ប៉េកាំង ៖ ប្រទេសចិន គឺជាចំណែកមួយយ៉ាងធំនៅក្នុងពិភពលោកដែលបានប្ដេជ្ញាចិត្តដ៏ខ្លាំងខ្លាចំពោះកិច្ចការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដោយជាលទ្ធផលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ប្រទេសមហាយក្សមួយនេះបានពង្រីកផលិតភាពក្នុងការផលិតឧបករណ៍ប្រើប្រាស់នានាដើរដោយថាមពលកើតឡើងវិញ ជាពិសេសបានផលិតឧបករណ៍ទាញយកថាមពលពន្លឺព្រះអាទិត្យមកបំប្លែកជាអគ្គិសនីសម្រាប់នាំចេញមានការកើនឡើងយ៉ាងខ្លាំងក្លា។

នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ទំហំនៃការចេញផលិតផលទាញយកថាមពលពីពន្លឺព្រះអាទិត្យ (Photovoltaic Products) ឬ (PV) អាចទទួលបានរហូតទៅដល់ ២៨,៤ពាន់លានដុល្លារស្ថិតនៅក្នុងអត្រាកើនឡើងដល់ទៅ ៦០ភាគរយធៀបទៅនឹងឆ្នាំ២០២០ដែលទទួលបានត្រឹមតែ ១៨,២៣ពាន់លានដុល្លារ។

ជាទូទៅ ឧស្សាហកម្មផលិតឧបករណ៍អគ្គិសនីប្រភេទ PV Products របស់ចិនមានស្ថិរភាពខ្លាំងក្នុងនាមជាប្រទេសដែលផលិតថាមពល
សូឡាធំជាងគេបំផុតរបស់ពិភពលោកដោយកាលពីឆ្នាំ២០២១កន្លងទៅនេះ ថាមពលពីពន្លឺសូឡា ឬថាមពលព្រះអាទិត្យសរុបដែលផលិតបានមានចំនួនដល់ទៅ ៥៣ជីហ្គាវ៉ាត់ លើសពីនេះ សូឡានៅតាមដំបូលផ្ទះរបស់ពលរដ្ឋចិននៅទូទាំងប្រទេសអាចផលិតថាមពលបានដល់១០៨ជីហ្គាវ៉ាត់។ ដើម្បីសម្រេចឲ្យបានតាមផែនការក្លាយជាប្រទេសដែលបញ្ចេញជាតិពុលចូលបរិយាកាសតិចបំផុតនៅត្រឹមឆ្នាំ២០៦០ ប្រទេសចិនមានបំណងក្នុងការផលិតឲ្យបានថាមពលកកើតឡើងវិញបូករួមទាំងថាមពលសូឡា និងថាមពលពីកម្លាំងខ្យល់ផងបញ្ចូលគ្នាឲ្យបានដល់ទៅ៨០ភាគរយនៃថាមពលសរុបប្រើប្រាស់ក្នុងប្រទេសនៅក្នុងឆ្នាំ២០៦០ដដែលនេះ ហើយមុននឹងឈានដល់ដំណាក់កាលនោះត្រឹមឆ្នាំ២០៣០ចិនបានដាក់ការប្តេជ្ញាចិត្តថានឹងធ្វើឲ្យបានការផលិតថាមពលសូឡានិងថាមពលពីកម្លាំងខ្យល់ឲ្យបានដល់ ១ ២០០ជីហ្គាវ៉ាត់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាមេរិក ចាយលុយជិត ៦០ពាន់លានដុល្លារ ពន្លឿនការផលិតមីស៊ីល Patriot ចំពេលមានព័ត៌មានថាកំពុងខ្វះគ្រាប់នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/07/2026
កងទ័ពជើងគោកអាមេរិក បានសម្រេចចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីក និងពន្លឿនការផលិតមីស៊ីលស្ទាក់ចាប់ (Patriot)




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content