បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បោះទុនសរុបជាង ៣០០ពាន់លានដុល្លារទៅលើទីផ្សារ AI ដោយសង្ឃឹមថាអាចស្រូបទាញបានរាប់សិបទ្រីលានដុល្លារមកវិញ

បរទេស ៖ លែងជារឿងថ្មីទៀតហើយសម្រាប់បច្ចេកវិទ្យា AI ធៀបទៅនឹងប៉ុន្មានឆ្នាំមុននៅពេលដែលវាបានបង្ហាញខ្លួនជាលើកដំបូង ពីព្រោះថានៅពេលនេះវាបានចាក់ស្រេះចូលទៅក្នុងបដិវត្តបច្ចេកវិទ្យាស្ទើរគ្រប់កម្រិត និងគ្រប់វិស័យ។

សមត្ថភាពដ៏អស្ចារ្យរបស់ AI ក្នុងមុខងារជាច្រើនដែលមានរួមទាំងការបង្កើតរូបភាពវិដេអូ ក៏ដូចជាការសេរសេរកូដកំព្យូទ័រផងនោះ វាបានក្លាយទៅជាចំណែកមួយក្នុងការធ្វើឲ្យអាជីវកម្មនានាដែលមានបញ្ចូលបច្ចេកវិទ្យានេះកំពុងទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្លា។

កាន់តែគួរឲ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ ថ្វីត្បិតតែឧស្សាហកម្មនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយក្តី ប៉ុន្តែការព្យាករណ៍របស់ The Wall Street បានបង្ហាញថា ទីផ្សារនៃបច្ចេកវិទ្យា AI អាចនឹងកើនឡើងពីចន្លោះ ៧ទ្រីលានដុល្លារ ទៅដល់២០០ទ្រីលានដុល្លារនៃចំណែកសេដ្ឋកិច្ចពិភពលោកក្នុងអំឡុងពេល១ទសវត្សរ៍ក្រោយ។

ការវិវត្តឥតឈប់ឈរនេះហើយគឺជាកត្តាសំខាន់តែមួយគត់ដែលកំពុងធ្វើឲ្យបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោកសុខចិត្តប្រកួតប្រជែងគ្នាវិនិយោគលុយដ៏ច្រើនសន្ធឹកសន្ធាប់តាមគ្នា អភិវឌ្ឍបច្ចេកវិទ្យាកាន់តែទំនើបជាងគ្នា ជាពិសេសលុយមួយចំនួនត្រូវបានយកទៅប្រើប្រាស់ក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព្រមទាំងបច្ចេកវិទ្យាបន្ទះឈីបផងដែរ។

យោងតាមការព្យាករណ៍ដែលធ្វើឡើងដោយធនាគារវិនិយោគ Morgan Stanley បានបង្ហាញថា គិតត្រឹមតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៤ប៉ុណ្ណោះដែលកំពុងនាំមុខគេលើវិស័យនេះ បានវិនិយោគជាទឹកប្រាក់សរុបបញ្ចូលគ្នារហូតទៅដល់ជាង៣០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥ ហើយក្នុងនោះគេមើលឃើញថា ក្រុមហ៊ុន Nvidia គឺជាអ្នកវិនិយោគធំជាងគេបំផុតនៅក្នុងឧស្សាហកម្មមួយនេះ។

ក្រៅពីនោះគេសង្កេតឃើញថា មានក្រុមហ៊ុនជាបន្តបន្ទាប់រៀងគ្នាដែលវិនិយោគលុយច្រើនជាងគេទៅលើបច្ចេកវិទ្យា AI ដែលរួមមានដូចជា Amazon វិនិយោគប្រមាណជា ៧៥ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet វិនិយោគ៥០ពាន់លានដុល្លារ, ក្រុមហ៊ុន Meta Platforms វិនិយោគ៤០ពាន់លានដុល្លារ, ក្រុមហ៊ុន Oracle វិនិយោគ១៩ពាន់លានដុល្លារ និង Tesla ប្រមាណជា១១ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា បន្ទះឈីបគឺជាផ្នែកមួយដ៏សំខាន់នៃខួរក្បាលរបស់បច្ចេកវិទ្យា AI ដូច្នេះ ក្រុមហ៊ុនអ្នកជំនាញផលិតដូចជា Nvidia គឺជាអ្នកដែលអាចកើបលុយបានច្រើនជាងគេបំផុតពីការស្ទុះឡើងយ៉ាងខ្លាំងនៃទីផ្សារមួយនេះ។ ជាក់ស្តែងកាលពីឆ្នាំ២០២៣កន្លងទៅ Nvidia បានស្រូបយកចំណែកទីផ្សារផ្គត់ផ្គង់បន្ទះឈីបដល់ទៅ ៩៨ភាគរយ និងបន្តឈរជើងជាអ្នកខ្លាំងជាងគេក្នុងទីផ្សារនេះដដែល ហើយអាចបន្តទៅដល់ឆ្នាំក្រោយៗទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *