រាជរដ្ឋាភិបាល និងវិស័យឯកជនរៀបចំផែនការធានាប្រភពទឹកស្អាតនៅទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំពិភាក្សាមួយដើម្បីរៀបចំផែនការធានាប្រភពទឹកដែលចាំបាច់សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស និងកាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ទឹកស្អាតនៅចុងរដូវប្រាំងខាងមុខ។

កិច្ចប្រជុំកាលពីពាក់កណ្តាលសប្តាហ៍នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ​ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយប្រធានក្រុមប្រឹក្សាភិបាល និងតំណាងរដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖

«យើងត្រូវប្រកាន់យកអភិក្រមដែលមានវិធានច្បាស់​លាស់ ដើម្បីកំណត់តំបន់អាចមានហានិភ័យប្រភពទឹក មុននឹងបញ្ហាខ្វះទឹកអាចឈានចូលមកដល់ដោយផ្លាស់ប្តូរវិធីសាស្ត្រពីការដោះស្រាយបញ្ហាមួយករណីម្តងៗ។ ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះគឺដើម្បីបង្កើតយន្តការផ្លូវការទៀងទាត់ និងជាសមូហភាពមួយ ដើម្បីដោះស្រាយបញ្ហាប្រភពទឹកសម្រាប់និរន្តរភាពសេវាផ្គត់ផ្គង់ទឹកស្អាត»។

ឯកឧត្តម​បាន​រំលេចអំពី​ហានិភ័យ​ដែល​បង្ក​​ដោយ​ការ​អស់ទឹកពី​ប្រភព​ទឹក​ក្នុងករណីភាព​រាំងស្ងួតអូសបន្លាយរយៈពេលវែង ព្រមទាំងការ​​ប្រជែងក្នុងការប្រើប្រាស់​ទឹកសម្រាប់គោលបំណង​ផ្សេង​ៗ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហការរវាងរដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន មន្ទីរពាក់ព័ន្ធក្រោមរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាការប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និងជួយគ្នាដោះស្រាយពេលមានវិបត្តិ។

ក្នុងកិច្ចប្រជុំនេះ វិស័យឯកជនបានរាយការណ៍ពីការធ្លាក់ចុះបរិមាណទឹកសម្រាប់ការផលិតទឹកស្អាត ដោយប្រតិបត្តិករខ្លះបានស្នើជីកស្រះទឹកបន្ថែម និងស្តារប្រភពទឹកដែលមានស្រាប់ និងស្នើសុំការផ្តល់ប្រភពទឹកបន្ថែមសម្រាប់តែការផ្គត់ផ្គង់ទឹកស្អាតដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនបានពេញមួយឆ្នាំ។

ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រភពទឹកដោយប្រកាន់ស្មារតីសហការគ្នា ព្រមទាំងបានស្នើឱ្យរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនធំៗដែលអាចនៅសល់សមត្ថភាពផលិតទឹកលើស ជួយគាំទ្រ និងលក់ទឹកដុំដល់ប្រតិបត្តិករតូចៗ ដែលនឹងជួបប្រទះការខ្វះទឹក។

ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជិតស្និទ្ធជាមួ​យ​ប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្ត ដើម្បីវាយតម្លៃបញ្ហាប្រឈមទាំងនេះដោយភាពបុរេសកម្ម ដោយស្នើដំណោះស្រាយជាក់លាក់ចំពោះការធានាប្រភពទឹក និងកាត់បន្ថយការរំខានដល់សេវាទឹកស្អាតក្នុងភូមិសាស្ត្រនៃខេត្តនីមួយៗ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ដែលរួមមានការវិនិយោគសំខាន់ៗលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយផ្តោតលើការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពប្រភពទឹកសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋជាច្រើនជំនាន់ទៅមុខទៀត។ ក្រសួងក៏បានកំពុងគិតគូរអំពីវិធានការជាអន្តរវិស័យ ដើម្បីសម្រេចនូវការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងគោលដៅធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃវិស័យទឹកស្អាត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published. Required fields are marked *