អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak បានបន្តពង្រីកការនាំមុខក្នុងការបោះឆ្នោតជុំចុងក្រោយកាលពីថ្ងៃដើមសប្ដាហ៍ ដោយសមាជិកសភាអភិរក្សនិយមដើម្បីសម្រេចនាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស បន្ទាប់ពីរដ្ឋាភិបាលត្រូវរំលាយព្រោះតែការដាក់ពាក្យលាឈប់ជាច្រើនពីសមាជិកក្រោយមានរឿងអាស្រូវ។

លោក Rishi Sunak ត្រូវប្រឈមការប្រជែងដើម្បីទទួលបាននៅវគ្គផ្តាច់ព្រ័ត្រពីរត្រូវបានរឹតបន្តឹង។ នេះបើយោងងាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។ គណបក្សបានប្រកាសថា Sunak ទទួលបានការគាំទ្រពីសមាជិកសភា Tory ១១៥នាក់ តាមពីក្រោយដោយបេក្ខជន Penny Mordaunt ដែលជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មឈើលំដាប់លេខ២ ដោយទទួលបានសម្លេង៨២ និងរដ្ឋមន្ត្រីការបរទេស Liz Truss ទទួលបានការគាំទ្រ ៧១សម្លេង បេក្ខជន Kemi Badenoch ទទួលបាន ៥៨ និង Tom Tugendhat ទទួលបាន ៣១សម្លេង ដែលបានទម្លាក់ចេញពីតំណែងជាបេក្ខជនចុងក្រោយ។ នេះបើយោងតាម BBC។

សមាជិកសភានឹងបន្តបោះឆ្នោតរហូតដល់សល់តែបេក្ខជនពីររូប ហើយអ្នកឈ្នះត្រូវសម្រេចដោយសមាជិកបក្ស។ Mordaunt គឺជាបេក្ខជនទទួលបានពេញចិត្តច្រើនមុនចុងសប្តាហ៍ ប៉ុន្តែបានបាត់បង់ការបោះឆ្នោតពីជុំមុន។ ម្ចាស់កម្មវិធីទូរទស្សន៍កាលពីថ្ងៃចន្ទបានលុបចោលការជជែកពិភាក្សាគ្នាដែលបានគ្រោងទុករវាងគូប្រជែងដែលនៅសេសសល់សម្រាប់យប់ថ្ងៃអង្គារបន្ទាប់ពី Sunak និង Truss បានដកខ្លួនចេញ។ នេះបើតាម Sky News ដែលនឹងត្រូវរៀបចំការជជែកដេញដោល។
អ្នករៀបចំកម្មវិធីបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
“សមាជិកសភាអភិរក្សត្រូវបានគេនិយាយថាមានការព្រួយបារម្ភអំពីការខូចខាតដែលការពិភាក្សាកំពុងធ្វើចំពោះមុខរបស់គណបក្សអភិរក្ស ដោយបង្ហាញពីការខ្វែងគំនិតគ្នា និងការបំបែកនៅក្នុងគណបក្ស”
នាយករដ្ឋមន្ត្រី Boris Johnson បានប្រកាសកាលពីថ្ងៃទី៧ខែកក្កដាថា លោកបានលាលែងពីតំណែងជាមេដឹកនាំអភិរក្សនិយម បន្ទាប់ពីមានការបះបោររបស់រដ្ឋាភិបាលក្នុងការតវ៉ាចំពោះរដ្ឋបាលដែលទទួលរងនូវរឿងអាស្រូវរបស់គាត់។ លោកបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់អ្នកស្នងតំណែងរបស់លោកត្រូវបានប្រកាសនៅថ្ងៃទី៥ខែកញ្ញា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងរដូវកាលបៃតង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/07/2026
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ក្រោមការផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ និងការវិនិយោគក្នុងខេត្តមួយនេះ

នាយករដ្ឋមន្ត្រីប៊ុលហ្គារី គាំទ្រលោកស្រី Iliana Yotova ជាបេក្ខភាពប្រធានាធិបតី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/07/2026
នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ថា គណបក្ស Progressive Bulgaria (PB) របស់លោក នឹងគាំទ្រលោកស្រី Iliana Yotova ឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ ខាងមុខ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content