ឌីជីថលូបនីយកម្មបានជួយសម្រួលដល់ទីផ្សារការងារ និងផលិតភាពការងារ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី IMF បានរាយការណ៍ថា ពិភពលោកបានទទួលយកបច្ចេកវិទ្យាឌីជីថលកាន់តែច្រើន ចាប់តាំងមានការរាតត្បាតកូវីដ-១៩ ហើយការងារពីចម្ងាយឥឡូវនេះគឺជារឿងធម្មតា ដោយសារក្រុមហ៊ុនជាច្រើនបានពង្រីកប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិត។

នៅពេលដែលវិបត្តិបានធូរស្បើយ មនុស្សបានមើលឃើញថា ឌីជីថលូបនីយកម្មមានការរីកចម្រើនខ្លាំង តាមរយៈការប្រើប្រាស់កុំព្យូទ័រភ្ជាប់ទៅអ៊ីនធឺណិត និងជាប្រយោជន៍ដល់សេដ្ឋកិច្ចជាច្រើនដូចជា ផលិតភាព និងទីផ្សារការងារជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ឌីជីថលូបនីយកម្មបានផ្លាស់ប្តូរយ៉ាងទូលំទូលាយទៅតាមប្រទេស វិស័យឧស្សាហកម្ម និងក្រុមហ៊ុននានា។

ឧទាហរណ៍ បុគ្គលិកជាងបួនភាគប្រាំនៅប្រទេសស៊ុយអែតប្រើប្រាស់កុំព្យូទ័រ ជាមួយនឹងប្រព័ណ្ធអ៊ីនធឺណិតនៅឆ្នាំ ២០១៩ ខណៈដែលប្រទេសក្រិកមានអត្រាទាបបំផុត ឬតិចជាងពីរភាគប្រាំ ប៉ុន្តែក្នុងកំឡុងពេលកូវីដ-១៩ ក្រិកបានកើនឡើងដល់ ៤៥ ភាគរយស្ទើរតែប្រហាក់ប្រហែលជាមួយនឹងជាមួយស៊ុយអែត។

លើសពីនេះផងដែរ IMF បានស្រាវជ្រាវឃើញថា ឌីជីថលូបនីយកម្មនៅទូទាំងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនបានកើនឡើងជាមធ្យម ៦ ភាគរយ ដែលនេះជាលទ្ធផលបានគូសបញ្ជាក់ថា ការរាតត្បាតបានពន្លឿនការធ្វើឌីជីថលភាវូបនីយកម្ម ជាពិសេសនៅក្នុងសេដ្ឋកិច្ច ឬឧស្សាហកម្មដែលមានភាពយឺតយ៉ាវ។ សូម្បីតែក្រុមហ៊ុនតូចៗ ដែលពីមុនមកមិនសូវប្រើបច្ចកវិទ្យាឌីជីថល ក៏បានបណ្តាក់ទុនកាន់តែច្រើននៅក្នុងឌីជីថលនីយកម្មផងដែរ ដោយសារការកើនឡើងនៃឌីជីថលូបនីយកម្មបានជួយសង្គ្រោះក្រុមហ៊ុនជាច្រើនក្នុងអំឡុងពេលរាតត្បាត ដោយជួយពួកគេសម្របខ្លួនទៅនឹងការធ្វើការពីចម្ងាយ និងប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិត។

ការស្រាវជ្រាវបានរកឃើញដែរថា កម្រិតខ្ពស់នៃឌីជីថលភាវូបនីយកម្មបានជួយការពារផលិតភាព និងការងារពីអត្រាអត់ការងារធ្វើ ដោយឧស្សាហកម្មឌីជីថលភាគច្រើនជួបប្រទះការខាតបង់តិចតួចនៅក្នុងផលិតភាពការងារ និងជួយសម្រួលម៉ោងធ្វើការផងដែរ។

កំឡុងពេលមានការរាតត្បាតឆ្នាំ ២០២០ កន្លងទៅនេះ ការស្រាវជ្រាវក៏បានបង្ហាញទៀតថា ឌីជីថលូបនីយកម្មកាន់តែខ្ពស់នៅក្នុងវិស័យមួយអាចកាត់បន្ថយការបាត់បង់ផលិតភាពការងារបាន ២០ ភាគរយ ហើយកំណើនផលិតភាពការងារសរុបបានកើនឡើងមួយភាគបួន។ នេះបញ្ជាក់បានថា វាបានជួយបង្កើនផលិតភាព ការពារអត្រាមានការងារធ្វើ និងកាត់បន្ថយការរំខានផ្នែកសេដ្ឋកិច្ចអំឡុងពេលជំងឺរាតត្បាត។

ទោះជាយ៉ាងណាក្តី នៅពេលចាប់ផ្តើមនៃការរាតត្បាត អ្នកបង្កើតគោលនយោបាយជាច្រើនភ័យខ្លាចថា ឌីជីថលូបនីយកម្មកាន់តែច្រើនអាចពង្រីកវិសមភាពទីផ្សារការងារ ដោយការកើនឡើងតម្រូវការសម្រាប់បុគ្គលិកដែលមានជំនាញខ្ពស់ និងផ្តល់សម្ពាធដល់បុគ្គលិក ដែលមានជំនាញទាប និងមធ្យម។ ជាក់ស្តែង បច្ចេកវិទ្យាឌីជីថលបានការពារបុគ្គលិកជាច្រើនពីការបញ្ឈប់ការងារ ហើយការជ្រើសរើសបុគ្គលិកមានការកើនឡើងយ៉ាងខ្លាំង ខណៈដែលសេដ្ឋកិច្ចបានចាប់ផ្តើមងើបឡើងវិញ។

មិនត្រឹមតែប៉ុណ្ណោះ ការផ្លាស់ប្តូរនេះមានឥទ្ធិពលដល់ទីផ្សារការងារ គឺបដិវត្តន៍ធ្វើការពីផ្ទះ ដោយមុនពេលមានវិបត្តិ មានតែបុគ្គលិក ៥ ភាគរយប៉ុណ្ណោះដែលធ្វើការពីផ្ទះនៅខាងអឺរ៉ុប ប៉ុន្តែអត្រានេះបានកើនឡើងដល់ ១៦ ភាគរយកាលពីឆ្នាំ​២០២១ កន្លងទៅនេះ។ នៅក្នុងប្រទេសហូឡង់ដែលមានបុគ្គលិកជាង ២០ ភាគរយបានធ្វើការពីផ្ទះ ខណៈដែលនៅក្នុងប្រទេសអ៊ីតាលីមានតិចជាង ១០ ភាគរយនៃកម្មករធ្វើការពីផ្ទះ ដោយសារការធ្វើការពីផ្ទះអាចបង្កើតផលចំណេញយ៉ាងសំខាន់ ដោយកាត់បន្ថយការធ្វើដំណើរ និងបង្កើនភាពបត់បែននៃការគ្រប់គ្រងពេលវេលា។

លើសពីនេះ ការងារពីផ្ទះអាចជំរុញការភ្ជាប់ទៅនឹងទីផ្សារការងារ និងកម្លាំងពលកម្ម ខណៈពេលដែលជួយដល់បរិស្ថានដោយកាត់បន្ថយការធ្វើដំណើរ។ សព្វថ្ងៃនេះ ប្រទេសជាច្រើនបានទទួលស្គាល់ថា ការធ្វើការពីផ្ទះជារឿងធម្មតា ដោយសារការរាតត្បាតបានបង្កើនល្បឿននៃការទទួលយកបច្ចេកវិទ្យាឌីជីថល និងការពារផលិតភាពការងារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា