ក្រសួងកសិកម្មជំរុញវិធានការបន្ទាន់ ក្នុងការបង្កបង្កើនផលស្រូវរដូវវស្សាក្នុងឆ្នាំនេះ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញនូវវិធានការណែនាំចំនួន៣ចំណុចដើម្បីជំរុញការបង្កបង្កើនផលស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យ ក្នុងគោលបំណងសំដៅបង្កើនល្បឿនការងារផលិតស្រូវក្នុងរដូវវស្សាឱ្យសម្រេចតាមផែនការកំណត់។

ស្ថិតនៅក្នុងវិធានការបន្ទាន់ដែលត្រូវបានដាក់ចេញដោយក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ រួមមានដូចខាងក្រោមនេះ ៖

១- អគ្គនាយកដ្ឋានកសិកម្មនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញជុំវិញខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះផ្ទៀងផ្ទាត់តួលេខល្បឿនការងារបង្កបង្កើនផលជាក់ស្ដែង កំណត់មូលហេតុចម្បងៗដែលបណ្តាលឱ្យការងារបង្កបង្កើនផលស្រូវ មានការយឺតយ៉ាវ និងដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខដើម្បីដោះស្រាយការរាំងស្ទះដល់ ល្បឿនការងារបង្កបង្កើនផលក្នុងភូមិសាស្ត្ររបស់ខ្លួន។

២- អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីជំរុញការដាំដុះនៅតាមតំបន់ដែលមានការដាំដុះយឺតនិងផ្សព្វផ្សាយបច្ចេកទេសដាំដុះ សមស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ។ ទន្ទឹមនឹងនេះ ត្រូវត្រៀមគ្រឿងយន្តកសិកម្មដើម្បីអន្តរាគមន៍ភ្ជួររាស់ និងរំដោះទឹកចេញពីស្រែជូនប្រជាកសិករដែល ទទួលរងផលប៉ះពាល់និងខូចខាតស្រូវដោយសារទឹកជំនន់ ជាពិសេសចំពោះគ្រួសារក្រីក្រខ្វះលទ្ធភាព។

៣- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីវាយតម្លៃការខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀងឱ្យបានរួសរាន់ និងលើកសំណើទៅលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យបានទាន់ពេលវេលា។

វិធានការណែនាំ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញ​ ត្រូវបានចាត់ទុកជាកិច្ចការបន្ទាន់ ព្រោះយោងតាមទិន្នន័យរបស់ក្រសួងបានឱ្យដឹងថាគិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាអនុវត្តបានប្រមាណ ៧៦២ ៥៤២ហិកតា ស្មើនឹង ២៩​.​​១១% នៃផែនការ ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ ៦៥០ ០០០ហិកតា។

​សេចក្តីណែនាំបានបញ្ជាក់ថាប្រការនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ ហើយអាចនឹងឈានដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ ព្រោះថាក្នុងនោះមានខេត្តចំនួន៣ ដែលអនុវត្តយឺតជាងគេ បើធៀបជាមួយឆ្នាំមុន រួមមាន៖ ទី១-ខេត្តកំពង់ធំ អនុវត្តបានចំនួន៥៩ ៣៤៥ហិកតា ស្មើនឹង២៧,៨២% នៃផែនការចំនួន១៨៩ ៧៣០ហិកតា យឺតជាងឆ្នាំមុនចំនួន៩៨ ១២៧ហិកតា។ ទី២-ខេត្តតាកែវ អនុវត្តបានចំនួន៧៨ ៦៩២ហិកតា ស្មើនឹង៤៣,៧២%នៃផែនការចំនួន១៨០ ០០០ ហិកតា យឺតជាងឆ្នាំមុនចំនួន៨៦ ៦៩២ហិកតា។ ទី៣-ខេត្តសៀមរាប អនុវត្តបានចំនួន២១៤៧០ហិកតា ស្មើនឹង១១,៣២% នៃផែនការចំនួន២១៣ ៣០០ ហិកតា យឺតជាងឆ្នាំមុនចំនួន៨២ ៩០១ហិកតា។

ការពង្រឹងនូវសេចក្ដីណែនាំខាងលើ ក្រសួងបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ រាជធានី ខេត្ត អង្គភាពជំនាញទាំងអស់ ត្រូវសហការជាមួយមន្ទីរជំនាញជុំវិញរាជធានី ខេត្ត ក៏ដូចជាអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប និងធនធានសរុប ដើម្បីជំរុញការងារបង្កបង្កើន ផលដំណាំស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក ព្រោះជាកិច្ចការដ៏ចាំបាច់ ដែលពិភពលោកបច្ចុប្បន្នកំពុងត្រូវបានព្រមានអំពីវិបត្តិស្បៀង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ