តើ JASSM មីស៊ីលទំនើប មានសមត្ថភាពបាញ់ចំងាយឆ្ងាយតម្លៃ៧០ម៉ឺនដុល្លារ អាចផ្លាស់ប្តូរស្ថានភាពជម្លោះអ៊ុយក្រែនបានទេ ?

បរទេស ៖ ក្រោយទទួលបានយន្តហោះចម្បាំងផលិតនៅអាមេរិក F-16 ដំបូងរួចមកមក កំដៅរវាងអ៊ុយក្រែន និងរុស្ស៊ី ហាក់ដូចជាមិនចុះត្រជាក់នោះឡើយ ពីព្រោះយោធាអ៊ុយក្រែន អាចមានសមត្ថភាពក្នុងការវាយចូលជ្រៅដល់ទឹកដីរបស់រុស្ស៊ីបានហើយក្រោយពីបានទាមទារអស់រយៈពេលជាច្រើនខែពីសំណាក់រដ្ឋាភិបាលក្រុងគៀវ។ កាន់តែគួរឲ្យចង់តាមដានបន្ថែមទៀតសម្រាប់ជម្លោះដែលបានផ្ទុះឡើងតាំងតែពីឆ្នាំ២០២២នេះ រដ្ឋាភិបាលអាមេរិកកាលពីពាក់កណ្តាលខែសីហាកន្លងមកនេះបានបង្ហើបពីផែនការក្នុងការផ្តល់សព្វាវុធទំនើបមួយប្រភេទទៀតដែលអាចវាយចូលកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ី។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពិថ្ងៃទី១៥ ខែសីហាកន្លងមកនេះ បានចាប់ផ្តើមពិចារណា និងពិភាក្សាក្នុងការបើកភ្លើងខៀវដោយអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ជំនួយជាគ្រាប់មីស៊ីលបច្ចេកវិទ្យាទំនើបបំផុតរបស់ខ្លួន និងត្រូវបានគេស្គាល់ថា JASSM(Joint Air-to-Surface Standoff Missile ប្រភេទ AGM-158 ទៅឲ្យយោធាអ៊ុយក្រែន។

មីស៊ីលប្រភេទនេះមានតម្លៃខ្លាំងណាស់ ប៉ុន្តែវាអាចធ្វើការវាយប្រហារតាមផ្លូវវអាកាសបានយ៉ាងងាយស្រួល និងបានចំងាយឆ្ងាយ ជាពិសេសគឺអាចបំពាក់ជាមួយនឹងយន្តហោះចម្បាំង F-16 ដែលទើបផ្តល់ឲ្យអ៊ុយក្រែននោះផងដែរ។ តាមតម្លៃទីផ្សារបច្ចុប្បន្ន អាមេរិកដាក់លក់មីស៊ីលទាំងនេះក្នុងតម្លៃប្រមាណជា ៧០ម៉ឺនដុល្លារក្នុងមួយគ្រាប់ ហើយអាចវាយប្រហារក្នុងចំងាយពី៤០០គីឡូម៉ែត្រទៅដល់៩០០គីឡូម៉ែត្រជាមួយនឹងក្បាលគ្រាប់ផ្ទុះទំងន់ដល់ទៅជាង៤០០គីឡូក្រាម។

JASSM ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងជួរទ័ពអាកាសអាមេរិកតាំងតែពីឆ្នាំ២០០៩ វាក៏ធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការសង្គ្រាមនៅស៊ីរីកាលពីឆ្នាំ២០១៨ និងក៏ធ្លាប់បានវាយប្រហារសម្លាប់មេដឹកនាំក្រុម IS ដែលមានឈ្មោះថា Abu Bakar al Baghdadi កាលពីឆ្នាំ២០១៩ ទៀតផង។

យ៉ាងណាក្តី យោងតាមអ្នកជំនាញស្រាវជ្រាវមកពីវិទ្យាស្ថានសិក្សាយោធា Royal United Services Institute លោក Justin Bronk បានលើកឡើងថា ថ្វីត្បិតតែ JASSM នឹងអាចជួយឲ្យអ៊ុយក្រែនក្នុងការវាយប្រហារបានឆ្ងាយជាងមុនចូលជ្រៅដល់ទឹកដីរុស្ស៊ីទាំងមូលដ្ឋានទ័ពសំខាន់រហូតទៅដល់ទីមេបញ្ជាការ និងមូលដ្ឋានទ័ពរុស្ស៊ីនៅ Crimea ក្តី ប៉ុន្តែ លោកជឿជាក់ថា បញ្ហាតម្លៃនៃមីស៊ីល និងដំណើរការរៀបចំ ការផ្គត់ផ្គង់ គឺជារឿងដែលស្មុគ្រស្មាញ និងផ្តល់ផលលំបាកសម្រាប់អាមេរិកក្នុងនាមជាអ្នកឧបត្ថម្ភធំ។

លោក Bronk បានបន្តទៀតថា មិនដែលមានប្រវត្តិនៃការប្រើប្រាស់មីស៊ីលចំងាយឆ្ងាយ ហើយយកឈ្នះសង្គ្រាមនោះទេ ប៉ុន្តែខ្ទង់ចំណាយដ៏ច្រើនទាំងការដឹកជញ្ជូន និងការចំណាយពាក់ព័ន្ធផ្សេងទៀតនឹងបានត្រឹមធ្វើឲ្យលទ្ធផលនៃជម្លោះស្ថិតនៅក្នុងភាពកាន់តែស្រពិចស្រពិលប៉ុណ្ណោះ។

បន្ថែមពីលើនេះ អ្នកជំនាញម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Phillips P. O’Brien ​ដែលជាអ្នកសរសេរអត្ថបទស្រាវជ្រាវនៅ Substack បានចង្អុលបង្ហាញថា៖ មកទល់ពេលនេះ JASSM គឺស្ថិតនៅត្រឹមដំណាក់កាលពិភាក្សាគ្នានៅឡើយសម្រាប់រដ្ឋាភិបាលអាមេរិក ប៉ុន្តែយើងបានដឹងឮមកហើយថា កន្លងមកអ្វីដែលយោធាអាមេរិកមិនចង់មើលឃើញបំផុតនោះគឺបច្ចេកវិទ្យាអាវុធរបស់ខ្លួននឹងធ្លាក់ទៅដល់ដៃក្រុមដែលពួកគេមិនចង់ឲ្យដោយបារម្ភថា បច្ចេកវិទ្យាអាវុធទាំងនោះនឹងត្រូវបានភាគីសត្រូវអាចរៀនសូត្របាន និងចាប់បានចំណុចខ្សោយរបស់ខ្លួនទៅវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ