ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃអាកាសចរស៊ីវិលកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កម្ពុជា បាន និងកំពុងខិតខំតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូងឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលជើងហោះហើរត្រង់ជាមួយប្រទេសត្រូវបានចាប់ដំណើរការឡើងវិញជាបន្តបន្ទាប់។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងខិតខំធ្វើម៉េចឱ្យមានការហោះហើរតភ្ជាប់រវាងបណ្តាប្រទេសអាស៊ីខាងត្បូង និងប្រទេសកម្ពុជា រួមមាន ប្រទេសឥណ្ឌា, ប្រទេសស្រីលង្កា និងប្រទេសប៉ាគីស្ថាន។
ឯកឧត្តមបានបញ្ជាក់ថា ៖
“កម្ពុជាបានជំរុញឱ្យមានការតភ្ជាប់ផ្លូវចាស់ ដែលបានន័យថា ក្រុមហ៊ុនដែលធ្លាប់ហោះហើរជាមួយកម្ពុជា និងតភ្ជាប់ផ្លូវថ្មីពីប្រទេសមជ្ឈឹមបូព៌ា ព្រោះប្រទេសមជ្ឈឹមបូព៌ា គឺជាទីឆ្លងកាត់សំចត(ផ្លូវឆ្លងកាត់) Halt Transit ព្រមទាំងបានតភ្ជាប់ជើងហោះហើរចាស់ៗ និងថ្មីឡើងវិញរវាងប្រទេសចិនផងដែរ ខណៈដែលបច្ចុប្បន្ននេះ មានការរីកចម្រើនជាច្រើននូវផ្លូវហោះហើររវាងចិន និងកម្ពុជា ដែលខុសកាលពីប៉ុន្មានខែមុន ការហោះហើររវាងប្រទេស ចិន-កម្ពុជា មានតែ៣ជើងទៅ និង៣ជើងមក តែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះឃើញថាការហោះហើរបានវិវត្ដឈានដល់១៥ជើង (១៥ជើងទៅ និង១៥ជើងមក) ក្នុងមួយសប្ដាហ៍”

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា ៖
“ចំពោះតម្លៃសំបុត្រ ដោយសារតែមានការកើនឡើង នូវជើងហោះហើរក៏មានការធ្លាក់ចុះជាបន្ដបន្ទាប់។ កាលពីក្នុងអំឡុងពេលកូវីដ-១៩ រាតដាលខ្លាំង តម្លៃសំបុត្របានឡើងជាង១ម៉ឺនដុល្លារ ចំពោះការហោះហើរទៅវិញទៅមក រវាងចិន និងកម្ពុជា បន្ទាប់មក ក៏មានការធ្លាក់ចុះ ៦ ០០០ដុល្លារ ហើយឥឡូវនេះនៅសល់ត្រឹមចន្លោះពី៨០០ដុល្លារ ទៅ១០០០ដុល្លារប៉ុណ្ណោះ សម្រាប់១ជើងនៃការហោះទៅមកស្រុកចិន អាស្រ័យទៅលើរយៈចំងាយនៃទីក្រុង”
គួរកត់សម្គាល់ផងដែរថា រយៈពេល៨ខែ ឆ្នាំ២០២២ កន្លងទៅនេះ ចំនួនភ្ញៀវចិនដែលបានមកកម្ពុជាតាមផ្លូវអាកាសមានចំនួន ៤១ ៤២១នាក់ កើនឡើង ២៧.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ តែបើធៀបរយៈពេល១ខែ រវាងខែកក្កដា និងខែសីហា កើនឡើង ២២.៣៧% ដោយសព្វថ្ងៃនេះ ជើងហោះហើរពីកម្ពុជាទៅចិន បានបង្កើនក្នុងមួយសប្តាហ៍ចំនួន១៥ជើងទៅចិន និងចំនួន១៥ជើង ពីចិនមកកម្ពុជា ។
ក្នុងរយៈពេល៨ខែនេះផងដែរ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមកពីបណ្តាប្រទេសផ្សេងៗទៀតដូចជា៖
* ប្រទេសថៃ ចំនួនជិត២៤ម៉ឺននាក់ កើនឡើង ៣២២.៥%
* ប្រទេសវៀតណាម ចំនួនជិត២០ម៉ឺននាក់ កើនឡើង ២ ៤២៤.៤%
* សហរដ្ឋអាមេរិក ចំនួនជាង៣ម៉ឺន៤ពាន់នាក់ កើនឡើង ១ ៥៩៤%
* ប្រទេស ឥណ្ឌូនេស៊ី ចំនួន២ម៉ឺន៧ពាន់នាក់ កើនឡើង ៦៦១.៤%
* ប្រទេសកូរ៉េ ចំនួន២ម៉ឺន៣ពាន់នាក់ កើនឡើង ៩៦០.៦%
* ប្រទេសម៉ាឡេស៊ី ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង ២ ១៥៤.៣%
* ប្រទេសបារាំង ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង ២៤៧០.៨%
* ប្រទេសអង់គ្លេស ចំនួន១ម៉ឺន៥ពាន់នាក់ កើនឡើង ៤ ២២២.៩%
* ប្រទេសអូស្រ្តាលី ចំនួនជាង១ម៉ឺន៣ពាន់នាក់ កើនឡើង ៤ ៥៨៩.៦%៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content