសរុបប្រមាណ៤៧ភាគរយ ដែលផលិតប្រេងឆៅនៅលើពិភពលោក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី