Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.net បានលើកឡើងថា កសិករខ្នាតតូចនៅប្រទេសហ្សំប៊ីប្រឈមនឹងបញ្ហាគ្មានទីផ្សារបើទោះបីជាតម្រូវការពិភពលោកកំពុងកើនឡើងយ៉ាងឆាប់រហ័សទៅលើផលិតផលដែលមានគុណភាពក៏ដោយ ខណៈដែល Good Nature Agro (GNA) កំពុងជួយកសិករខ្នាតតូចនៅប្រទេសហ្សំប៊ី ដើម្បីបង្កើនប្រាក់ចំណូលទ្វេដង និងជំរុញឲ្យមានទីផ្សារសម្រាប់កសិផលដែលបង្កើតបាន។

នៅក្នុងហ្សំប៊ី មានប្រជាជនប្រមាណ ៦០ភាគរយចូលរួមធ្វើកសិកម្ម ប៉ុន្តែដោយសារហេតុផលមួយធ្វើឲ្យការដាំដុះមិនសមស្របនឹងតម្រូវការទីផ្សារ ហើយលទ្ធភាពទទទួលបានទិន្នផលដែលមានគុណភាពនៅមានកម្រិតនៅឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ Good Nature Agro (GNA) បានចាប់ផ្តើមជាគម្រោងសាកល្បងតូចមួយនៅក្នុងឆ្នាំ២០១៤ ហើយបានក្លាយជាសហគ្រាសសង្គមស្វែងរកប្រាក់ចំណេញដែលផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងទំនិញស្រដៀងគ្នាសម្រាប់កសិករហ្សំប៊ី។ ក្រុមហ៊ុននេះត្រូវបានជំរុញដោយពាណិជ្ជកម្មស្ទើរតែទាំងស្រុង ហើយបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងពី ២,៥ លានដុល្លារនៅឆ្នាំ ២០១៩ ដល់ ៥,៧ លានដុល្លារក្នុងឆ្នាំ២០២១។

ដោយផ្អែកលើតួលេខឆ្នាំ២០២១ ប្រាក់ចំណូលរបស់ក្រុមហ៊ុនប្រហែល ៧៩ ភាគរយបានមកពីការផលិតគ្រាប់ពូជ, ១២ ភាគរយបានមកពីការលក់ទំនិញ ឬ ដំណាំ, និង ៩ ភាគរយពីការផ្តល់ហិរញ្ញប្បទានសម្រាប់កសិករ។ គ្រាប់ធញ្ញជាតិទាំងនោះរួមមាន សណ្តែកសៀង សណ្តែកខៀវ សណ្តែកបារាំងលឿង សណ្ដែកដី សណ្តែកឡេទីជាដើម ត្រូវបានកំណត់ថាជាដំណាំអាទិភាព ព្រោះវាធ្វើឱ្យដីមានជីជាតិឡើងវិញ ជាអាហារូបត្ថម្ភខ្ពស់ និងទទួលបានផលចំណេញច្រើននៅលើទីផ្សារ ដែលមកទល់ពេលនេះ ក្រុមហ៊ុនមានបុគ្គលិកប្រហែល ១៦៥ នាក់ និងធ្វើការជាមួយកសិករជាង ២៦ ០០០ នាក់។

ទន្ទឹមនឹងនេះ ប្រតិបត្តិការស្នូលរបស់ GNA មានកម្មវិធីធំៗចំនួនពីរ គឺកម្មវិធីគ្រាប់ពូជ (គ្រាប់ពូជផលិតកម្ម) និងកម្មវិធីប្រភព (ផលិតកម្មទំនិញ)។ នៅផ្នែកគ្រាប់ពូជនៃអាជីវកម្ម កសិករត្រូវបានផ្តល់ការបណ្តុះបណ្តាល ការផ្តល់ប្រាក់កម្ចី និងទីផ្សារដែលអាចទុកចិត្តបានអំពីគ្រាប់ពូជដែលពួកគេនឹងត្រូវដាំ។ GNA ​ទិញ​គ្រាប់ពូជ​ក្នុង​តម្លៃ​ពិសេស ដែល​បន្ទាប់មក​លក់​ឱ្យ​កសិករ​នៅផ្នែកកម្មវិធីប្រភព។ មុនពេលដាំដំណាំ GNA កំណត់ទំនិញដែក្រុមហ៊ុនទិញត្រូវការ ហើយវាបានក្លាយជាមូលដ្ឋានសម្រាប់អ្នកបង្កាត់គ្រាប់ពូជរបស់ក្រុមហ៊ុននឹងផលិត និងដាំដុះ។ លើសពីនេះ កសិករនៅក្រោមកម្មវិធីប្រភពក៏ទទួលបានការបណ្តុះបណ្តាល និងប្រាក់កម្ចី ហើយក្រុមហ៊ុនធានាទិញផលិត​ផល​ទាំង​អស់​ ដែលបន្ទាប់​មក​នឹងលក់បន្ត​ឱ្យ​ក្រុម​ហ៊ុន​ទិញ។

ជាទូទៅ កសិករត្រូវបានប្រមូលផ្តុំជាក្រុម ហើយត្រូវបានគ្រប់គ្រងដោយពួកភ្នាក់ងារឯកជន (PEA) ដោយេភ្នាក់ងារទាំងនេះត្រូវបានជ្រើសរើសពីក្រុមកសិករ។ ពួកគេត្រូវបានបណ្តុះបណ្តាលដើម្បីជួយសម្រួលដល់ការបណ្តុះបណ្តាលជាប្រចាំសម្រាប់ក្រុមកសិកររបស់ពួកគេ និងផ្តល់ដំបូន្មានដល់កសិករដើម្បីបំពេញតម្រូវការជាក់លាក់ និងការអនុវត្តកសិកម្មកាន់តែប្រសើរជាងមុន។ ប្រហែល ៤៣ ភាគរយនៃភ្នាក់ងារ PEA របស់ក្រុមហ៊ុនគឺជាស្ត្រី ហើយពួកគែប្រើកម្មវិធីមួយហៅថា “Smallholdr” ដើម្បីតាមដានគោលដៅប្រាក់ចំណូលរបស់កសិករ និងការរីកចម្រើនរបស់ពួកគេ។ កាលពីខែមករា ឆ្នាំ ២០២៣ ពួកគេផ្លាស់ប្តូរទៅជាកម្មវិធីថ្មីមួយដែលជាកម្មសិទ្ធិរបស់ GNA ដើម្បីផ្តល់ដំបូន្មានកសិកម្មបន្ថែមទៀត និងជួយសម្រួលដល់ការផ្តល់ឥណទានពីស្ថាប័នហិរញ្ញវត្ថុដោយផ្ទាល់ដល់កសិករ។ មិនត្រឹមតែប៉ុណ្ណោះ កសិករដែលចូលរួមជាមួយ GNA រាយការណ៍ថា ពួកគេរកប្រាក់ចំណូលច្រើនជាង ៣ដងចំណូលពីដំណាំពោត ដោយចំណូលពីមុន ១១៦ ដុល្លារក្នុងមួយហិកតា ប៉ុន្តែឥឡូវកើនឡើងដល់ ៦០០ ដុល្លារក្នុងមួយហិកតា។

ក្រៅពីនេះ ក្រុមហ៊ុនបានផ្តល់ជូនការគាំទ្រដល់កសិករក្នុងទម្រង់ផ្សេងៗគ្នា។ នៅដើមរដូវ កសិករត្រូវបានផ្តល់ការបណ្តុះបណ្តាល និងកម្ចីជាគ្រាប់ពូជតូចៗ ដោយពួកគេបានសងជាគ្រាប់ពូជវិញក្រោយការប្រមូលផល។ កសិករនៅក្នុងកម្មវិធីប្រភពត្រូវបានផ្សារភ្ជាប់ជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ (MFIs) សម្រាប់ការផ្តល់ហិរញ្ញប្បទានបន្ថែម។ ក្រុមហ៊ុនក៏ផ្តល់ការបណ្តុះបណ្តាលលើប្រធានបទពាក់ព័ន្ធផ្សេងៗទៀតដូចជា ការរក្សាកំណត់ត្រា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការធ្វើផែនការហិរញ្ញវត្ថុ។ លើសពីនេះ គ្រួសារកសិករត្រូវបង្កើតផែនការសម្រាប់រយៈពេល ១​ ឆ្នាំទៅ ៥ ឆ្នាំដែលអាចជួយពួកគេតាមដាននូវសមិទ្ធផលដែលបានកំណត់គោលដៅតាមពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ GNA ក៏បានវិនិយោគលើការកែលម្អប្រព័ន្ធទិន្នន័យរបស់ពួកគេ ដើម្បីជួយកសិករ​ក្នុងការ​បង្កើត​ពិន្ទុ​ឥណទាន​កាន់​តែ​ល្អឲ្យមានភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ (កម្ចី​ចាប់​ផ្តើម​ពី ៣០-៦០ ដុល្លារ ប៉ុន្តែ​អាច​កើន​ឡើង​ដល់ ២ ០០០ ទៅ ៣ ០០០ ដុល្លារ​ប្រសិន​បើ​កសិករអនុវត្តបាន​ល្អ)។

ទាក់ទងទៅនឹងការថែរក្សាបរិស្ថាន GNA ក៏យកចិត្តទុកដាក់លើហ្សែនគ្រាប់ពូជនៅក្នុងកម្មវិធីគ្រាប់ពូជរបស់ពួកគេផងដែរ។ ឥឡូវនេះ ពួកគេកំពុងស្វែងរកពូជដំណាំឆ្លាតវៃតាមអាកាសធាតុដែលអាចទប់ទល់នឹងការធ្វើកសិកម្មក្នុងលក្ខខណ្ឌធ្ងន់ធ្ងរដូចជា គ្រោះរាំងស្ងួតជាដើម ដែលគ្រាប់ពូជនោះជាប្រភេទដែលចំណាយពេលតិចជាង ១៥ ទៅ ៣៥ ថ្ងៃដើម្បីដុះលូតលាស់។ លើសពីនេះ GNA ក៏ផ្តល់តម្លៃ និងវិនិយោគលើការកែលម្អសុខភាពដីផងដែរ ដោយពួកគេកំពុងផលិតជីវឧស្ម័នពីសំបកគ្រាប់សណ្ដែកដី ល្បាយជីដែលមានសារធាតុសរីរាង្គ និងការភ្ជួររាស់ដីសម្រាប់ការកែតម្រូវជាតិអាស៊ីត។ មួយវិញទៀត អាកាសធាតុតាមបច្ចេកវិទ្យាឆ្លាតវៃកំពុងធ្វើឱ្យក្រុមហ៊ុន និងកសិករកាន់តែធន់នឹងអាកាសធាតុ។

ទោះជាយ៉ាងណាក្តី​ GNA ក៏ប្រឈមនឹងញ្ហាប្រឈមសំខាន់ៗផងដែរ។ សម្រាប់កសិករខ្នាតតូច ការគ្រប់គ្រងលំហូរសាច់ប្រាក់គឺជាបញ្ហាប្រឈមដ៏សំខាន់មួយជាពិសេសក្នុងអំឡុងពេលរដូវទាប។ ដើម្បីដោះស្រាយបញ្ហានេះ GNA ផ្តល់នូវប្រាក់កម្ចី ឬ ការទូទាត់មុនការប្រមូលផល ដែលកសិករអាចប្រើប្រាស់សម្រាប់ការចំណាយផ្សេងៗក្នុងរដូវទាប។ នៅពេលជិតប្រមូលផល ពួកគេសងប្រាក់វិញដោយគ្មានការប្រាក់ ហើយកសិករអាចពន្យារពេលរហូតដល់មួយខែមុនរដូវបន្ទាប់ថែមទៀតផង។ កាលពីបង្កើតគម្រោងនេះដំបូង GNA ​ប្រឈម​គឺ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ជាមួយ​សហគមន៍ ហើយហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខ្លះអាចមានកម្រិតជាពិសេសផ្នែកបច្ចេកវិទ្យា។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានចាប់ដៃគូជាមួយអ្នកផ្តល់សេវាទូរស័ព្ទ។ ក្រៅពីនេះ GNA ប្រឈមនឹងបញ្ហាផ្សេងៗដូចជា ការរាតត្បាតបានពន្យឺតដំណើរការជាច្រើន និងរារាំងការដឹកជញ្ជូន, បញ្ហាអាកាសធាតុ, និងជំងឺរុក្ខជាតិបានគំរាមកំហែងដល់ដំណាំ និងផលិតភាពផងដែរ។

យ៉ាងណាមិញ GNA គឺជាករណីដែលបង្ហាញថា ទោះបីជាសហគ្រាសទនេះមានទំហំតូចក៏ដោយ ប៉ុន្តែពួកគេអាច​ធ្វើ​ការ​ជាមួយ​កសិករ​ខ្នាតតូច តាមរយៈការច្នែប្រឌិត បច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ រួមទាំងបង្កើតផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផងដែរ។ ដូច្នោះហើយ រដ្ឋាភិបាលអាចពិចារណាបង្កើតវេទិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើការជាមួយអ្នកចំណូលទាប ឬ កសិករជាមូលដ្ឋាន ដើម្បីសិក្សាពីបទពិសោធន៍អាជីវកម្មរបស់ពួកគេ និងស្វែងរកឱកាសដែលអាចរវិនិយោគបាន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី