ម៉ាលី ក្លាយជាឃ្លាំងទ្រព្យរបស់ចិនសម្រាប់ផលិតអាគុយឡានអគ្គិសនី និងក្តោបក្តាប់ទីផ្សារពិភពលោកបានកាន់តែរឹងម៉ាំ

បរទេស ៖ បច្ចុប្បន្ន ចិន គឺជាអ្នកក្តោបក្តាប់ទីផ្សាររថយន្តអគ្គិសនីនាំមុខគេរបស់ពិភពលោកតាមរយៈការរួមចំណែកដល់ទៅ៦០ភាគរយនៃការនាំចេញរថយន្តអគ្គិសនីទៅកាន់ទីផ្សារសកល និងផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីប្រមាណជា៧៧ភាគរយ ខណៈដែលចំណូលបានមកពីការនាំចេញទាំង២នេះមានប្រមាណជា ១៣៩ពាន់លានដុល្លាររួចទៅហើយគិតត្រឹមឆ្នាំ២០២៣។

ជាមួយគ្នានេះ ដើម្បីធានាតំណែងនេះបានយូរអង្វែង ចិន ត្រូវការធនធានរ៉ែយ៉ាងច្រើននៅក្នុងផលិតកម្មផលិតទ្រង់ទ្រាយធំបន្ថែមទៀត ដូច្នេះ ការស្វែងរកដៃគូផ្គត់ផ្គង់គឺជារឿងចាំបាច់បំផុតសម្រាប់ពេលវេលានេះ។ ជាក់ស្តែងនៅសប្តាហ៍នេះ ប្រទេសចិនទើបតែបានប្រកាសថានឹងអាចទាញយកធនធានរ៉ែលីចូមប្រមាណជាង៥០ម៉ឺនតោនក្នុងមួយឆ្នាំចេញពីទីតាំងដ៏សំខាន់មួយរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសម៉ាលី ទ្វីបអាហ្វ្រិក។ លីចូម ជាធនធានរ៉ែសំខាន់បំផុតដែលយកមកប្រើប្រាស់នៅក្នុងផលិតកម្មផលិតអាគុយរបស់រថយន្តអគ្គិសនី។

យ៉ាងណាក្តី នេះគ្រាន់តែជាផែនការដំណាក់កាលទី១ប៉ុណ្ណោះរបស់ក្រុមហ៊ុនចិន Ganfeng Lithium ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាលី ហើយជឿជាក់ថា នឹងអាចបង្កើនការទាញយករ៉ែលីចូមនេះបន្ថែមទៀតនៅក្នុងចំនួនទ្វេដង ពោលគឺដល់ទៅ ១លានតោនក្នុងមួយឆ្នាំនៅក្នុងដំណាក់កាលទី២។

គួររំលឹកឡើងវិញថា កាលពីខែឧសភា កន្លងទៅនេះ ក្រុមហ៊ុនចិននេះបានចុះកិច្ចព្រមព្រៀងក្នុងតម្លៃប្រមាណជាង ៣៤០លានដុល្លារបន្ថែមទៀតក្នុងការបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងទាញយកលីចូមនៅក្នុងប្រទេសម៉ាលី។ មិនត្រឹមតែប៉ុណ្ណោះ Ganfeng បានបញ្ជូនអ្នកជំនាញពីសកលវិទ្យា Nanjing University ជាច្រើននាក់ដើម្បីអាចកែច្នៃវិធីសាស្ត្រក្នុងការទាញយករ៉ែលីចូមឲ្យបានកាន់តែងាយស្រួល និងច្រើនឡើងទៀត សូម្បីតែចេញពីទឹកសមុទ្រ និងទឹកបឹងនានានៅក្នុងប្រទេសម៉ាលីផងដែរ។

អ្វីដែលគេបានដឹងបន្ថែមទៀតនៅពេលនេះគឺថា ក្រុមហ៊ុនចិនដែលជាក្រុមហ៊ុនអ្នកផលិតលីចូមធំជាងគេបំផុតរបស់ចិននេះនឹងអាចចំណាយលុយមួយចំនួនធំទៀតក្នុងការទិញយកភាគហ៊ុនទាំងអស់តែម្តងពីក្រុមហ៊ុនដែលគ្រប់គ្រងលើគម្រោងនៅម៉ាលី គឺក្រុមហ៊ុនអូស្ត្រាលី Leo Lithium ខណៈដែលបច្ចុប្បន្នគេបានក្តោបក្តាប់ភាគហ៊ុនប្រមាណជា៤០ភាគរយរួចទៅហើយ។

គួរឲ្យដឹងដែរថា គម្រោងទាញយករ៉ែលីចូមដ៏ធំបំផុតរបស់ប្រទេសម៉ាលីត្រូវបានគេស្គាល់ថា Goulamina Project មានទីតាំងស្ថិតនៅចំងាយប្រមាណជា១៥០គីឡូម៉ែត្រពីរដ្ឋធានីនៃប្រទេសម៉ាលី Bamako ហើយក៏ជាទីតាំងដែលមានរ៉ែលីចូមច្រើនបំផុតរបស់ពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *