Google នឹង​វិនិយោគ ២ ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ និង​ Cloud ​ក្នុង​ប្រទេស​ម៉ាឡេស៊ី

បរទេស ៖​ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា Google នឹងវិនិយោគក្នុងទំហំ ២ ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងតំបន់ Google Cloud ចុងក្រោយបំផុត ដែលជាការពង្រីករបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះចូលទៅក្នុងអាស៊ីអាគ្នេយ៍។

រដ្ឋាភិបាលម៉ាឡេស៊ី បានលើកឡើងថា ការវិនិយោគនេះនឹងជំរុញមហិច្ឆិតានៃវិស័យឌីជីថលរបស់ប្រទេសម៉ាឡេស៊ី ហើយសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ជួយឧស្សាហកម្មក្នុងស្រុកឆ្ពោះទៅរកខ្សែសង្វាក់តម្លៃសកល។ Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌល Cloud នឹងមានទីតាំងនៅ Elmina Business Park នៅកណ្តាលខេត្ត Selangor ។ លើសពីនេះ មជ្ឈមណ្ឌលទិន្នន័យនឹងផ្តល់ថាមពលដល់សេវាកម្មរួមមានការស្វែងរកផែនទី និង Workspace ដែលនឹងជួយផ្តល់សេវា AI ខណៈពេលដែលមជ្ឈមណ្ឌល Cloud នឹងផ្តល់សេវាកម្មដល់ក្រុមហ៊ុនក្នុងស្រុក និងអង្គការផ្នែកសាធារណៈ។

លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ម៉ាឡេស៊ី និង Google កំពុងសហការគ្នាក្នុងការជំរុញការងាររួមគ្នា ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់ការច្នៃប្រឌិត និងស្វែងយល់ពីសក្តានុពលពេញលេញនៃបដិវត្តឌីជីថល។ កាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋាភិបាលម៉ាឡេស៊ី និង Google ក៏បានប្រកាសពីកិច្ចសហការមួយក្នុងគោលបំណងពន្លឿនការច្នៃប្រឌិតក្នុងស្រុកផងដែរ។

ទន្ទឹមនឹងនេះ ជាមួយនឹងប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាចំនួន ៦៧០ លាននាក់ អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតក៏បានប្រកាសអំពីការវិនិយោគដ៏ធំនៅក្នុងតំបន់ផងដែរ។ លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានប្រកាសពីការវិនិយោគលើសេវាកម្ម Cloud ដែលមានតម្លៃ ២,២ ពាន់លានដុល្លារក្នុងប្រទេសម៉ាឡេស៊ី និង ១,៧ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ពេលថ្មីៗនេះ។ កាលពីខែធ្នូ YTL’s Utilities របស់ម៉ាឡេស៊ីប្រកាសថា ខ្លួននឹងចាប់ដៃគូជាមួយ Nvidia ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ AI ក្នុងកិច្ចព្រមព្រៀងវិនិយោគ ៤,៣ ពាន់លានដុល្លារ។ Amazon បាន​ប្រកាស​ពី​គម្រោង​វិនិយោគ ៩ ពាន់​លាន​ដុល្លារ​នៅ​សិង្ហបុរី, ៥ ពាន់​លាន​ដុល្លារ​នៅ​ថៃ, និង ៦ ពាន់​លាន​ដុល្លារ​នៅ​ម៉ាឡេស៊ី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)