/www/wwwroot/economy.ams.com.kh/wp-content/themes/vodi/header-v3.php on line 188
" class="wp-singular post-template post-template-templates post-template-start-up-innovation-template post-template-templatesstart-up-innovation-template-php single single-post postid-83378 single-format-standard wp-custom-logo wp-embed-responsive wp-theme-vodi wp-child-theme-vodi-child masvideos-no-js non-logged-in group-blog sidebar-right light">

ការផ្តាច់ទំនាក់ទំនងពីចិននឹងធ្វើឱ្យឧស្សាហកម្មមួយចំនួនរបស់អឺរ៉ុបប្រឈមនឹងហានិភ័យ

បរទេស ៖​ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិននឹងធ្វើឱ្យឧស្សាហកម្មភាគច្រើនរបស់ប្រទេសអាល្លឺម៉ង់ប្រឈមនឹងហានិភ័យ ដែលនេះជាការដកស្រង់សម្តីពីនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz លោក Ola Kaellenius ត្រូវបានសម្ភាសន៍ដោយកាសែត Bild am Sonntag បន្ទាប់ពីលោកត្រឡប់មកពីដំណើរទស្សនកិច្ចពាណិជ្ជកម្មនៅប្រទេសចិន ដែលជាទីផ្សារសំខាន់បំផុតរបស់ក្រុមហ៊ុនអាល្លឺម៉ង់។

លោក Kaellenius បាននិយាយថា តួអង្គសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោកដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និងចិន ដែលជាធម្មតាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ប៉ុន្តែការផ្តាច់ខ្លួនចេញពីចិនគឺគ្មានន័យអ្វីឡើយ ដែលវា​គឺ​ជាបញ្ហាប្រឈម​មួយ និងមិន​គួរ​ឲ្យ​ចង់កើតឡើង​។ ស្របពេលនេះដែរ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាឡឺម៉ង់ និងសហភាពអឺរ៉ុបទាំងមូលអំពីការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មឈានមុខគេមួយ និងជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់សម្រាប់ការផ្លាស់ប្តូរបៃតងនៅក្នុងអឺរ៉ុប។

គួរឲ្យបញ្ជាក់ផងដែរថា ចិន​មាន​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​ក្នុង​ពិភពលោក ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ចិន។ ម្ចាស់ភាគហ៊ុនសំខាន់របស់ក្រុមហ៊ុន Mercedes-Benz គឺក្រុមហ៊ុនរបស់ចិន BAIC Group និង ក្រុមហ៊ុនចិន Geely។ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ​ ប្រទេសចិនមានចំណែក ១៨ ភាគរយនៃប្រាក់ចំណូលសរុប និង ៣៧ ភាគរយនៃការលក់រថយន្តនៅ Mercedes-Benz។ ស្របពេលនេះដែរ មានសំណួរសួរទៅកាន់នាយកប្រតិបត្តិការក្រុមហ៊ុន Mercedes-Benz ដែលបានសួរថា តើវាអាចទៅរួចទេសម្រាប់ក្រុមហ៊ុន Mercedes-Benz ក្នុងការបញ្ឈប់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ប្រសិនបើផ្នែកនយោបាយជុំវិញកោះតៃវ៉ាន់រឹតតែតឹងតែងដូចដែលជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានកើតឡើង? លោក Kaellenius បានឆ្លើយតបថា នោះជារឿងដែលមិននឹកស្មានដល់សម្រាប់ឧស្សាហកម្មអាល្លឺម៉ង់ស្ទើរតែទាំងមូល ប៉ុន្តែឧស្សាហកម្មអាឡឺម៉ង់គួរតែមានភាពធន់ជាងមុន និងមានភាពឯករាជ្យជាងប្រទេសផ្សេងៗ នៅពេលនិយាយអំពីអាគុយលីចូម។

មិនត្រឹមតែប៉ុណ្ណោះ អឺរ៉ុបពឹងផ្អែកលើធាតុកម្ររបស់ចិនប្រមាណជាង ៩៨ ភាគរយ ដែលត្រូវបានប្រើក្នុងការផលិតថាមពលខ្យល់ការផ្ទុកអ៊ីដ្រូសែន និងថ្ម។ អឺរ៉ុបពឹងផ្អែកលើលីចូមរបស់ចិនប្រមាណជាង ៩៧ ភាគរយសម្រាប់ផលិតអាគុយ ខណៈបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យរបស់ខ្លួនប្រមាណជាង ៨០ ភាគរយក៏ត្រូវពឺងផ្អែកលើចិនផងដែរ។ លើសពីនេះផងដែរ ចិនគឺជាប្រទេសដែលមានមុខមាត់ធ្លោមួយក្នុងការកែច្នៃរ៉ែកម្រប្រហែលជាង ៦០ ភាគរយនៃលីចូមសរុបរបស់ពិភពលោកដែលចម្រាញ់នៅក្នុងប្រទេសភាគអាស៊ីខាងកើត។ កាលពីខែមុនកន្លងទៅនេះ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយថា ប្លុកនេះមិនអាចដកខ្លួនចេញពីប្រទេសចិនបានទេ ប៉ុន្តែចាំបាច់ត្រូវកាត់បន្ថយហានិភ័យ និងធ្វើឱ្យមានតុល្យភាពឡើងវិញលើទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំង​៤របស់កម្ពុជា ​នឹងកាន់តែ​កែ​ប្រែមុ​ខមាត់​ខ្លាំងបង្កើនភាពទាក់ទាញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់យក​តំបន់​ឆ្នេរសមុទ្រ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់ និង​ជា​គោលដៅអភិវឌ្ឍន៍​ ដោយ​បានដាក់ផែនការ​មេ​អភិវឌ្ឍន៍ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​​ឱ្យក្លាយជា​ប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងមជ្ឈមណ្ឌលកំណើនថ្មី

កម្ពុជា​មានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍​ច្រើន និងមានយន្តការគាំពារ ដើម្បីផ្តល់​ការងារគ្រប់គ្រាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

នៅកម្ពុជាមានឱកាស​ការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍​ច្រើនជាង និងយន្តការគាំ​ពារសម្រាប់​ពលករ​គ្រប់​គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរដែលត្រឡប់មកប្រទេសកំណើតវិញ

អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/02/2026

រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង

គុយបា ប្រទេសដែលខ្លាំងលើវិស័យទេសចរណ៍ បានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានដោយសារកង្វះខាតប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

គុយបា ជាប្រទេសដឹកោះដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាប្រភពចំណូលចម្បងនោះ កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារខ្វះខាតប្រេងឥន្ធនៈ រហូតបានបញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំងអាជីវកម្ម​ផ្នែកបដិសណ្ឋារកិច្ច ទាំងសកម្មភាពរបស់ប្រជាជន

ក្រុមហ៊ុនជំនាញវិស័យសាងសង់លំដាប់អន្តរជាតិមួយស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិ IDECGROUP ASIA ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំណង់, ថាមពល, ឧស្សាហកម្មបៃតង និងភស្តុភារកម្ម នៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/02/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)