កសិដ្ឋានបែបអ៊ីដ្រូប៉ូនិច Bustanica នៅក្នុងទីក្រុងឌូបៃ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ និងបានជាប់ឈ្មោះជាកសិដ្ឋានដែលមិនប្រើប្រាស់ដីដាំដំណាំដែលធំជាងគេបំផុតលើពិភពលោក។

កសិដ្ឋានដ៏ធំអស្ចារ្យនេះមានផ្ទៃក្រឡាសរុបដល់ទៅ ៣៣០ ០០០ហ្វីតការ៉េ ឬត្រូវជាង ៣០ ០០០ម៉ែត្រការ៉េ អាចបង្កើនសមត្ថភាពទទួលផលដល់ទៅ ១ ០០០ ០០០គីឡូក្រាម ជាផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ជារៀងរាល់ឆ្នាំ ខណៈដែលដំណើរការនៃការដាំដុះដំណាំទាំងអស់បានប្រើប្រាស់ទឹកត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃការប្រើប្រាស់ទឹកក្នុងការដាំដំណាំធម្មតាតាមបែបបុរាណ។

កសិដ្ឋាន Bustanica បានធ្វើការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមវដ្តផលិតកម្មដើម្បីធានាឲ្យបានថា ផលិតផលទាំងនោះមានលក្ខណៈស្រស់ៗ និងអនាម័យខ្ពស់ ហើយប្រកបដោយការដាំដុះដែលគ្មានថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ឬសារធាតុគីមីណាឡើយ។
ប្រព័ន្ធប្រើប្រាស់ទឹកដ៏សន្សំសំចៃ និងមានប្រសិទ្ធភាពខ្ពស់បំផុតត្រូវបានបំពាក់នៅកសិដ្ឋាននេះ ហើយជាលទ្ធផល Bustancia អាចចំណេញទឹកដល់ទៅ ២៥០លានលីត្រជារៀងរាល់ឆ្នាំធៀបទៅនឹងការដាំដុះនៅដីធម្មតាដើម្បីទទួលបានផលក្នុងទំហំដូចគ្នា។ លើសពីនេះកសិដ្ឋាននេះនឹងមិនផ្តល់ផលប៉ះពាល់ដល់បញ្ហាបរិស្ថានពិភពលោកឡើយ ទាំងធនធានដី ការប្រើប្រាស់ទឹក និងផលិតផលពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងសង្វាក់នៃការបំពុលបរិយកាស។

គួរឲ្យដឹងដែរថា ក្នុងដំណាក់កាលនេះ Bustanica អាចនាំចេញផលិតផលភាគច្រើនជាបន្លែប្រភេទស្លឹកបៃតង ដូចជា សាឡាដជាដើម តាមរយៈជើងហោះហើរនានារបស់អារ៉ាប់ ឬនៅតាមផ្សារទំនើបក្នុងសហភាពអារ៉ាប់រួម ប៉ុន្តែនាពេលអនាគតអាជីវកម្មរំពឹងទុកថានឹងពង្រីកខ្លួនក្នុងការផលិត និងលក់ផលិតផលបន្ថែមទៀត រួមទាំងប្រភេទផ្លែឈើចម្រុះផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content