ភ្នំពេញ ៖ យោងតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូរីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីបានបង្ហាញថា សម្រាប់ឆ្នាំ២០២១-២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀតដល់អនុវិស័យដែលមានស្រាប់ រួមទាំងកសិកម្មផងដែរ។

សម្រាប់វិស័យកសិកម្ម ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យដំណាំ ស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ។ អនុវិស័យចិញ្ចឹមសត្វ ត្រូវបានព្យាករថានឹងបន្តរក្សាបានកំណើនល្អប្រសើរក្នុងរង្វង់១.០% សម្រាប់ឆ្នាំ ២០២៣ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្មចិញ្ចឹមសត្វ ពិសេសផលិតកម្មជ្រូក ដើម្បីឆ្លើយតបនឹងការបន្តកើនឡើងនៃតម្រូវការក្នុងស្រុក គួបផ្សំនឹងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្ត គម្រោងរបស់ដៃគូអភិវឌ្ឍន៍នានា។

ចំណែកឯអនុវិស័យដំណាំត្រូវបានព្យាករថានឹងមានកំណើន ១,៦% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវកំណើននៃការនាំចេញផលិតផលកសិកម្ម ពិសេសដំណាំរួមផ្សំ និងដំណាំ ឧស្សាហកម្ម ដែលនឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន»«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ» និង «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP)»
ជាដើម គួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាល ពិសេសការបន្តផ្តល់ការលើក ទឹកចិត្តផ្នែកពន្ធសម្រាប់ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្ដល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។

អនុវិស័យនេសាទ ត្រូវបានព្យាករថានឹងងើបឡើងវិញក្នុងអត្រា ០,៦% ក្នុងឆ្នាំ ២០២៣ ក្រោមការរំពឹងទុកនូវការកើនឡើងសន្សឹមៗនូវផលនេសាទត្រីទឹកសាប និងផលិតកម្មវារីវប្បកម្ម ដោយសារការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មជារួម នៅបន្តជួបប្រទះបញ្ហាប្រឈមជា រចនាសម្ព័ន្ធ រួមមាន៖ កំណើនទាបនៃផលិតភាពដី និងផលិតភាពពលកម្ម ថ្លៃដើមផលិតកម្មខ្ពស់ ភាពមានកម្រិត នៃហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ភាពទន់ខ្សោយនៃការធ្វើពាណិជួបនីយកម្ម និងពិពិធកម្មកសិកម្ម និងកង្វះការ វិនិយោគលើការកែច្នៃផលិតផលកសិកម្មឱ្យអស់ពីសក្តានុពល ដើម្បីទាញយកតម្លៃបន្ថែម។
គួរបញ្ជាក់ផងដែរថា នៅក្នុងសារាចរណែនាំក៏បានគូសបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្កផលប៉ះពាល់ដោយប្រយោលដល់សេដ្ឋកិច្ចកម្ពុជា ការកើនឡើងថ្លៃជារួម បានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្ម រួមមាន ជី និងថ្នាំសម្លាប់សត្វល្អិតជាដើម។
ទោះជាយ៉ាងនេះក្ដី ផលប៉ះពាល់នៃសង្គ្រាមមកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូច ដោយហេតុថាទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់រវាងកម្ពុជាជាមួយនឹងប្រទេសជម្លោះទាំងពីរ មានកម្រិតទាប ដែលត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំ ដោយការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានធ្វើឱ្យកម្ពុជាបង្កើតបាននូវភាពស៊ាំសហគមន៍ជាមូលដ្ឋានសំខាន់សម្រាប់ការបើកប្រទេសឡើងវិញ និងបានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពវិញ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content