កម្ពុជាអាចក្លាយជាប្រទេសទទួលបានប្រយោជន៍យ៉ាងធំធេងពីការផ្លាស់ប្តូរ​ប្រជាសាស្ត្រ​ក្នុង​តំបន់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ​ ៖ កម្ពុជានឹងអាចក្លាយជាប្រទេសទទួលបានប្រយោជន៍ធំធេងជាងគេពីការផ្លាស់ប្តូរប្រជាសាស្ត្រនៅក្នុងតំបន់ ដោយប្រជាជនវ័យក្មេងពោរពេញដោយថាមពល និងលទ្ធភាពការងារ នឹងមានកំណើនប្រមាណ ២៤ ភាគរយ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈវៀតណាមនឹងមានកំណើនត្រឹមតែ ១ ភាគរយ ប៉ុន្តែថៃត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ២៣ ភាគរយ ហើយចិននឹងធ្លាក់ចុះ ២២ ភាគរយ។ នេះបើយោងតាមការសិក្សារបស់ស្ថាប័ន Mekong Strategic Partners។

យោងតាមការសិក្សាខាងលើបានបង្ហាញថា ២០ ឆ្នាំទៅមុខទៀតនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងតំបន់ ត្រូវបានធានា និងពឹងផ្អែកលើកត្តាប្រជាសាស្ត្រ។ ទន្ទឹមនេះ មនុស្សកាន់តែច្រើនក្នុងតំបន់នឹងឈានទៅចូលក្នុងក្រុមអាយុ ៣០-៤៩ ឆ្នាំ ដែលជាក្រុមមួយមានតម្រូវការ និងជំរុញការប្រើប្រាស់ មានតម្រូវការឥណទានក្នុងប្រព័ន្ធសេដ្ឋកិច្ច។ សម្រាប់ប្រទេសកម្ពុជា កំណើនពលកម្មវ័យក្មេងនៅប្រទេសនឹងក្លាយជាគោលដៅផលិតកម្មដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគកាន់តែខ្លាំងឡើង ជាពិសេសសម្រាប់សកម្មភាពដែលពឹងផ្អែកលើកម្លាំងពលកម្ម។

បច្ចុប្បន្ន ក្នុង​ចំណោម​ប្រជាជន​កម្ពុជាសរុប​ចំនួន ១៦​លាន​នាក់ ​ជាង ៦០% មាន​អាយុ​ក្រោម ៣៥​ឆ្នាំ។ ជាមួយនឹងអត្រាចូលរួមកម្លាំងពលកម្មប្រមាណ ៨០% ប្រទេសកម្ពុជាមានកម្លាំងពលកម្មវ័យក្មេង និងសកម្មដែលអាចបម្រើគ្រប់វិស័យរបស់អាជីវកម្ម ឬជំនួញរបស់វិនិយោគិន។ អត្រាអក្ខរកម្មនៅកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយឈានដល់ជិត ៩០% ក្នុងឆ្នាំ២០១៩។ ចាប់តាំងពីឆ្នាំ២០០៨ មក អត្រាមានការងារធ្វើបានកើនឡើងដោយមានវិស័យឧស្សាហកម្មគាំទ្រ។ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ថា កត្តាមនុស្ស និងបច្ចេកវិទ្យាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច។ គេឃើញថា ថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែធ្វើជំរឿន និងស្ថិតិប្រជាពលរដ្ឋរៀងរាល់ ៥ ឆ្នាំម្តង ហើយមានការណែនាំពីថ្នាក់ដឹកនាំក្នុងការបង្កើនធនធានមនុស្ស ជាពិសេសចំនួនប្រជាជនឱ្យមានកំណើនចន្លោះពី ២០ ទៅ ៣០ លាននាក់ ដូច្នេះ ប្រទេសអាចមានធនធានកាន់តែច្រើន និងកម្លាំងយុវជនវ័យក្មេងកាន់តែច្រើន។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា កម្លាំងពលកម្មវ័យក្មេងចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំ គឺជាធនធានមនុស្សជួយជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែក៏ត្រូវទាមទារការណែនាំដោយអ្នកជំនាញនិងបំពាក់បំប៉នជាមួយជំនាញឱ្យបានច្បាស់លាស់។ ការដែលមានកម្លាំងពលកម្មយុវជនវ័យក្មេងកាន់តែច្រើននៅក្នុងប្រទេស គឺជាកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញអ្នកវិនិយោគ ព្រោះកម្លាំងពលកម្ម និងកត្តាបណ្តុះបណ្តាលធនធានមនុស្សទៅលើក្រុមយុវជនវ័យក្មេងគែជារឿងចាំបាច់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ថា បច្ចុប្បន្ន មានការសិក្សាជាច្រើនពីកម្ពុជាទាក់ទងកំណើន និងកត្តាប្រជាសាស្ត្រ ហើយបានបង្ហាញថា កម្ពុជាមានកំណើនប្រជាជនវ័យក្មេងច្រើនដែលជាកម្លាំងចលករក្នុងការជំរុញសេដ្ឋកិច្ច។

ទោះបីយ៉ាងក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងថា កន្លងទៅ កម្ពុជាមានកម្លាំងពលកម្មនៅមានកម្រិត ប្រព័​ន្ធអប់រំក៏នៅមានកម្រិតធៀបជាមួយបណ្តាប្រទេសផ្សេងៗ ចំណែកវិស័យបច្ចេកវិទ្យាដើរយឺត ទាំងផ្នែកឧស្សាហកម្ម និងផលិតកម្មផងដែរ។ បើគិតគូរលើការជំរុញកម្លាំងជំនាញឱ្យបានដិតដល់កាលពីជាង ១០ ឆ្នាំមុន កម្ពុជាមានកម្លាំងពលកម្មពេញលេញតែម្តង ប៉ុន្តែកាលពីជាងឆ្នាំ១០​ មុន កម្ពុជាមានកម្លាំងពលកម្មផ្គត់ផ្គង់ដែរ តែកម្រិតជំនាញនៅមានកម្រិត ហើយប្រាក់ចំណូលក៏មានកម្រិត។

លោកបណ្ឌិត ហុង វណ្ណៈ​ បានឱ្យដឹងថា គោលនយោបាយផ្តោតលើការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រដ្ឋាភិបាលក្នុងអាណាត្តិទី៧ ដែលត្រូវបានដាក់ចេញ គឺជាគោលនយោបាយល្អមួយក្នុងការជំរុញកម្លាំងពលកម្មជំនាញឱ្យបានកាន់តែច្រើនក្នុងទីផ្សារ។ កាលណាប្រទេសមានកម្លាំងពលកម្មវ័យក្មេង បំពាក់ដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ នោះពួកគាត់នឹងទទួលបានប្រាក់ចំណូល​កាន់ខ្ពស់ ដែលជាកត្តាមួយជួយជំរុញសេដ្ឋកិច្ចបានកាន់តែប្រសើរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥ លាននាក់ ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ដើម្បីឱ្យយុវជនក្រុមគោលដៅឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីនៅលើទិសដៅកែប្រែ និងលើកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ តាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ដែលមានភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា