រដ្ឋមន្ត្រីការបរទេសឥណ្ឌាពន្យល់ពីភាពចាំបាច់នៃទំនាក់ទំនងជាមួយចិននៅក្នុងជោគវាសនាអាស៊ី និងពិភពលោក

បរទេស ៖ នៅក្នុងពេលជាច្រើនឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងមហាយក្សអាស៊ីទាំង ២ គឺ ឥណ្ឌា និងចិន បានបន្តមានបញ្ហាតានតឹងដាក៉គ្នាដោយសារកត្តាមួយចំនួនបូករួមទាំងបញ្ហាព្រំដែននៅមិនទាន់ដោះស្រាយ បញ្ហាជម្លោះ និងទំនាក់ទំនងពាណិជ្ជកម្មមិនមានភាពប្រកួតប្រជែង ទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ចិនជាមួយប៉ាគីស្ថាន និងការមិនចុះសម្រុងគ្នាផ្នែកនយោបាយ រួមទាំងការទូតផងដែរ ដើម្បីបង្កើនឥទ្ធិពលរៀងៗខ្លួននៅក្នុងតំបន់អាស៊ី។ ទោះជាយ៉ាងណាក្តី ក្នុងជំនួបគ្នាចុងក្រោយនៅព្រឹត្តិការណ៍ដែលរៀបចំឡើងដោយ The Asia Society នាទីក្រុងញូវយ៉កកាលពីសប្តាហ៍មុននេះភាគីទាំងពីរហាក់បានបង្ហាញភាពរាក់ទាក់ស្វាគមន៍ដាក់គ្នាដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ​Subrahmanyam Jaishankar ថែមទាំងបានលើកឡើងអំពីភាពសារៈសំខាន់នៃទំនាក់ទំនងរវាងឥណ្ឌា និងចិន ទាំងក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូលផងដែរ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំដែលមានការចូលរួមពីសំណាក់ប្រទេសជាច្រើនមកពីជុំវិញជុំពិភពលោកមួយនេះ រដ្ឋមន្ត្រីកាបរទេសឥណ្ឌា បានធ្វើការពន្យល់ពីរបៀបដែលទំនាក់ទំនងនេះអាចចាត់ទុកថាជាកូនសោរដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាធំៗក្នុងតំបន់ ក៏ដូចជាពិភពលោក។

លោក Jaishankar បានពោលបែបនេះថា៖

«ក្នុងគ្រាដែលពិភពលោកកំពុងស្ថិតនៅក្នុងការគ្រប់គ្រងដោយពហុប៉ូលបែបនេះ ខ្ញុំគិតថាទំនាក់ទំនងរវាងចិន និងឥណ្ឌា គឺជាកូនសោរដ៏សំខាន់សម្រាប់អនាគតរបស់តំបន់អាស៊ីទាំងមូល។ អាស៊ី ក៏មិនអាចជៀសផុតពីការអភិវឌ្ឍដែលគ្របដណ្តប់ទៅដោយពហុប៉ូលដូចគ្នាដែរ ដូច្នេះទំនាក់ទំនាក់ទំនងនេះមិនត្រឹមតែជាជោគវាសនារបស់អាស៊ីនោះទេ ប៉ុន្តែ វាក៏ជាអ្នកអាចជួយកំណត់ជោគវាសនា និងអនាគតរបស់ពិភពលោកផងដែរ»។

មុននេះ រដ្ឋាភិបាលទីក្រុងញូវដេលី តែងតែមានបំណងក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួនដើម្បីអាចក្លាយទៅជាចំណែកមួយដ៏សំខាន់ក្នុងចំណោមមហាអំណាចធំៗរបស់ពិភពលោក និងក្នុងតំបន់ដែលកន្លងមកឥណ្ឌាតែងតែទទួលរងនូវឥទ្ធិពលពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង។​ កាលពីដើមឆ្នាំកន្លងមកនេះ លោក Jaishankar ក៏ធ្លាប់បានណែនាំផងដែរថា ឥណ្ឌាចាំបាច់ត្រូវតែរង់ចាំស្វាគមន៍ការប្រកួតប្រជែង និងបញ្ហាប្រឈមផ្សេងទៀតក្រោមឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីខាងត្បូង។ ទោះជាយ៉ាងណាក្តី មន្ត្រីកំពូលផ្នែកការទូតរូបនេះក៏បានបង្ហាញភាពមិនសប្បាយចិត្តចំពោះការប៉ុនប៉ង់និងរារាំងដោយរដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការតម្លើងប្រទេសឥណ្ឌាទៅជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិទាំងដែលរដ្ឋាភិបាលឥណ្ឌាបានខិតខំយ៉ាងខ្លាំងក្នុងការតស៊ូមតិនៅវេទិកាធំៗរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិចំពោះបញ្ហាពហុប៉ូល និងតួនាទីជាច្រើនផ្សេងទៀតនៅក្នុងស្ថាប័នកំពូលនេះ។

ឥណ្ឌា និងចិន គឺជាប្រទេសដែលមានពលរដ្ឋច្រើនជាង១ពាន់លាននាក់ដូចគ្នា និងមានព្រំប្រទល់ជាប់គ្នាផង ដូច្នេះ បញ្ហារវាងប្រទេសទាំង ២ ដែលបានរៀបរាប់ខាងលើក៏អាចចាត់ទុកថាជាបញ្ហាដ៏សំខាន់របស់ពិភពលោក និងតំបន់ផងដែរ ជាពិសេសក្នុងសម័យកាលផ្លាស់ប្តូរពិភពលោកទៅកាន់សណ្តាប់ធ្នាប់ថ្មី ដោយភាគីទាំង ២ បានទទួលស្គាល់អំពីវិបត្តិ និងជម្លោះជាប្រវត្តិសាស្ត្រដ៏លំបាកទាំងនេះប៉ុន្តែពួកគេក៏កំពុងព្យាយាមដោះស្រាយបញ្ហាទាំងនោះម្តងមួយៗដោយមានទំនូលខុសត្រូវខ្ពស់។

ជាលទ្ធផល គិតត្រឹមដើមខែកន្លងមកនេះ បញ្ហាជម្លោះតាមព្រំដែន ក៏ដូចជាខ្សែបន្ទាត់តាមព្រំដែន ដែលមានប្រវែងជាង៣៥០០គីឡូម៉ែត្រនោះគឺបានដោះស្រាយប្រមាណជា៧៥ភាគរយហើយ ហើយក៏កំពុងបន្តធ្វើការលើកិច្ចការងារដែលនៅសេសសល់ផងដែរ។ លើសពីនេះ នៅក្នុងកិច្ចជំនួបជាច្រើនដងរវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង២ ដើម្បីបង្កើនទំនាក់ទំនងគ្នាឡើងវិញឲ្យកាន់តែប្រសើរ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយចុងក្រោយនេះវាត្រូវបានធ្វើឡើងនៅប្រទេសឡាវក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន។

គួរឲ្យដឹងដែរថា អាស៊ី ត្រូវបានចាត់ទុកថា ជាតំបន់ដែលមានភាពរីកចម្រើនបំផុតនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរដែលកើតឡើងដោយសារតែកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅក្នុងតំបន់។ គិតត្រឹមតែប្រទេសឥណ្ឌា ដែលបច្ចុប្បន្នជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោក ដោយផលិតផលសរុបក្នុងស្រុកមានទំហំដល់ទៅ ៣,៩៥ទ្រីលានដុល្លារ ហើយទំនងជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី៣ នៅចុងទសវត្សរ៍នេះ ខណៈដែលបច្ចុប្បន្ន​ ចិន​ ស្ថិត​នៅ​លំដាប់​ទី​ ២ តាម​ពី​ក្រោយ​សហរដ្ឋអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស